» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 755 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095670 នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ពន្យល់​ពី​មូលហេតុ​មិន​រវល់​រឿង កោះ​គុត មាន​ជំហរ​ពីរ គឺ​ភាពចាស់ទុំ​ខាង​នយោបាយ និង​ការទទួលខុសត្រូវ​ចំពោះ​ជាតិ ?!


​ភ្នំពេញ​៖ ថ្លែង ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា​បញ្ហា​កោះ​គុត ហេតុអ្វី​រាជរដ្ឋាភិបាល​នៅ​ស្ងៀម​? ចម្លើយ​ផ្អែកលើ​មូលដ្ឋាន​២ គឺ​ទី​១) ភាពចាស់ទុំ​ខាង​នយោបាយ និង​ទី​២) ការទទួលខុសត្រូវ​ចំ​ពោះ​ជាតិ និង​ប្រជាជន ចំពោះ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​។​a manet pai 

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ពន្យល់ថា​៖* ភាពចាស់ទុំ​ខាង​នយោបាយ មាន​៣ រួមមាន​៖ ទី​១ ការប្រកាន់​គោលការណ៍​មិន​យក​ភ្លើង​ចូល​ផ្ទះ​, ទី​២ ការដោះស្រាយ​បញ្ហា​ប្រកបដោយ​ភាពចាស់ទុំ និង​ទី​៣ ប្រកាន់​ភាពជាក់ស្តែង​និយម ដែល​មុន​នឹងធ្វើ​អ្វី​មានការ​ស្រាវជ្រាវ​។​* ការទទួលខុសត្រូវ​ចំ​ពោះ​ជាតិ និង​ប្រជាជន ចំពោះ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ រួមមាន​៖ ទី​១ រឿង​ព្រំដែន ជា​រឿង​រយៈពេល​វែង ដែល​រាជរដ្ឋាភិបាល ប្តេជ្ញា​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ និង​ទី​២ ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​មិន​ប្រើ​ហិង្សា​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែង​ឲ្យ​ដឹងថា ព្រំដែន​សមុទ្រ​រវាង​ក​ម្ពុ​ជា និង​ថៃ មិនទាន់មាន​ការឯកភាព​គ្នា​នោះទេ​។​​ជាមួយនឹង​លើកឡើង​អំពី​បញ្ហា​គុត ដែលជា​ចំណុច​ត្រួតស៊ីគ្នា​រវាង​កម្ពុជា​-​ថៃ ហើយ​កំពុង​ត្រូវបាន​បំផុសបំផុល​បង្កើត​ជម្លើយ​ដោយ​ក្រុម​ជ្រុលនិយម សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ជំហរ​ជាថ្មី​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹងមិន​ធ្វើឱ្យ​បាត់បង់​ទឹកដី​នោះឡើយ​។​

​សម្តេច​បវរ​ធិបតី បានលើកឡើង​ដូច្នេះ​ថា​៖ «​ការចរចា​ព្រំ​ដែ​នេះ គឺ​យើង​ត្រូវការ​ពេលវេលា និង​ត្រៀមលក្ខណៈ​គ្រប់ពេល នេះ​គឺជា​ការទទួលខុសត្រូវ​របស់​យើង ហើយ​យើង​មិន​ធ្វើឱ្យ​បាត់​នូវ​ដែនដី​របស់​យើង ឬ​អធិបតេយ្យភាព​របស់​យើង​ទេ កិច្ចការ​ព្រំដែន និង​សូម​ការធានា​មួយ​នេះ សូម​បងប្អូន​ជឿទុកចិត្ត​ចុះ​»​។​

