» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1466 នាក់

ម្សិលមិញ 24358 នាក់

សរុប 21097233 នាក់

កូ​វីដ​សហគមន៍​ថៃ​រាលដាល​ចូលដល់ បាងកក ហើយ​បិទខោនដោនឆ្លងឆ្នាំ!

 

​ប្រទេស​ថៃ​៖ ថៃ​បាន​បញ្ជាក់ថា មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន​៥៧៦​ករណី​ដោយ​ក្នុងនោះ​មាន​ករណី​ឆ្លង​ដល់​ពលករ​ចំណាកស្រុក​ចំនួន​៥១៦​នាក់​ដែល​ជាប់ទាក់ទង​នឹង​ការ​ផ្ទុះឡើង​នៅ​ខេត្ត Samut Sakhon មុនពេល​ករណី​បន្ថែមទៀត​ត្រូវបាន​គេ​រកឃើញ​នៅ​ខេត្ត Nakhon Pathom​។​a covit bang kok 

​ករណី​ថ្មី​នេះ​រួមមាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​១៩​ករណី​នៅ​ទីក្រុង បាងកក និង​នៅ​ខេត្ត Samut Sakhon ដែល​នៅជាប់​នោះ​ប៉ុន្តែ​ឥឡូវ​ខេត្ត​នេះ​ត្រូវបាន​បិទ​ហើយ​។​​សេចក្តីថ្លែងការណ៍​រប​ស់​មជ្ឈមណ្ឌល​រដ្ឋបាល​ស្ថានការណ៍​ជំងឺ​កូ​វីដ​១៩ (CCSA) បាន​ឲ្យ​ដឹងថា ករណី​ទាំងអស់​គឺ​ទាប់​ទង​ទៅនឹង​ទីផ្សារ​បង្គា​នៅ​ខេត្ត Samut Sakhon​។​

​ការធ្វើ​តេស្ត​ដែល​ធ្វើឡើង​ក្នុង​ខេត្ត Samut Sakhon ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​មក​បាន​រកឃើញថា មាន​មនុស្ស​ចំនួន​៥១៦​នាក់​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដែល​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក​មី​យ៉ាន់​ម៉ា​។ លទ្ធផល​តេស្ត​លើ​មនុស្ស​ចំនួន​១,៤៥៣​នាក់​ទៀត​នឹង​បញ្ចេញ​ក្នុងពេល​ឆាប់ៗ​នេះ​។​​ករណី​ទី​១​ក្នុង​ខេត្ត Samut Sakhon ត្រូវបាន​គេ​រកឃើញ​លើ​អ្នកលក់​ម្នា​ក់នៅ​ផ្សារ​បង្គា​កាលពី​ថ្ងៃទី​១៣​ខែធ្នូ​។ ចាប់តាំងពី​ពេលនោះ​មក វីរុស​បាន​រាលដាល​ទូទាំង​ខេត្ត​រួមទាំង​ចូលដល់​ទីក្រុង បាងកក ផងដែរ​។​

​អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា ត្រឹម​ថ្ងៃ​ពុធ អាជ្ញា​ធរមាន​គោលបំណង​ធ្វើតេស្ត​លើ​មនុស្ស​ឲ្យ​បាន​១០,៣០០​នាក់​នៅ​ខេត្ត Samut Sakhon, Nakhon Pathom និង​ខេត្ត Samut Songkhram ដែល​នៅជាប់​នោះ​.​។​

​ដោយសារ​កូ​វិត​រដ្ឋបាល​ទីក្រុង​បាងកក BMA ប្រកាសថា រាល់​ព្រឹត្តិការណ៍​រាប់​ថយក្រោយ​នៃ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ត្រូវបាន​លុបចោល​វិញ បន្ទាប់ពី​ករណី​ថ្មី​នៃ​ជំងឺ Covid-19 ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ​នោះ​។ នេះ​បើតាម​សារព័ត៌មាន The Thaiger នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។​រដ្ឋបាល​ទីក្រុង​បាងកក BMA ក៏​ស្នើសុំ​ឲ្យ​កម្មករ​នៅក្នុង​ទីក្រុង​បាងកក ធ្វើការ​ពី​ផ្ទះ​ផងដែរ​ក្នុង​រយៈពេល​១៤​ថ្ងៃ​ខាងមុខនេះ​។ រហូតមកទល់​ពេលនេះ អាជ្ញាធរ​សុខាភិបាល​កំពុងធ្វើការ​តាមដាន​យ៉ាងសកម្ម​នៅតាម​ការដ្ឋាន​សំណង់ ភោជនីយដ្ឋាន និង​ផ្សារ​ចំនួន​៤៧២​នៅ​ជុំវិញ​ខេត្ត សាមុត សា​ខន និង​ក្រុង​បាងកក​។​a covit bagkok 


​