» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2981 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098748 នាក់

បន្ទាប់ពី​ជួប​ហ្សេ​ឡិន​ស្គី​និង​ប្រទេស​ធំៗ​នៅ​អឺរ៉ុប​ត្រាំ​ថា​ជំនួប​ពូ​ទីន​និង​ហ្សេ​ឡិន​ស្គី​អាចធ្វើ​នៅ​ហុង​គ្រី​ក្នុងពេលដែល​រុស្ស៊ី​នៅ​អលឯក​!

 


​អាមេរិក​៖​នៅ​តុ​ប្រជុំ​អង្គុយ​ទល់មុខ​គ្នា​នៅ​សេត​វិមាន ដែលមាន​ប្រធានាធិបតី​បារាំង និង​នាយករដ្ឋមន្ត្រី​អ៊ីតាលី​អង្គុយ​អម​លោក​ដូ​ណា​ល់ ត្រាំ និង​ក្រោម​ការតាមដាន​របស់​អ្នកសារព័ត៌មាន ថ្នាក់ដឹកនាំ​លោកខាងលិច​បាន​បញ្ចេញ​យោបល់​បន្តបន្ទាប់​គ្នា ទាក់ទង​នឹង​ការចង់បាន​របស់​ពួកគេ​។​​បរិយាកាស​នៅ​ថ្ងៃ​ប្រជុំ​នេះ​មាន​ភាពកក់ក្តៅ​ជាង​ការប្រជុំ​នៅ​ការិយាល័យ​រាង​ពងក្រពើ​ដែល​លោក ត្រាំ និង​អនុ​ប្រធានាធិបតី JD Vance បាន​រិះគន់​មេដឹកនាំ​អ៊ុយ​ក្រែ​ន​ជា​សាធារណៈ​កាលពី​ខែកុម្ភៈ​។​​ប៉ុន្តែ កិច្ចព្រមព្រៀង​សន្តិភាព មើលទៅ​ហាក់ដូចជា​នៅ​ឆ្ងាយ​នៅឡើយ​។​a trum alaska1 

​នៅពេល​កិច្ចប្រជុំ​មិនទាន់​ចប់សព្វគ្រប់​ផង លោក​ដូ​ណា​ល់ ត្រាំ​បាន​ដកខ្លួន​ចេញទៅ​ទូរស័ព្ទ​ជាមួយ​លោកពូ​ទីន ដើម្បី​នាំយក​ពាក្យ ការទទូច​ចង់បាន​ពី​ភាគី​អ៊ុយ​ក្រែ​ន និង​អឺរ៉ុប​។ នៅក្រោយ​ជំនួប​តាម​ទូរស័ព្ទ​ប្រមាណ ៤០​នាទី​មក លោក​ត្រាំ​បាន​និយាយថា លោកពូ​ទីន​យល់ព្រម​បើក​ការចរចា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​។ បើតាម​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ លោក​ដូ​ណា​ល់​ត្រាំ​បាន​និយាយប្រាប់​ថ្នាក់ដឹកនាំ​អឺរ៉ុប​ថា ជំនួប​ទ្វេភាគី រវាង​លោកពូ​ទីន និង​លោក​ហ្សេ​ឡេ​ន​ស្គី​នឹង​អាច​រៀបចំឡើង​នៅ​២​សប្តាហ៍​ខាងមុខ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នៅក្នុង​សន្និសីទកាសែត​នៅក្រៅ​សេត​វិមាន​បាន​និយាយថា នៅក្នុង​កិច្ចព្រមព្រៀង​ស្តីពី​ការធានា​សន្តិសុខ អ៊ុយ​ក្រែ​ន​នឹង​ទិញ​សព្វាវុធ តម្លៃ​៩០​ពាន់​លាន​ដុល្លារ​ពី​អាមេរិក​។ អ៊ុយ​ក្រែ​ន​នឹង​ប្រើ​កញ្ចប់​លុយ​បាន​ពី​អឺរ៉ុប​ទៅ​ទិញ​អាវុធ​របស់​អាមេរិក​។ ផ្ទុយ​មកវិញ អាមេរិក​នឹង​ទិញ​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន ដើម្បី​បង្គ្រប់​តម្រូវការ​របស់​កងទ័ព​អាមេរិក​៕

