» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3396 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099163 នាក់

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ផ្អាក​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន The Park City ក្រោយ​បង្ក​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់​និង​៤​នាក់​រងរបួស


​បន្ទាយមានជ័យ​៖​សម្លេង​ស្រែកយំ​អឺងកង​ពេញ​ការដ្ឋាន ក្រោយពី​មាន​ហេតុ​ការ​រលំ​ដងសន្ទូច​បង្ក​អោយ​មនុស្ស​៥​ស្លាប់​និង​របួស​៤​នាក់ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ របស់​ក្រុមហ៊ុន ឌឹ ផាក ស៊ី​ធី ដែល​គេ​ដឹងថា ជា​ក្រុមហ៊ុន របស់លោក ឧកញ៉ា ឡាយ ប៊ុន​ប៉ា ដែលមាន​ឈ្មោះ​ល្បី​នៅ​ប៉ោយប៉ែត ដែលមាន​ទីតាំង​ជាប់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​a krain kill 

​លោក ស្រ៊ិ​ល អិន ចៅសង្កាត់​ផ្សារកណ្ដាល​បាន​ឲ្យ​ដឹងថា​៖​កាលពី​ថ្ងៃទី​១៣ សីហា ថា ក្រុមហ៊ុន ឌឹ ផាក ស៊ី​ធី គឺជា​ក្រុមហ៊ុន សាងសង់ សំណង់​អាគារ ខុន​ដូ ។​មូលហេតុ​ដែល​នាំ​ឲ្យ មនុស្ស​ស្លាប់​៥​នាក់​និង​របួស​៤​នាក់​នោះ ដោយសារ​ក្រុមហ៊ុន The Park City Poi Pet បាន​ស្ទួ​ច​បេតុង ដែល​គេ​ចាក់​ទុក ផលិត​ជញ្ជាំង ( ផែន​ភឿន​) មាន​ទម្ងន់​ធ្ងន់​ធ្វើ​ឲ្យ​ស្រុត កង់​ម្ខាង ទើប​ជាហេតុ​បណ្ដាល​ឲ្យ​ដង​ស្ទូច​នោះ រេ​រលំ ធ្លាក់​មក​ត្រូវ​ពលរដ្ឋ ជិត​១០​នាក់ ដែល​កំពុងតែ​អង្គុយ​ជុំគ្នា​នៅក្បែរ​ការដ្ឋាន​នោះ ។

ពលរដ្ឋ​ដែល​រងរបួស និង​ស្លាប់មាន​ដូចខាងក្រោម ៖១ -​ឈ្មោះ ឈាន ហុង ភេទ​ស្រី អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ .២ -​ឈ្មោះ ឌឹ​ម សុខ​ណាក់ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ ។៣ -​ឈ្មោះ លឿ​ប ឡាក់ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​។៤-​ឈ្មោះ សេង មុយ​គា ភេទ​ស្រី អាយុ ខ្ទង់​៤០​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ និង ៥ -​ឈ្មោះ ចូ​វ លី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ​រស់នៅ​ភូមិ កើតហេតុ ។​

​ដោយឡែក​អ្នករបួស​ចំនួន​៤ នាក់​រួមមាន​៖១ ឈ្មោះ ផល សុ​ដាលីន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ។២ -​ឈ្មោះ កា សុ​ម៉ា​មាន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ
៣ -​ឈ្មោះ សៅ រិ​ទ្ធ ភេទ​ស្រី អាយុ​៤១ ឆ្នាំ​។៤.​ឈ្មោះ​ខាន់ ចាន់​ឌី ភេទ​ស្រី អាយុ​២៧​ឆ្នាំ​(​ស្រាល​)។​អ្នក​ទាំងអស់​រស់នៅ​ភូម​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​សាកសព​និង​អ្នករងរបួស​ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យបង្អែក ដី​ថ្មី ក្រោយមក​ដឹក​សព​មក​តម្កល់​ធើ្វ​បុណ្យ នៅ​វត្ត​ម៉ុង​ចិន សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។​​ក្រុមហ៊ុន​ខាងលើ​បាន​បើក​ដំណើរការ សាងសង់​អាគារ​នា​សម័យ​កាល​លោក សួន បវរ នៅ​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​នៅឡើយ​មក​ម្លេះ ។​
​ជុំវិញ​ករណី​ពលរដ្ឋ​ស្លាប់​រង្គាល​ដោយសារ​រលំ​ដងសន្ទូច​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ អាជ្ញាធរ​នៅ​មិនទាន់​ដឹង ថា​តើ​ពលរដ្ឋ​ដែល​ស្លាប់​និង​រងរបួស​នោះ ត្រូវបាន​ទទួល​សំណង​ពី​ម្ចាស់ ក្រុមហ៊ុន​ដែរ​ឬ​យ៉ាងណា​នៅឡើយ​ទេ ។​

​បញ្ហា​បង្ក​គ្រោះមហន្តរាយ ដល់​អាយុ ជីវិត​អាជ្ញាធរ បានត្រឹមតែ ផ្អាក​ការដ្ឋាន បណ្តោះអាសន្ន តែប៉ុណ្ណោះ ។​​ចំណែក​ប្រធាន ក្រុមហ៊ុន ឌឺ ផាក ស៊ី​ធី មិនអាច​ទាក់ទង​សុំ​ឲ្យ​ធ្វើការ​អធិប្បាយ បាន​នៅឡើយ​ទេ​ជុំវិញ​ហេតុ​ការ​ខាងលើ ព្រោះ​ខ​ល​មិន​ចូល ៕a krain kill1 a krain kill2 a krain kill3 a krain kill4 a krain kill5 a krain kill6 

​