» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3561 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099328 នាក់

មនុស្ស ៣៥ នាក់​ត្រូវ​អាជ្ញាធរ​សឹង្ហ​បុរី​ចាប់ខ្លួន​ជាប់​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ក្លែងបន្លំ​អត្តសញ្ញាណ​ជា​មន្ត្រី​រដ្ឋាភិបាល​

 


​សិង្ហ​បុរី​៖ កងកម្លាំង​នគរបាលជាតិ​សិង្ហ​បុរី (SPF) បានរៀបចំ​ប្រតិបត្តិការ​ប្រឆាំងនឹង​ការ​ឆបោក​នៅ​ទូទាំង​ដែន​កោះ ដោយ​ចាប់ខ្លួន​មនុស្ស​ចំនួន ៣៥ នាក់​ដែល​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ក្លែងបន្លំ​ខ្លួន​ជា​មន្ត្រី​រដ្ឋាភិបាល​នាពេល​ថ្មីៗ​នេះ ។​a fake singapor1 

​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ កងកម្លាំង​នគរបាលជាតិ​សិង្ហ​បុរី (SPF) បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង ៣៥ នាក់ រួមមាន បុរស ២៦​នាក់ និង​ស្ត្រី ៩​នាក់ មាន​អាយុ​ចន្លោះ​ពី ១៧​ឆ្នាំ រហូតដល់ ៤៧​ឆ្នាំ ។ ម្នាក់​ក្នុងចំណោម​ជនសង្ស័យ​ទាំងអស់ បាន​ប្រើប្រាស់​គណនី​ធនាគារ​ផ្ទាល់ខ្លួន ឬ​ឯកសារ​ធនាគារ​តាម​អ៊ី​ន​ធើ​ណិ​ត ដើម្បី​ជួយ​សម្រួល​ដល់​ការបោកប្រាស់ ។​

​មន្ត្រី​និយាយថា ខណៈ​នេះ មនុស្ស ២៣ នាក់​ផ្សេងទៀត ដែលមាន​បុរស ១៣​នាក់ និង​ស្ត្រី ១០​នាក់ ដោយមាន​អាយុ​ចន្លោះ​ពី ១៦​ឆ្នាំ ដល់ ៦១​ឆ្នាំ ក៏​ជា​ផ្នែក​មួយ​កំពុង​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​ផងដែរ ។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទាំង​មន្ត្រីនគរបាល និង​មន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី អះអាងថា ក្នុង​ខែកញ្ញា អាជ្ញាធរ​ទទួល​បានកា​រ​រាយការណ៍​យ៉ាងហោចណាស់ ១០០ ករណី ដែល​បញ្ជាក់ថា ទឹកប្រាក់​ប្រហែល ៦.៧ លាន​ដុល្លារ​សិង្ហ​បុរី (៥.១​លាន​ដុល្លារ​អាម៉េរិក​) ត្រូវ​ជនសង្ស័យ​ដែល​បន្លំ​ខ្លួន​ជា​មន្ត្រី​រដ្ឋាភិបាល បោកប្រាស់​ពី​ជនរងគ្រោះ ។​

​នៅក្នុង​ផែនការ​បោកប្រាស់​នោះ ជនសង្ស័យ​ខ្លះ បាន​បន្លំ​ខ្លួន​ជា​មន្ត្រី​ធនាគារ រួច​ទូរ​សព្ទ​ទៅកាន់​ជនរងគ្រោះ តាមរយៈ​កម្មវិធី​ផ្ញើ​សារ WhatsApp ដោយ​ឆបោក​ថា ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​ជនរងគ្រោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​លុយកខ្វក់ ដែល​តម្រូវឱ្យ​ជនរងគ្រោះ បញ្ជាក់​ពី​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទាំងនោះ បើ​ជនរងគ្រោះ​បដិសេធ នោះ​ជន​ឆបោក នឹង​ផ្ទេរ​ទូរ​សព្ទ​ទៅកាន់​ជន​ឆបោក​បន្ទាប់​ដែល​ក្លែង​អត្តសញ្ញាណ​ជា​មន្ត្រីនគរបាល ឬ​មន្ត្រី​ហិរញ្ញវត្ថុ​។ ពេលខ្លះ មាន​ទាំង​ទូរ​សព្ទ​ជា​វីដេអូ ទៅកាន់​ជនរងគ្រោះ ដើម្បី​បង្ហាញថា ជន​ឆបោក គឺជា​មន្ត្រី​ដែលមាន​ទាំង​ឯកសណ្ឋាន​ជា​អ្នកអនុវត្ត​ច្បាប់​ត្រឹមត្រូវ​ថែម​ទៀតផង ។​

"​ក្នុង​ករណីខ្លះ ជន​ឆបោក បាន​ប្រើប្រាស់​ប័ណ្ណធានា​ក្លែងក្លាយ ឬ​ឯកសារ​ផ្លូវការ​ក្លែងក្លាយ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ជនរងគ្រោះ សម្រាប់​សម្រួល​ដល់​ការបោកប្រាស់​របស់​ពួកគេ​" ។ ក្នុង​ដំណើរការ​នេះ ជន​ឆបោក ព្យាយាម​បំភ័យ​ថា ជនរងគ្រោះ មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ឧក្រិដ្ឋកម្ម ដូចជា ការលាង​លុយកខ្វក់ និង​តម្រូវឱ្យ​ជនរងគ្រោះ​ផ្ទេរប្រាក់​ទៅ «​គណនី​ធនាគារ​សុ​វត្ថ​ភាព​» ដែល​កំណត់ដោយ​រដ្ឋាភិបាល ដើម្បី​ជួយ​សម្រួល​ក្នុងការ​ស៊ើបអង្កេត ។​

​ជា​ចុងក្រោយ ជនរងគ្រោះ បានដឹងថា ពួកគេ​ចាញ់បោក​ជន​ឆបោក​ដែល​បន្លំ​អត្តសញ្ញាណ​ជាម​ន្ត្រី នៅពេល​មិនអាច​ទាក់ទង​បាន ឬ​នៅពេល​ជនរងគ្រោះ ទៅ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​ជន​ឆបោក ជាមួយ​មន្ត្រី​ធនាគារ ឬ​មន្ត្រីនគរបាល​ពិតប្រាកដ ។​
​មន្ត្រី​នគរបាលជាតិ​សិង្ហ​បុរី ព្រមាន​ថា មន្ត្រី​នឹងមិន​ស្ទាក់ស្ទើរ​ក្នុងការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ជន​បោកប្រាស់​ឡើយ ដោយ​ជន​ឆបោក អាច​នឹង​ជាប់ពន្ធនាគារ​យ៉ាងហោច​ណាស់ ៦ ខែ ប៉ុន្តែ​តុលាការ​ក៏មាន​ឆន្ទានុសិទ្ធិ​ក្នុងការ​បង្កើន​ការកាត់ទោស​បន្ថែម​ផងដែរ ប្រសិនបើ​មាន​កត្តា​ធ្វើឱ្យមាន​ស្ថាន​ទម្ងន់ទោស ៕a fake singapor a fake singapora 

​ប្រភព​៖ CNA


​