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ប្រធានាធិបតី លោក Volodymyr Zelensky ថា សហរដ្ឋអាមេរិក​នឹង​ជួយ​ធានា​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន​នៅក្នុង​កិច្ចព្រមព្រៀង​ណាមួយ​ដើម្បី​បញ្ចប់សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ទោះបីជា​វិសាលភាព​នៃ​ជំនួយ​នេះ​មិនទាន់​ច្បាស់លាស់​ភ្លាមៗ​ក៏ដោយ​។​​សូម​បញ្ចា​ក់ថា តាំងពី​ដំបូង​ទី លោក​ដូ​ណា​ល់ ត្រាំ​បាន​ពន្លត់​ក្តី​ស្រមៃ​របស់​អ៊ុយ​ក្រែ​ន ដោយ​ថា អ៊ុយ​ក្រែ​ន​នឹង​មិនអាច​ចូល​ជា​សមាជិក​របស់​អូតង់​បានទេ​។ ប៉ុន្តែ ក្រោយ​ជួប​លោកពូ​ទីន នៅ​អា​ឡា​ស្កា លោក​ត្រាំ​បាន​និយាយប្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា អ៊ុយ​ក្រែ​ន​អាច​ទទួលបាន​ការធានា​សន្តិសុខ​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​មាត្រា​ទី​៥​របស់​អូតង់​។​

​លោក ត្រាំ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​៖ «​នៅពេល​និយាយ​អំពី​សន្តិសុខ នឹងមាន​ជំនួយ​ជាច្រើន​»​។ លោក​បន្ថែមថា បណ្តា​ប្រទេស​អឺរ៉ុប​នឹងចូលរួម​ហើយ​«​ពួកគេ​ជា​ខ្សែការពារ​ទីមួយ ព្រោះ​ពួកគេ​នៅ​ទីនោះ ប៉ុន្តែ​យើង​នឹង​ជួយ​ពួកគេ​»​។​​លោក Zelensky បាន​សាទរ​ចំពោះ​ការសន្យា​នេះ​ថា​ជា ជំហាន​ទៅមុខ​ដ៏​សំខាន់ ដោយ​បន្ថែមថា ការធានា​នេះ​នឹងត្រូវ​ចងក្រង​ជា​លាយលក្ខណ៍អក្សរ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៅ​១០​ថ្ងៃ​ខាងមុខ ហើយ​បាន​និយាយថា អ៊ុយ​ក្រែ​ន​បាន​យល់ព្រម​ជួយ​ទិញ​អាវុធ​របស់​សហរដ្ឋអាមេរិក​ប្រមាណ ៩០ ពាន់​លាន​ដុល្លារ​។​

​ទោះបីយ៉ាងណា​នៅមុន​កិច្ចចរចា​ចាប់ផ្តើម ក្រសួងការបរទេស​រុស្ស៊ី​បាន​បដិសេធ​ការដាក់​ពង្រាយ​ទ័ព​ពី​បណ្តា​ប្រទេស​ណា​តូ​ដើម្បី​ជួយ​ធានា​កិច្ចព្រមព្រៀង​សន្តិភាព ដែល​បន្ថែម​ភាពស្មុគស្មាញ​ដល់​ការផ្តល់ជូន​របស់លោក ត្រាំ​។​
​ទាំង​លោក ត្រាំ និង​លោក Zelensky បាន​និយាយថា ពួកគេ​សង្ឃឹមថា​ការជួបជុំ​នៅថ្ងៃនេះ​នឹង​នាំទៅរក​ការចរចា​បី​ភាគី​ជាមួយ​លោក ពូ​ទីន ដែល​កងកម្លាំង​របស់​លោក​កំពុង​បន្ត​ឈានទៅ​មុខ​យឺតៗ​នៅ​ភាគ​ខាងកើត​នៃ​អ៊ុយ​ក្រែ​ន​។​
​នៅក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​នៅ​យប់​ថ្ងៃ​ចន្ទ លោក ត្រាំ បាន​និយាយថា លោក​បាន​ទូរស័ព្ទ​ទៅ​មេដឹកនាំ​រុស្ស៊ី និង​បានចាប់ផ្តើម​រៀបចំ​ការជួប​រវាង​លោក ពូ​ទីន និង​លោក Zelensky ដែល​នឹងត្រូវ​បន្ត​ដោយ​កិច្ចប្រជុំ​កំពូល​បី​ភាគី​រវាង​ប្រធានាធិបតី​ទាំងបី​។​

