» ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11140 នាក់

ម្សិលមិញ 12477 នាក់

សរុប 21130816 នាក់

រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦

 

កំពង់ធំ៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកអ្នកទោស របស់ពន្ធនាគារខេត្តសៀមរាប បុកជាមួយរថយន្ត Ford បណ្ដាលឲ្យរបួសធ្ងន់មន្រ្តីម្នាក់ និង២នាក់ទៀតស្រាលនៅវេលាម៉ោង១២៖២០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។a car pri hit 

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា រថយន្តសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AL-2117 ជារបស់ពន្ធនាគារខេត្តសៀមរាប បានធ្វើដំណើរ ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច បើកបរដោយលោក ខេង កាន់ អាយុ៣៨ឆ្នាំ រងរបួសស្រាល។ ចំណែកអ្នករួមដំណើរពីរនាក់ទៀត ជាមន្ត្រីនគរបាល គឺលោក ប៉ុល វិទ្ធី អាយុ៥៣ឆ្នាំ រងរបួសធ្ងន់ និងលោក ចាន់ ខាវី អាយុ២៨ឆ្នាំ រងរបួសស្រាល។ រីឯអ្នកទោសដែលស្ថិតនៅលើរថយន្តនេះ មិនបានរងរបួសនោះទេ ។

ដោយឡែក រថយន្តម៉ាក Ford ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BS-7879 បើកបរដោយលោក ខូង ទីន អាយុ៦៥ឆ្នាំ បានធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត ហើយអ្នកបើកបរមិនបានរងរបួសឡើយ ។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច គ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបររថយន្តទាំងពីរគ្រឿង មិនប្រកាន់ស្តាំរៀងៗខ្លួន ទើបបណ្តាលឱ្យបុកគ្នាបែបនេះ ។បច្ចុប្បន្ន អ្នករងរបួសទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្ទោង រីឯសមត្ថកិច្ចកំពុងរៀបចំយករថយន្តដែលពាក់ព័ន្ធទៅរក្សាទុក និងបន្តនីតិវិធីតាមច្បាប់ ៕a car pri hit1