» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5027 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100794 នាក់

ព្យុះ​នូ​ល​បង្ក​ភ្លៀង​លិច​ស្រុក​ព្រៃនប់​ទៅដល់​វៀតណាម​ឡាវបាត់ហើយ​!

 


​ខេត្ត​ព្រះសីហនុ​៖​ព្យុះភ្លៀង​ទី​១១​ឈ្មោះ "​នូ​ល​"​បាន​ទៅដល់​ប្រទេស​វៀតណាម​និ​ឡាវ​ហើយ​។​កម្ពុជា​នឹង​បាត់​ឥទ្ធិពល​នា​កណ្តាល​អា​ធ្រា​ត​ថ្ងៃទី​១៨​កញ្ញា​នេះ​។​នេះ​បើតាម​ការអះអាង​របស់​លោក​ចាន់​យុ​ត្ថា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​ប្រាប់​បណ្តាញ​សារ​ពត៍​មាន​។​a kill preynup 

​ឥទ្ធិពល​នៃ​ព្យុះភ្លៀង​ទី​១១​ឈ្មោះ "​នូ​ល​"​បានធ្វើ​ឲ្យ​តំបន់​មួយចំនួន​ក្នុងស្រុក​ព្រៃនប់​ទទួលរង​នូវ​ការ​ជន់​លិច​បង្ក​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ នៅវេលា​ម៉ោង​២៣​យប់ ថ្ងៃទី​១៧ ខែកញ្ញា​ឆ្នាំ​២០២០ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ។​បើតាម​សម​ត្ត​កិច្ច​ជំនន់​ទឹកភ្លៀង​បាន​ហូរ​កាត់​លិច​លំនៅឋាន​ជាច្រើន​ខ្នង និង​បណ្តាលឱ្យ​បាត់​ក្មេងស្រី​ម្នាក់​ឈ្មោះ វុទ្ធី ស្រី​នី អាយុ​១​ខួប​៨​ខែ មាន​ទីលំនៅ​ភូមិ​ចុង​អូរ ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

ក្មេងស្រី​ខាងលើ​ត្រូវបាន​ទឹក​ហូរ​កួច​យកទៅ​បាត់​ក្នុងខណៈ​ឪពុក​របស់​ក្មេងរងគ្រោះ​ឈ្មោះ វុទ្ធី កុយ អាយុ​២៣​ឆ្នាំ​លើក​ក្មេងរងគ្រោះ​ឱ្យ​ផុតពី​ផ្ទៃ​ទឹក តែរ​អឹ​ល​រូត​ធ្លាក់​ចេញពី​ដៃ​ចូលក្នុង​ទឹក​ហូរ​កួច​អណ្តែត​ទៅ​បាត់​។ នៅវេលា​ម៉ោងជាង​៧​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា​សម​ត្ត​កិច្ច​អាវុធហត្ថ​បាន​រកឃើញ​សព​ក្មេង​ដែល​អណ្តែត​ទើរ​លើ​ដើមឈើ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ជាង​បី​រយ​ម៉ែត្រ​។​

​របាយ​ការ​ណ៏​ពី​សមត្ថកិច្ច​ដែល​ចុះជួយ​សង្គ្រោះបាន​ឲ្យ​ដឹងថា ករណី​ទឹកជំនន់​ជន់​លិច​ភូមិដ្ឋាន​ពលរដ្ឋ​ខ្លាំង ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ គឺ​បណ្តាលមកពី​បាក់​ទំនប់​អាង​ស្តុ​ប​ទឹក​មួយកន្លែង​ក្នុងពេល​កំពុង​ភ្លៀង​ធ្លាក់ ស្ថិតក្នុង​ភូមិ​ចុង​អូរ ឃុំ​សំរុង ជាប់​នឹង​ភូមិ​បន្ទាយ​ប្រី​យ៌​ឃុំ​អណ្តូង​ថ្ម​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ កម្លាំង​ទឹកបាន​ហូរ​បុក​យ៉ាងគំហុក បណ្តាលអោយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង ក្នុងនោះ​មានផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែល​សង់​ជាប់​និង​ទំនប់​អាងទឹក ទំហំ ៥ គុណ ៦​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ម្ចាស់ផ្ទះ​ឈ្មោះ វុទ្ធី កុយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​នេសាទ ត្រូវបាន​កម្លាំង​ទឹក​ហូរ​បុក​ខូចខាត​ផ្ទះ​ស្ទើរ​ទាំងស្រុង​.​។​

​រួមជាមួយ​អំណោយ​កាកបាទក្រហម​នៅវេលា​ម៉ោង​១០:០០​នាទី​ព្រឹក ខែ​ថ្ងៃ​ឆ្នាំ​ដដែល លោក​វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​នាំយក​បច្ច័យ​បុណ្យសព ទឹកប្រាក់​ចំនួន ១,០០០,០០០​រៀល ជា​ថវិកា​សប្បុរសធម៌​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ មក​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​ផងដែរ​។​a kill storm5 a kill storm6 a kill storm7 a kill preynup1 a kill preynup2 a kill preynup3 a kill storm2 a kill storm3 a kill storm4 

​