» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5190 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100957 នាក់

តុលាការ​មិនបាន​ឃុំខ្លួន​ស្រី​ស្រស់​លក់​អន​ឡាន​តាម​បណ្តឹង​ទេ​តែ​អតីត​ម្តាយក្មេក​ថា​នឹង​ប្តឹង​ទាស់​!

​រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​មិន​ឃុំខ្លួន​ស្ត្រី​មេម៉ាយ​កូន​មួយ អ្នកលក់​ផលិតផល​តាម​អន​ឡាញ ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះទេ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៣​ដោយ គ្រាន់តែ​តម្រូវ​ឲ្យ​តម្កល់​ប្រាក់ និង​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ពាក់ព័ន្ធ​ករណី​.​ជេរ​ប្រមា​.​ថ​ជា​សាធារណៈ ហិ​.​ង្សា​ដោយ​ចេតនា និង​រំ​លោ​.​ភ​លំនៅឋាន​អតីត​ម្តាយក្មេក​។​a girl onligne 

ស្ត្រី​ក្មេង​ខាងលើនេះ​ឈ្មោះ ញឹម សុខ​ឡេង ហៅ លូ​មី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ ផ្ទះ​លេខ​៤៧ ផ្លូវ​P២១ ស្ថិតក្នុង​សង្កាត់​-​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​មា​មុខរបរ​លក់ដូរ​តាម​ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ទួលគោក​ឃាត់ខ្លួន និង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៣ ពាក់​ពន្ធ​ការចោទប្រកាន់​ពីបទ​.​ជេរ​ប្រមា​.​ថ​ជា​សាធារណៈ បទ​.​ហិ​.​ង្សា​ដោយ​ចេតនា និង​បទ​.​រំ​លោ​.​ភ​លំនៅឋាន តាម​ពាក្យបណ្តឹង​របស់​អតីត​ម្តាយក្មេក​។

ក្រោយពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ​ចប់​ភ្លាម សំណុំរឿង​បានសម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ពាក់ព័ន្ធ​លើ​ពាក្យបណ្តឹង​របស់​ម្តាយក្មេក រួច​បាន​ចាត់​បញ្ជូន​ទៅខាង​ចៅក្រម​ស៊ើបសួរ​។ ក្នុង​ដំណើរ​ស៊ើបសួរ​អស់​រយៈពេល​២​ថ្ងៃ​ទាំង​នៅ​ស្ថាប័ន​អយ្យការ និង​ចៅក្រម​ស៊ើបសួរ ចុងក្រោយ​ចៅក្រម​ស៊ើបសួរ​សម្រេច​មិន​ឃុំខ្លួន​ជនសង្ស័យ​ទេ តែ​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាម​ឲ្យ​ផ្លូវ​តុលាការ ពោលគឺ​៣​ថ្ងៃក្រោយ​ឲ្យ​ជនសង្ស័យ​យកប្រាក់​ទៅ​ដាក់​តម្កល់​ដើម្បី​ធានា​ខ្លួន នឹង​រយៈពេល​១​ខែ​ជា​រៀងរាល់ ឲ្យ​បង្ហាញមុខ​ចំពោះ​សមត្ថកិច្ច ឬ​តុលាការ និង​មិន​ឲ្យ​បង្កលក្ខណៈ​ណាមួយ​ពាក់ព័ន្ធ​ទៅលើ​ភាគី​ដើមបណ្តឹង ដោយ​រង់ចាំ​តុលាការ​សម្រេច​អង្គសេចក្តី ដោយ​ឆ្លងកាត់​សវនាការ ។​

​អតីត​ម្តាយក្មេក​ដែលជា​ដើមបណ្តឹង បាន​ឲ្យ​កាសែត​ដឹងថា គាត់​មិន​សប្បាយចិត្ត​ចំពោះ​ចំណាត់​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​យ៉ាង​ដូច្នេះ​។ ភាគី​ដើមបណ្តឹង​បាន​ប្រាប់​បន្តថា មិន​ឃុំខ្លួន​ជនសង្ស័យ គឺ​អយុត្តិធម៌​សម្រាប់​ជនរងគ្រោះ ដែល​ជនបង្ក​បាន​ឡើង​អុកឡុក​ជេរ​ប្រមា​.​ថ ប្រើ​អំពើ​ហិ​.​ង្សា​លើ​ម្តាយក្មេក និង​រំ​លោ​.​ភ​លំនៅឋាន ធ្វើ​ឲ្យ​ជីដូន​មាន​វ័យ​ចំណាស់​អាយុ​៩៥​ឆ្នាំ​ម្នាក់ ស្លុត​ស្មារតី​គាំងបេះដូង ហើយ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព​ទ្យ ដែល​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង មិនគួរ​ត្រូវដាក់​ឲ្យ​ជនសង្ស័យ​ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​នោះឡើយ ។ ក្នុងនាម​ជា​ជនរងគ្រោះ​កើត​ទុក​មិន​សុខចិត្ត ដោយ​បាននិងកំពុង​ពឹងពាក់​មេធាវី​ប្តឹង​ឧទ្ធរណ៍ ចំពោះ​ការសម្រេច​របស់លោក​ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នេះ​ជា​បន្តទៀត​។​