​ខណៈដែល​វិមាន​ក្រឹម​ឡាំង​មិនទាន់បាន​ប្រកាស​ជា​សាធារណៈ​នូវ​ការយល់ព្រម​របស់ខ្លួន មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋ​បាល​សហរដ្ឋអាមេរិក​ម្នាក់​បាន​និយាយថា ការជួបគ្នា​រវាង​លោក ពូ​ទីន និង​លោក Zelensky អាច​នឹងធ្វើ​ឡើង​នៅ​ហុង​គ្រី​។ អ្នក​ទាំងពីរ​នឹង​ជួបគ្នា​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ខាងមុខ​។ នេះ​បើ​យោងតាម​អធិការបតី​អាល្លឺម៉ង់ លោក Friedrich Merz៕​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃទី​១៩ ខែសីហា​ថា​លោក​បាន​បដិសេធ​មិន​ដាក់​កងទ័ព​អាមេរិក​ចូលទៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ទេ ប៉ុន្តែ​សហរដ្ឋអាមេរិក​អាច​នឹង​ផ្តល់ជំនួយ​ខាង​ផ្លូវអាកាស​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចប់សង្គ្រាម​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី Fox News លោក ត្រាំ បាន​និយាយថា នៅពេល​និយាយ​អំពី​សន្តិសុខ មេ​ដឹ​នាំ​អឺរ៉ុប​មាន​ឆន្ទៈ​ក្នុង​ការដាក់​កងទ័ព​នៅ​លើដី​។ ចំណែក​យើង​មាន​ឆន្ទៈ​ជួយ​ពួកគេ​ក្នុង​រឿង​ខ្លះៗ ជាពិសេស​ប្រហែលជា​ការគាំទ្រ​តាម​អាកាស​។​​លោក ត្រាំ បាន​ទទួលស្គាល់ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ប្រហែលជា​មិន​ចង់​ធ្វើ​កិច្ចព្រមព្រៀង​នោះទេ ដោយ​លោក​បាន​និយាយ យើង​នឹង​ស្វែងយល់​អំពី​ប្រធានាធិបតី Putin ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ខាងមុខនេះ​។​

​ភាពជាក់លាក់​នៃ​ជំនួយ​យោធា​របស់​សហរដ្ឋអាមេរិក​ចំពោះ​អ៊ុយ​ក្រែ​ន​ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​គឺ​នៅតែ​មិន​ច្បាស់លាស់​។​​ការគាំទ្រ​តាមផ្លូវ​អាកាស​អាចមាន​ច្រើន​ទម្រង់ ដូចជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ឬ​យន្តហោះ​ចម្បាំង​ដែល​ពង្រឹង​នៅ​តំបន់​គ្មាន​ការហោះហើរ​។​​លោកស្រី Karoline Leavitt អ្នកនាំពាក្យ​រដ្ឋបាល​លោក ត្រាំ បាន​បញ្ជាក់ថា ការគាំទ្រ​តាមផ្លូវ​អាកាស​របស់​ស​ហ​រដ្ឋ​អាមេរិក​គឺជា​ជម្រើស និង​លទ្ធភាព​មួយ​ដែល​អាច​ធ្វើបាន ប៉ុន្តែ​លោក ត្រាំ មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ណាមួយ​ឡើយ​។​យ៉ាងណា​នៅក្នុង​បទសម្ភាសន៍​មួយ​ផ្សេងទៀត លោក ត្រាំ បាន​ពិពណ៌នា​របៀប​ចរចា​របស់ខ្លួន នៅក្នុង​ការប៉ុនប៉ង​បញ្ចប់សង្គ្រាម​ថា «​ប្រហែលជា​សភាវគតិ​ច្រើនជាង​ដំណើរការ​»​មានន័យ​ធា​គ្រាន់តែ​ជាការ​គិត​?​។​

​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​បាន​និយាយថា បន្ទាប់ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១៨ ខែសីហា រុស្ស៊ី​បានចាប់ផ្តើម​ការវាយប្រហា​រ​តាម​ផ្លូវអាកាស​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​ជាង​មួយខែ​មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន ២៧០​គ្រឿង និង​មី​ស៊ី​ល​ចំនួន ១០ គ្រាប់​។​​ក្រសួង​ថាមពល​បាន​និយាយថា ការវាយប្រហារ​នេះ​បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ធំ នៅ​កន្លែង​ផលិត​ថាមពល​ក្នុង​តំបន់ Poltava កណ្តាល​ប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​រោងចក្រ​ចម្រាញ់​ប្រេង​តែមួយគត់​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​​អ្នកវិភាគ​បាន​និយាយថា មាន​មនុស្ស​ជាង ១​លាន​នាក់​ត្រូវបាន​សម្លាប់ ឬ​រងរបួស​នៅក្នុង​សង្គ្រាម​នេះ ដែល​ចាប់ផ្តើម​តាំងពី​ការឈ្លានពាន​ទាំងស្រុង​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន នៅ​ខែកុម្ភៈ ឆ្នាំ ២០២២៕a trum alaska a trum alaska2 

​