» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5233 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101000 នាក់

ដូនចាស់​អាយុ​ជិត​១០០​ឆ្នាំ ក្រលំបាក​រអិល​ជើង​ធ្លាក់ចូល​ទឹក​ជ្រៅ​ស្លាប់​…!

 

​បន្ទាយមានជ័យ ៖ ដូនចាស់​វ័យ​៨០​ឆ្នាំ​ម្នាក់​ពិការ​ជើង​គ្មាន​កូនចៅ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ លង់ទឹក​ប្រឡាយ​មុខផ្ទះ​ស្លាប់​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា​ឆ្នាំ​២០២០ នៅ​ភូមិ​ផ្សារ​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​a old lady 

​ករណី​យ៍​នេះ​លោក​វរសេនីយ៍ឯក​សៅ សារឿន អធិការនគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ញឹ​ប ខួ​ម អាយុ​៨០​ឆ្នាំ មុខរបរ​ដើរ​រើស​អេតចាយ​ជនពិការ​ជើង​ខាងឆ្វេង​។ គាត់​មាន​ស្មារតី​វង្វេង រស់នៅ​ម្នាក់ឯង គ្មាន​កូនចៅ​គាត់​ចូលចិត្ត​ចិញ្ចឹម​ឆ្កែ​ច្រើន​។​លោកយាយ​រស់​មកដល់​សព្វថ្ងៃនេះ​ដោយ​សប្បុរសជន​គេ​ជូន​បាយទឹក​គាត់​នៅក្បែរ​វត្ត រស់នៅ​ភូមិ​ផ្សារ​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​លោក​អធិការ​បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ មាន​ក្មេង​បាន​ដើរកាត់​មុខផ្ទះ​របស់គាត់​ក៏​ប្រទះឃើញ​សព​លោកយាយ​នៅក្នុង​ប្រឡាយ​ក៏​រត់​មក​ប្រាប់​ចាស់ទុំ​ទៅ​មើល​និង​ស្រង់​សព​ដាក់​លើគោក​។ នគរបាល​ជំនាញ​និង​ប៉ុស្តិ៍​រដ្ឋបាល បាន​សហការ​ជា​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​សព​បានធ្វើការ​សន្និដ្ឋាន​ថា សព​នេះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​ព្រោះ​សំអាងថា ជនរងគ្រោះ​ចុះ​ដងទឹក​បាន​រអិល​ខ្លួន​ធ្លាក់ចូល​ប្រឡាយ ដោយ​គ្មាន​អ្នកណា​ដឹង ម្យ៉ាងវិញទៀត​គាត់​ចាស់ជរា វង្វេងស្មារតី​ទៀត​គ្មាន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ទេ​។ សព​ក្រោយពី​ពិនិត្យ​រួច​បាន​ប្រគល់ជូន​អាចារ្យវត្ត​ក្បែរ​ផ្ទះ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​a old lady1 a old lady2 a old ladya 

​