​សម្តេច​បាន​ថ្លែងថា អ្នក​ដែល​ស្រែកថា រាជរដ្ឋាភិបាល​មិន​មាត់​មិន​អើពើ គឺ​យើង​ចង់​ប្រាប់​ត្រឡប់​ទៅវិញ​ថា គឺ​រាជរដ្ឋាភិបាល​ប្រកាន់យក​ជំហរ​ចាស់ទុំ មិន​ចេះតែ​លោត​លិច​កើត​តាម​គេ​នោះទេ បើ​អ្នកនយោបាយ​ចាស់វស្សា​ដែល​បន្តិច​លោត​ចុះ​លោត​ឡើង សូម​កុំឱ្យ​ក្មេង​លោត​តាម ទុក​ចរិត​នេះ​សម្រាប់​ប្រើ​ខ្លួនឯង​ទៅបាន​ហើយ​។​​សម្តេច​បានលើកឡើង​ដែរ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​កោះ​គុត គឺ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ កំពុង​ចរចា ហើយ​មិនទាន់មាន​ឯកភាពគ្នា​នៅឡើយ​។ ដូច្នេះ​ការនិយាយ​ថា កោះ​គុត​បាត់បង់​ទៅខាង​ភាគី​ថៃ​នោះ គឺជា​រឿង​មិន​ត្រឹមត្រូវ តើ​បាត់​ទៅណា​បើ​ភាគី​ទាំងពីរ​មិនទាន់​ឯកភាពគ្នា​ផង​នោះ​?​។​

​សម្តេច​បានបញ្ជាក់​ទៀតថា ចំពោះ​បញ្ហា​ក្រុមប្រឆាំង​មួយចំនួន​ដែល​ចង់ឱ្យ​គណៈកម្មការ​ព្រំដែន​ចេញមុខ​បកស្រាយ​តាម​បច្ចេកទេស​នោះ ក៏​ពុំទាន់​ចាំបាច់​នោះដែរ ដោយសារតែ​គណៈកម្មកា​រ​ជំនាញ​នេះ​កំពុង​រៀបចំ និង​មាន​ឯកសារ សម្រាប់​ការចរចា បើសិនជា​បង្ហាញ​ឯកសារ​បច្ចេកទេស​ទាំង​នោះ ជា​ទង្វើ​ល្ងង់ខ្លៅ ដែល​ប្រៀប​បីដូច​ជា​បើក​សន្លឹក​បៀរ​ឱ្យដៃ​គូប្រកួត​បានឃើញ​មុន​។​

​សូមបញ្ជាក់ថា​បើតាម​មតិ​ក្រុម​មិន​គាំទ្រ​ជំហរ​រាជរដ្ឋាភិបាល​បាន​លើកឡើងថា​សព្វថ្ងៃនេះ​ស្ថានភាព​សមុទ្ទ​ខ្មែរ​យើង​គ្មាន​អ្នកណា​ដឹងថា​ស្ថិតក្នុង​ស្ថានភាប​បែបណា​នោះទេ​ក្នុងពេលដែល​កោះត្រល់​ត្រូវបាន​វៀតណាម​កាន​កាន់កាប់​ហើយ​ខ្សែ​ប្រេ​វិ​យ៉េ​ដែល​កម្ពុជា​តាំងពី​រដ្ឋាភិបាល​ជំនាន់​មុន​ចាត់ទុកថា​ជា​ព្រុំដែន​មិន​ត្រុ​វ​បាន​វៀតណាម​ទទួលស្គាល់​ទេ​។​ផ្ទុយទៅវិញ​វៀតណាម​ទាមទា​ព្រុំដែន​ស​មុ​ទ្ធ​ជាមួយ​កម្ពុជា​គិត​តាមច្បាប់​ស​មុ​ទ្ធ​គឺ​គិត​សម​ចម្ងាយ​ពី​ដែន​គោគ​!​។​

