» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 458 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095373 នាក់

ខុសពី​ឥណ្ឌូណេស៊ី​រឿង​បាញ់​សត្វ​កេងកង​ជាប់គុក​ខ្មែរ​ឲ្យ​ត្រឹមតែ​សុំទោស​ប៉ុណ្ណោះ​!

 

​ភ្នំពេញ​៖ បុរស​ដែល​អួត​រឿង​បាញ់​សម្លាប់សត្វ​កេង​កេង​កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ ២០២០​ទទួលស្គាល់​កំហុស​ខុសពី​ប្រទេស​ឥណ្ឌូណេស៊ី​យុវជន​ដែល​បាញ់​សម្លាប់សត្វ​កេងកង​ត្រូវ​បា​ចាប់​ផាកពិន័យ​និង​ដាក់គុក​៥​ឆ្នាំ​។​a bird kong 

បុរស​ដែល​បាញ់​សត្វ​កេងកង​កម្រ​ថត​បង្អួត​តាម​ហ្វេ​ស​ប៊ុ​កប​ង្ក​ការក្តៅក្រហាយ​នោះ​មានឈ្មោះ គ្រុយ ចំរើន បាន​ចូលខ្លួន​មក​សុំទោស​សាធារណៈជន​និង​បានធ្វើ​កិច្ចសន្យា​នៅ​ចំពោះមុខ​សមត្ថកិច្ច​នៃ​ក្រសួងបរិស្ថាន​នៅ​រសៀល​ថ្ងៃទី​១៣​ខែឧសភា ឆ្នាំ​២០២០​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន​។ បុរស​ស​នោះ​ឲ្យ​ដឹងថា​គេ​បាន បាញ់សម្លាប់​សត្វ​កេងកង​ធំ​មួយ​ក្បាល​នោះ​អំឡុងពេល​ខ្លួន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​អន្លង់​ក្មេង​លេង​ទឹកជ្រោះ ៩ ជាន់ ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​។

​គ្រុយ ចំរើន បាន​សរសេរ​នៅក្នុង​លិខិត​សារភាពថា ៖ «​សូម​ទទួលស្គាល់​ការពិត​ដែល​បាញ់​សម្លាប់សត្វ​កេងកង​ចំនួន​មួយ​ក្បាល​ស្ថិតនៅក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់ ៩ ជាន់​នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត​។ ខ្ញុំបាទ​សូមទោស​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង អស់ សូម​អភ័យទោស​ដល់​រូបខ្ញុំ​បាទ និង​ឈប់​ប្រព្រឹត្ត​កំហុស​បែបនេះ​ទៀតហើយ​។​

​លោក​រដ្ឋលេខា​ធិ ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅ​ទស្សនា​កម្សាន្ត នៅតាម​រមណីយដ្ឋាន​ធម្មជាតិ​នានា​សូមកុំ ប្រព្រឹត្ត​បទល្មើស​បរបាញ​សត្វ និង​កុំ​បរិភោគ​សាច់​សាច់​ព្រៃ និង​ត្រូវ​ចូលរួម​ការពារ​អភិរក្ស​សត្វព្រៃ​ឱ្យបាន​គង់វង្ស​សម្រាប់​បម្រើ​ដល់​ទេសចរណ៍ធម្មជាតិ​និង​ការពារ​ជីវៈចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កម្ពុជា​។ លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​សត្វ​កេង​កេង​គឺជា ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​ហើយ​បច្ចុប្បន្ននេះ​គេ​ឃើញ​មាន​វត្តមាន​នៅក្នុង​តំបន់​មួយចំនួន​តូច​ប៉ុណ្ណោះ ដូចជា​នៅ​ភ្នំ​បូកគោ តំបន់​ជួរ​ភ្នំ ក្រវាញ តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ជាដើម​។​ហេង​ដែរ​អត់​ជាប់គុគ​ដូច​នៅ​ឥណ្ឌូណេស៊ី​។​a bird kong1 a bird kong2 a bird kong3 a bird kong4 a bird kong5 យុវជនឥណ្ឌូណេស៊ីដែលបាញ់សត្វកេងកង

 


​