» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3768 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099535 នាក់

ជម្លោះផ្ទៃក្នុង​សភា​ហ្វីលីពីន​រំខាន​ការ​ថ្លែងស​ន្ទ​រៈថា​ប្រ​ធានា​ថិ​ប​តី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​

 

​ប្រទេស​ហ្វីលីពីន​៖​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​បាន​ពន្យា​ការ​ថ្លែងស​ន្ទ​រថា​ប្រចាំឆ្នាំ ទៅកាន់​ប្រជាជាតិ និង​ការអនុម័ត​ច្បាប់​ស្វ័យភាព​អ៊ីស្លាម​ដ៏​សំខាន់​មួយ​ដើម្បី​បញ្ចប់​ការបះបោរ​របស់​ជន​អ៊ីស្លាម​ដ៏​ចំណាស់​បំផុត​នៅ​អាស៊ី​ដោយសារតែ​ក្នុង​កិច្ចប្រជុំសភា​ដែលមាន​សមាជិក​២៩២​រូប ផ្ទះ​ឡើង​នូវ​ជម្លោះ​ស្តីពី​ការផ្លាសប្តូ​ប្រធានរដ្ឋសភា​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​កក្កដា ។​a duy 

​លោក​ឌុយ​ទែ​តេ​បាន​ទៅដល់​សភា​ពេល​រសៀល តាម​ឧទ្ធម្ភាគចក្រ​នៅក្នុង​បរិវេណ​សភា​ដែលមាន​សន្តិសុខ​យាមកាម​តឹងរឹង​ពេល​អ្នកស្រី​តំណាងរាស្ត្រ ក្លូ​រៀ ម៉ា​កា​ប៉ា​ហ្កា​ល់ អា​រ៉ូ​យ៉ូ​អតីត​ប្រធានាធិបតី​ហ្វីលីពីន ដែល​ទទួលបាន​ការគាំទ្រ​ពី​សមាជិកសភា​ជា​សម្ពន្ធមិត្ត​ជិត​២០០​ន​នាក់ ចូល​កាន់កាប់​សាលប្រជុំ​ធំ​របស់​សភា ដើម្បី​បង្ហាញថា​លោក​​ស្រី​ចូល​ជំនួស​តំណែង​ប្រធានសភា​ជំនួស​លោក ប៉ាន់​តា​ឡេ​អ៊ុង អាល់​វ៉ា​រ៉េ​ហ្ស៍​។​

​ដោយសារ​មាន​ភាព​រញ៉េរញ៉ៃ​ក្នុង​សភា​បង្កឡើង​ដោយ​អ្នកគាំទ្រ​លោក ប៉ាន់​តា​ឡេ​អ៊ុង អាល់​វ៉ា​រ៉េ​ហ្ស៍​អ្នកស្រី​អា​រ៉ូ​យ៉ូ អតីត​ប្រធានាធិបតី មិនអាច​ថ្លែងការណ៍​បាន​បាន​ដោយ​ម៉េ​ក្រូ​ហ្វូ​ន​ត្រូវ​កាត់ផ្តាច់​បានត្រឹមតែ​ថយ​ចេញពី​វេទិកា និង​បក់ដៃ​ដាក់​ហ្វូងមនុស្ស​បង្ហា្ត​ញ​តាម​ទូរទស្សន៍​តែប៉ុណ្ណោះ​។​

​ខណៈ​ជម្លោះ​ស្តីពី​តំណែង​ប្រធានសភា​ផ្ទុះឡើង​ពេញ​សាលប្រជុំ​ធំ ដែល​ពោរពេញ​ដោយ​អ្នកការទូត​បរទេស សមាជិកសភា​និង​អ្នកមុខអ្នកការ​ដទៃទៀត​លោក​អាល់​វ៉ា​រេ​ហ្ស៍​ប្រធានសភា​ចាស់ ជាមួយ​ប្រធានព្រឹទ្ធសភា វ៉ាំ​ង​សង់ សុ​ត​តូ ទ្រី បាន​នាំ​ប្រធានាធិបតី​ឌុយ​ទែ​តេ​ចូលក្នុង​បន្ទប់​​។​a duy1 a duy2 

លោកស្រី​អា​រ៉ូ​យ៉ូ​ដែល ជា​សាស្ត្រាចារ្យ​មាន​វ័យ​៧១​ឆ្នាំ​រូបនេះ​ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ឆ្នាំ​២០១២ អស់​ពេល​ជិត​៤​ឆ្នាំ ដោយសារ​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ទ្រង់ទ្រាយ​ធំ​មួយ​ក្នុង​ជំនាន់​កាន់​ជា​ប្រធានាធិបតី តែ​​តុលាការ​ជាន់ខ្ពស់​ហ្វីលីពីន​បាន​ច្រានចោល​ករណីនេះ​និង​បាន​បញ្ជា​អោយ​ដោះលែង​លោកស្រី​៕

​