ដោះស្រាយ​បញ្ហា​នេះ​កម្ពុជា​វៀតណាម​កន្លងមក​កម្ពុ​ជា​ឆ្នាំ​១៩៨២​ក៏បាន​យល់ព្រម​បង្កើត​ដែនទឹក​សមុទ្ទ​ប្រវត្តិសាស្ត្រ​ដែល​បើក​ឲ្យ​វៀតណាម​ប្រើប្រាស់​រួមគ្នា​បាត់ទៅហើយ​។​ឯ​កោះ​គុជ​ឬ​កោះ​គុត​សព្វថ្ងៃ​បាននិងកំពុង​ត្រូវបាន​ប្រជាជន​និង​អាជ្ញាធរ​ថៃ​កាន់កាប់​គ្រប់គ្រង​ជាក់ស្តែង​បាត់ទៅហើយ​។​ទាក់ទង​រឿងនេះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ចោទ​ជា​សំណួរ​ថា តើ​កោះ​គុត​បាត់​ទៅណា ខណៈ​ខាង​ប្រឆាំង​ថៃ ចោទ​រាជរដ្ឋាភិបាល​ថៃ​ធ្វើឱ្យ​បាត់​មក​ខ្មែរ រីឯ​ខាង​ប្រឆាំង​ខ្មែរ​ចោទថា រាជរដ្ឋាភិបាល​កម្ពុជា ធ្វើឱ្យ​បាត់ទៅ​ថៃ គឺ​មិន​ឡូហ្ស៊ិក (Logic)​នោះឡើយ​។​

​សូមបញ្ជាក់ថា​បើតាម​កា​រ​ចុះផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍​...​បាន​ឲ្យ​ដឹងថា​អភិបាល​កោះ​គុត លោក ផៃ​រ៉ាត់ សយ​សាំង (Phairat Soysang) បាន​ព្រមាន​កុំ​ឱ្យមាន​បាតុកម្ម​នៅលើ​កោះ​ផ្ទាល់ ដោយ​កត់សម្គាល់ថា ការតវ៉ា​អាច​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ដែលជា​ប្រភព​ចំណូល​ចម្បង​សម្រាប់​សហគមន៍​មូលដ្ឋាន​។ លោក​បន្ថែមថា ភ្ញៀវទេសចរ​ថៃ និង​បរទេស​ជាង​៣០​ម៉ឺន​នាក់ មកលេង​កោះ​គុត​ក្នុង​មួយឆ្នាំៗ បង្កើត​ចំណូល​បាន​ច្រើន​ពាន់​លាន​បាត​។

​មេ​ទ័ពជើងទឹក​ថៃ (RTN) លោក ជី​រ៉ា​ប៉ូល វង្ស​វិត (Jirapol Wongwit) បាន​ទៅ​ទស្សនា​កោះ​គុត ហើយ​បាន​ធានា​ដល់​ប្រជាជន​ថៃ​ថា កាតព្វកិច្ច​របស់​កង​ទ័ពជើងទឹក គឺ​ការពារ​ផលប្រយោជន៍​ជាតិ និង​អធិបតេយ្យភាព​ឱ្យបាន​ពេញលេញ​។ ដោយ​លើកឡើង​ក្ដីកង្វល់​ជុំវិញ​ជម្លោះ​ដែន​សមុទ្ទ​ជាមួយ​ប្រទេសជិតខាង​កម្ពុជា ប្រមុខ​កងទ័ពជើងទឹក បាន​រំលឹក​ឡើងវិញ​ថា តំបន់​ទាមទារ​ត្រួតស៊ីគ្នា (OCA) រវាង​ប្រជាជាតិ​ទាំងពីរ​មិនបាន​នាំឱ្យមាន​ជម្លោះ​នោះទេ ដោយ​បន្ថែមថា តំបន់​នេះ​នៅតែមាន​សន្តិភាព ដោយ​អ្នកនេសាទ​ថៃ និង​កម្ពុជា ធ្វើការ​នៅក្នុង​ដែនទឹក​រៀងៗ​ខ្លួន​។ លោក ណុប​ផា​ដុន ប៉ា​តា​ម៉ា (Noppadon Pattama) សមាជិកសភា​មកពី​គណបក្ស​ភឿ​ថៃ ថ្លែងថា ជំហរ​របស់​រាជរដ្ឋាភិបាល​ជុំវិញ​ជម្លោះ​កោះ​គុត​រវាង​ប្រទេស​ថៃ និង​កម្ពុជា កំពុង​ត្រូវបាន​លាប​ពណ៌​។​

