» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2605 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098372 នាក់

ឃាតក​ញៀន​ថ្នាំ​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ដែល​វាយ​សម្លាប់​យោធា​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក​នៅ ស្លាប់​តាម​ក្រោយ​ហើយ​

 


​ខេត្ត​ត្បូងឃ្មុំ​៖ បុរស​ញៀន​ថ្នាំ​និង​ជា​អ្នកជំងឺ​កូ​វីដ​-១៩​ម្នាក់ ដែល​បាន​វាយ​សម្លាប់​យោធា​ជា​អ្នកយាម​ដើម្បី​ចង់​រត់​ចេញពី​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅ នោះ បាន​ស្លាប់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២១​នេះ បន្ទាប់ពី​បេះដូង​លែង​ដើរ ។​នេះ​បើតាម មន្ត្រី​សុខាភិបាល​នៃ​មន្ទីរពេទ្យបង្អែក​ពញាក្រែក ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​a army kraek1 

សូមបញ្ជាក់ថា​ករណី​យ៍​ឃាតកម្ម​លើ​មន្ត្រី យោធា​ម្នាក់ ពេល​កំពុង​យាម​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ។​ជនរងគ្រោះ​ឈ្មោះ មាន វ៉ៃ អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ហួច​កើត ឃុំ​ក្រែក ស្រុក​ពញាក្រែក ជា​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​ពញាក្រែក ត្រូវបាន​អង្គភាព​បញ្ជូន​ឱ្យទៅ​យាម​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក​។ ចំណែក​ជនសង្ស័យ​ដែល​ញៀន​ថ្នាំ​នោះ​ឈ្មោះ មឿ​ន ម៉ឺន អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រពើ​សារ ឃុំ​ដំរិល ស្រុក​អូររាំងឪ ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​រួច​។​

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មុន​កើតហេតុ​ជនដៃដល់​បាន​ស្រែក​ឡូឡា​និង​រត់​ឆ្លេឆ្លា​មានបំណង​ចង់​រត់ចេញ​បែប​មនុស្ស​បែក​ថ្នាំ​និយាយ​មិន​ស្តាប់ ហើយ​ត្រូវបាន​មន្ត្រី​យោធា​ដែល​យាម​នៅ​ទីនោះ​ពីរ​ទៅ​បីនាក់​ដេញ​ឱ្យចូល​ទៅក្នុង​វិញ ប៉ុន្តែ​ក្រោយមក​ក្នុងខណៈ​មេឃ​កំពុង​ភ្លៀង ជនដៃដល់​បានមក​វាយ​មន្ត្រី​យោធា​និង​ដំបង ហើយ​និង​ចបកាប់​ចំ​សៀតផ្កា​របស់​ជនរងគ្រោះ​រហូតដល់​ស្លាប់ ដោយសារតែ​អំណាច​នៃ​ថ្នាំញៀន ខណៈ​អ្នកយាម​ដទៃទៀត​បាន​ស្លន់ស្លោ​រត់​ឆ្លេឆ្លា ហើយ​ភ្លាមៗ​នោះ​មានការ​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាក្រែក​ចំនួន ១០ រូប​ទើប​ចូលចាប់​ជន​ជា​ឃាត​កបាន ។​បច្ចុប្បន្ន​កម្លាំង​នគរបាល​ទាំង​១០​រូប ក៏ត្រូវ​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ។​

​ក្រោយ​កើតហេតុ ឃាតក​ត្រូវបាន​ចាប់​វ៉ៃខ្នោះ​បញ្ជូនទៅ​ដាក់​ក្នុង​បន្ទប់​ព្យាបាល​អ្នកទោស ក្នុង​មន្ទីរពេទ្យ​ដោយមាន​សមត្ថកិច្ច​ជំនាញ​យាមកាម​យ៉ាង​តឹងរ៉ឹង​រង់ចាំ​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​ពេលនេះ​គេ​បាន​ស្លាប់​ហើយ​ដោយសារតែ​បេះដូង​គាត់លែងដើរហើយកូវីតទៀតចឹងដុតចោលដោយគ្មានសាច់ញាតិ។a army kraek a army cheam2 a army cheam4 

​