​អង្គហេតុ​នៃ​ការឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅកាន់​តុលាការ គឺ​នៅក្នុង​ពាក្យបណ្តឹង​បានបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣ ឈ្មោះ ញឹម សុខ​ឡេង ហៅ លូ​មី អតីត​ជា​កូនប្រសា បាន​ទៅធ្វើ​សកម្មភាព​ស្រែកជេរ​ប្រមា​.​ថ​ឡូឡា វា​.​យ​ទ្វារផ្ទះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំងយប់ ស្របពេល​នោះដែរ ក្មេង​នៅផ្ទះ​ជាមួយគ្នា​បាន​បើកទ្វារ ក៏​ឃើញ​ឈ្មោះ ញឹម សុខ​ឡេង ស្ទុះ​ឡើងទៅ​លើផ្ទះ​ជាន់​ទី​១ ជួប​អតីត​ម្តាយក្មេក​ជាដើម​បណ្តឹង​។ ពេលនោះ អតីត​ម្តាយក្មេក បាន​ទ​ទួ​ច​សួរ​ទៅ​អតីត​កូនប្រសា​ថា បើ​មាន​បញ្ហា​អ្វី​ចាំ​ទៅ​ដោះស្រាយ​គ្នា​នៅ​ចំពោះមុខ​សមត្ថកិច្ច ដែលជា​អាជ្ញាធរ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃស្អែក​ទៅ មិនគួរ​មក​រំខាន​ដំណេក​ដេក​ពួកគាត់​ទាំងយប់​នោះទេ​។ប៉ុន្តែបើតាមស្ត្រីជាអតីតម្តាយក្មេក ជនសង្ស័យ​មិន​ព្រមស្តាប់ និង​បានធ្វើ​សកម្មភាព​ប្រើ​អំពើ​ហិ​.​ង្សា​យ៉ាង​កំរោល ដោយ​យក​កៅអី​គប់ និង​វា​.​យ​ទៅលើ​អតីត​ម្តាយក្មេក បណ្តាល​ឲ្យ​របួសស្នាម​ត្រង់​ដៃ និង​ស្មា​ខាងស្តាំ ហើយ​ជនសង្ស័យ​បន្ត​ជេរ​ប្រមា​.​ថ វា​.​យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​សម្ភារៈ និង​វា​.​យ​កម្ទេច​គ្រឿង​ជាទី​សការៈបូជា​ដែលមាន​តម្លៃ​របស់​គ្រួសារ​ដើមបណ្តឹង​ទៀតផង ។​

​អតីត​ម្តាយក្មេក​ដែលគេលាក់ឈ្មោះបញ្ជាក់ទៀតថា ជនសង្ស័យ​ជា​មនុ​ស្សមាន​អត្តចរិត​កោងកាច តែងតែ​រករឿង​បង្កជម្លោះ តាំងពី​មុន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូនប្រុស​គាត់(លាក់ឈ្មោះ) ដោយ​ពួកគេ​រស់នៅ​មិន​ចុះសម្រុង​គ្នា ក៏មាន​ការប្តឹង​សុំ​ផ្តាច់ចំណង​អាពាហ៍ពិពាហ៍ រហូតដល់​តុលាការ​បានចេញ​សាលក្រម​លែងលះ​រួចរាល់​ហើយ តែ​ជនសង្ស័យ​នៅតាម​បង្កបញ្ហា​ទៀត​។ ដូចជា​នៅក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២២ ជនសង្ស័យ​ក៏​ធ្លាប់​បានធ្វើ​សកម្មភាព​ជេរ​ប្រមា​.​ថ​ទៅលើ​ក្រុមគ្រួសារ​ជាដើម​បណ្តឹង​ទាំង​កណ្តាលយប់ និង​បាន​វា​.​យ​កម្ទេច​រថយន្ត​អស់​២​គ្រឿង ដែល​សកម្មភាព​នោះ​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ទៀតផង​។​​សំណុំរឿង​ខាងលើនេះ លោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងបើក​ការ​ស៊ើបសួរ នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។ក្នុងពេលដែលអ្នកអន្តរាគម៍ក៏មានច្រើនដែរ។​a girl onligne1 a girl onligne2 a girl onligne3 

​