«​កោះ​គុត​នៅតែ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ នោះ​ជាការ​ពិត គ្មាន​នរណា​បានប្រគល់​កោះ​នោះ​ឱ្យ​កម្ពុជា​ទេ ខ្ញុំ​មិនដែល​ឮ​កម្ពុជា​អះអាង​ទាមទារ​ទឹកដី​លើ​កោះ​គុត​ទេ​» នេះ​បើតាម​ការលើកឡើង​រប​ស់លោក ណុប​ផា​ដុន អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​។ លោក​បន្តថា​៖«​ឈប់​ចែកចាយ​ព័ត៌មាន​មិន​ពិត​ថា ថៃ​បាត់​កោះទៀ​តទៅ​។ រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច​ការពារ​ទឹកដី​ថៃ ហើយ​គ្មាន​នរណាម្នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រគល់​ដី​ណាមួយ​ឡើយ​»​។ លោក​សង្កត់ធ្ងន់ថា ជន​ណា​ដែល​ចោទ​ប្រកាន់បក្ស​ភឿ​ថៃ ថា​បានប្រគល់​កោះ​គុត ឬ​ទឹកដី​ណាមួយ​ទៅឱ្យ​បរទេស នឹងត្រូវ​ប្រឈមមុខ​នឹង​ច្បាប់​។ លោក​ថា​...​ព័ត៌មាន​មិន​ពិត​អំពី​ថៃ​បាត់បង់​កោះ​គុត​ឱ្យ​កម្ពុជា គឺ​នឹកឃើញ​ដល់ពេល​ដែល​លោក​ត្រូវបាន​គេ​ចោទប្រកាន់ថា ប្រគល់​ប្រាសាទព្រះវិហារ​ឱ្យ​កម្ពុជា ពេល​លោក​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​។​

​កោះ​គុត បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​នៅពេលដែល​ឥស្សរជន​សំខាន់ៗ​នៃ​គណបក្ស​ផា​ឡាង ប្រា​ឆា​រ៉ាត់ (PPRP) ធ្វើ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​សប្តាហ៍​មុន ដើម្បី​ប្រឆាំងនឹង​ការពិភាក្សា ស្តីពី​ការអភិវឌ្ឍ​រួមគ្នា​នៃ​ធនធាន​ប្រេង និង​ឧស្ម័ន​នៅ​ឈូងសមុទ្ទ ក្រោម​ក្របខណ្ឌ​អនុស្សរណៈ​នៃ​ការយោគយល់ (MoU) ឆ្នាំ​២០០១ ដែល​ពួកគេ​អះអាងថា អាច​បណ្តាលឱ្យ​ប្រទេស​ថៃ​បាត់បង់​ទឹកដី​។ គណបក្ស​ផា​ឡាង ប្រា​ឆា​រ៉ាត់ នឹងដាក់​លិខិត​ចំហ​មួយ​ទៅកាន់​លោកស្រី​នាយករដ្ឋមន្ត្រី ផែ​ថង​ថា​ន ស៊ីណាវ៉ាត្រា ដោយ​ជំរុញ​ឱ្យ​លោកស្រី​បញ្ឈប់​កិច្ចចរចា​ទាំងនេះ​។

អនុស្សរណៈ(MoU)ថៃ កម្ពុជាដើមឡើយ​ត្រូវបាន​ចុះហត្ថលេខា​ក្រោម​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា​។ លោក ធី​រ៉ា​ឆៃ ភូ​វ៉ា​ណាត​ណា​រ៉ានូ​បា​ឡា អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​សិក្សារ​បស់​បក្ស ផា​ឡាំង ប្រា​ឆា​រ៉ាត់ បាន​អះអាងថា MoU រួមមាន​៖ ការទាមទារ​ទឹកដី​ដោយ​ប្រទេស​កម្ពុជា ដែល​ផ្ទុយ​នឹង​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ ធ្វើឱ្យ MoU ខុសច្បាប់​។​a hun koh kut a koh kuta a koh kuta1 a koh kuta2 
​