» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 143 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095058 នាក់

អតីត​វិ​រៈ​នារី​ដោះមីន គង់ សារឿន នៅ​ខេត្តស្វាយរៀង​កាល​ជំនាន់​សាធារណៈរដ្ឋ​ប្រជា​និ​ត​កម្ពុជា មាន​ទុក្ខ និង​ជួប​បញ្ហា​ជីវភាព​!


​ខេត្តស្វាយរៀង​៖ អ្នកស្រី គង់ សារឿន ដែល​អ្នក​ខេត្តស្វាយរៀង​ស្គាល់​ច្បាស់​ជា​អតីត​អ្នកជំនាញ​ដោះមីន​នៅ​ខេត្តស្វាយរៀង​រហូត​រប​ស​សាធារណៈរដ្ឋ​ប្រជា​មាន​និ​ត​កម្ពុជា​ប្រកាស​ជា​វិ​រៈ​នារី​ដោះមីន​ខ​ណះ​នេះ មាន​ជំងឺ​ជា​ទម្ងន់ និង​ជួប​បញ្ហា​ជីវភាព​និង​ស្វាមី​មាន​ជំងឺលើសឈាម ទឹកនោមផ្អែម ឈានដល់​ដំណាក់កាល​ចុងក្រោយ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​។​a kong sareun 

​អ្នកស្រី គង់ សារឿន ដែលមាន​អាយុ​៦២​ឆ្នាំ​បាន​រៀបរាប់ថា ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ អ្នកស្រី​បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​ក្នុង​អង្គភាព​ដោះមីន​ខេត្តស្វាយរៀង ហើយ​បាន​ដោះមីន​គ្រប់​ប្រភេទ ដោះ​ចម្រូង និង​ប្រមូល​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សម័យ​សង្គ្រាម ជា​រៀងរាល់ថ្ងៃ គ្មាន​ថ្ងៃ​សម្រាក​ទេ គឺ​ដោះមីន​រយៈពេល​១៣​ឆ្នាំ រហូតដល់​ឆ្នាំ​១៩៩២ ទើប​រដ្ឋាភិបាល​រំសាយ​អង្គភាព​ដោះមីន​ជំនាន់​អ្នកស្រី​ចោល​។​

​អ្នកស្រី​បន្តទៀតថា នៅក្នុង​រយៈពេល​១៣​ឆ្នាំ ធ្វើការ​ដោះមីន​នោះ​រដ្ឋាភិបាល បានផ្តល់​គ្រឿង​ឥសរិយយស់​ចំនួន​០៦​គឺ​ទី​១៖ មេដាយ​យុទ្ធជន​ប្តេជ្ញា​ឈ្នះ​១​គ្រឿង​, ទី​២៖ មេដាយ​ការពារ​មាតុភូមិ​មួយគ្រឿង​, ទី​៣៖ មេដាយ​យុទ្ធ​ជ័យ​ថ្នាក់​ទី​២​មួយគ្រឿង​, ទី​៤៖ មេដាយ​វីរៈជន​១​គ្រឿង​, ទី​ទី​៥៖ មេដាយ​ស្ថាបនា​ឌិន​១​គ្រឿង និង​ទី​៦៖ ព្រះមហាក្សត្រ​បាន​ព្រះរាជ​ប្រទាន មេដាយ​១​គ្រឿង​។​

​នៅ​ឆ្នាំ​២០០៤ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សង់ផ្ទះ​ឱ្យ​១​ខ្នង តាមរយៈ​លោកស្រី​សង្គហ​បណ្ឌិត ម៉ែន សំអន ផ្ទះ​សង់​អំពី​ឈើ ប្រក់ស​ង្ហ័​សី ជញ្ជាំង​ក្តា ទំហំ​៥​ម៉ែត្រ គុណ​៩​ម៉ែត្រ រហូតមកដល់​បច្ចុប្បន្ន គឺ​ចាស់​ទ្រុឌទ្រោម​បន្តិច​ហើយ ប្រេះ​បែក​ជើងតាង​អស់ហើយ ពេល​មាន​ភ្លៀង​ផ្គរ​ខ្យល់​កន្ត្រាក់ គឺ​មិន​ហ៊ាន​នៅលើផ្ទះ​ទេ ចាំ​មក​នៅ​ខ្ទម​ខាងក្រៅ​ផ្ទះ​។​

​គាត់​មាន​ស្វាមី​ឈ្មោះ​ភោគ​សំអុល​អាយុ​៧០​ឆ្នាំ មានកូន​០៣​នាក់ ស្រី​២​នាក់ មិនបាន​រៀនសូត្រ​ចេះ​ជ្រៅជ្រះ​ទេ ដោយ​ជីវភាព​ក្រីក្រ មានតែ​ដី​លំនៅឋាន​ទំហំ ៣០​ម៉ែត្រ គុណ​៤០​ម៉ែត្រ ប៉ុណ្ណោះ​គ្មាន​ដីស្រែ​ទេ ទើប​ជីវភាព​លំបាក​។​​បច្ចុប្បន្ន កូន​ទាំង​០៣​នាក់ បាន​រៀបការ​អស់ហើយ​កូន​ទី​១ មាន​ប្តី​ទៅ​រស់នៅ​ខេត្តកំពង់ចាម​។​

​កូនស្រី​ទី​២ មាន​ប្តី​ហើយ​ទៅ​រស់នៅ​ខាង​ប្តី ក្នុងភូមិ​អូរ​ក្អា​ម​ដែរ ក៏ប៉ុន្តែ​មាន​ជីវភាព​ក្រីក្រ ធ្វើការ​នៅក្នុង​រោងចក្រ​។ រីឯ​កូនប្រុស​មាន​ប្រពន្ធ​ហើយ​ដែរ រស់នៅក្នុង​ឃុំ​សំបួរ ស្រុក​ស្វាយទាប ក៏ប៉ុន្តែ​មាន​ជីវភាព​ក្រីក្រ ប្រពន្ធ​ធ្វើការ​រោងចក្រ​ពេល​ថ្ងៃ ចំណែក​ប្តី​ធ្វើការ​រោងចក្រ​នៅពេល​យប់​។ សព​ថ្ងៃ​បាន​យក​ចៅប្រុស​ម្នា​ក់មក​ចិញ្ចឹម​ឈ្មោះ ទឹម កក្កដា អាយុ​១១​ឆ្នាំ​រៀន​ថ្នាក់​ទី​៤​។​

​អ្នកស្រី​ថា កន្លងមក​មានការ​លំបាក​ក្នុង​ជីវភាព​យ៉ាងខ្លាំង​ទើបតែ​ខែសីហា​នេះ គាត់​បាន​សុំ​បណ្ណសម​ធម៌​នៅ​ខេត្តស្វាយរៀង ពេល​ស្វាមី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត អាជ្ញាធរ​ឱ្យ​បណ្ណ​ក្រ​២ បើកប្រាក់​បាន​១៧៧,០០០​រៀល​។​​រីឯ​ស្វាមី​គាត់​មាន​ជំងឺ​ដេកពេទ្យ​នេះ រយៈពេល​២​ឆ្នាំ​មកហើយ បច្ចុប្បន្ន កំពុង​ដាក់​ខ្យល់​ឧកស៊ីហ្សែន​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប ហើយ​រូបគាត់​នៅផ្ទះ​២​នាក់ និង​ចៅ កូនស្រី​នៅ​ថែ​ឪពុក​នៅ​មន្ទីរពេទ្យ កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង​៕​ប្រភព​លោក​យឹម សុថា​ន​a kong sareun1 

​