» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3401 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099168 នាក់

ផ្ទុះ​មីនតោន​១​គ្រាប់​ទៀត នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​

 


​បាត់ដំបង​៖ នា​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៥ មាន​ករណី​ផ្ទុះ​មីនតោន​១​គ្រាប់​ថ្មី​មួយ​ករណី​យ៍​ទៀត នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បណ្តាលឱ្យ​ជនរងគ្រោះ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​បាន​បញ្ជូន​ភ្លាមៗ​ទៅកាន់​មន្ទីរពេទ្យ និង​ជនរងគ្រោះ​ម្នាក់ទៀត​រងរបួស​ស្រាល​ព្យាបាល​របួស​នៅឯ​ផ្ទះ​របស់ខ្លួន ។a min kill 

​បើតាម មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៥​បាន​ឲ្យ​ដឹងថា​៖ នា​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៥ នៅវេលា​ម៉ោង ១៥​និង​០០​នាទី មាន​ករណី​ផ្ទុះ​គ្រាប់​មីនតោន ចំនួន​១​គ្រាប់ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ស្ថិតនៅ​ចំណុច​ភូមិ​កូនភ្នំ​ខាងត្បូង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ខណៈពេល​ប្រជាពលរដ្ឋ​ចំនួន​២​នាក់ បាន​បើកបរ​រថយន្ត​ប្រភេទ​កែច្នៃ សម្រាប់​ដឹក​កសិផល​ដំឡូង​មួយគ្រឿង បាន​ជាន់ ។​

មនុស្ស​រងគ្រោះ​មាន​ចំនួន​២​នាក់ ទី​១.​ឈ្មោះ ថៃ សឿន ភេទ​ប្រុស នៅ​ភូមិ​កូនភ្នំ​ខាងត្បូង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង (​របួសធ្ងន់​) ហើយ​បាន​ស្លាប់​នៅតាម​ផ្លូវ ក្នុងពេល​បញ្ចូល​ទៅកាន់​មន្ទីរពេទ្យ ។ ទី​២.​ឈ្មោះ ផាន់ ភាព ភេទ​ប្រុស នៅ​ភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង រងរបួស​ស្រាល ចំណែក​រថយន្ត​កែច្នៃ ត្រូវ​ដាច់​កង់​ខាងឆ្វេង និង​ខូចខាត​ក្បាល​មួយចំនួនធំ ។

​ករណី​យ៍​នេះ​កាកបាទក្រហមកម្ពុជា ដឹកនាំ​ដោយ​លោក យូ ឡា​ណា អគ្គលេខាធិការរង​ទី​២ កាកបាទក្រហមកម្ពុជា តាមរយៈ​ការចាត់​តាំងពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​និង​ប្រតិភូ​អមដំណើរ​បាន​ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ​ជនរងគ្រោះ និង​ជនរងគ្រោះ ដោយបាន​ចូលរួម​ក្នុង​ពិធី​បុណ្យសព នូវ​ថវិកា​ចំនួន​៥​លាន​រៀល និង​អ្នក​រង​បួស​ចំនួន​២​លាន​រៀល​ផងដែរ ។​

​សូមបញ្ជាក់ថា​កាលពី ថ្ងៃទី​១៦ ខែមករា​ឆ្នាំ​២០២៥​មន្ត្រី​អង្គការ​ស៊ីម៉ាក់​ចំនួន​២​រូប ខណៈពេល​ចុះ​បំពេញបេសកកម្ម​បោសសំអាត​គ្រាប់មីន​ស្ថិតនៅក្នុង​ចំណុច​ចំការ​ដំឡូង ភូមិ​ត្រពាំង​ប្រី​យ៍ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក៏ត្រូវ​បាន ពលី​ជិវិត​ដោយសារ​ការផ្ទុះ​មីន​ផងដែរ ។​ជនរងគ្រោះ​ទាំង​២​រូប​ខាងលើ ទី​១-​ឈ្មោះ​អឿន ចាន់​ដា​រា និង​ទី​២-​ឈ្មោះ​ពៅ​នេ​ពី​ន ។ ជនរងគ្រោះ​ទាំង​២​រូប​បម្រើ​ការងារ​ក្នុង​ហេ​ឡូ​ត្រាស​បោសសម្អាត​គ្រាប់មីន ។​មន្ត្រី​ដែល​បម្រើ​ការងារ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹងថា គ្រាប់​មីនតោន​ដែល​ដែល​សេសសល់​កាល​ពីស​ង្រា​ម​មិនទាន់​ផ្ទុះ ប្រជាពលរដ្ឋ​ម្ចាស់​ស្រែ បាន​ប្រទះឃើញ​ស្ថិតនៅក្នុង​ដីស្រែ​របស់​ពួកគាត់ ខណៈនោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូនដំណឹង​ដល់​ក្រុម​អាជ្ញាធរ​ផងដែរ បន្ទាប់មក​ក្រុម​អាជ្ញាធរ​បាន​បន្ត​ស្នើសុំ​ដល់​ក្រុម​ហេ​ឡូ​ត្រាស​បោសសម្អាត​គ្រាប់មីន​។​

​សូមបញ្ជាក់ថា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​បង្កើត​មូល​នី​ធី​ដោះ​គ្រាប់មីន​កាល​នៅ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់​! ថវិកា​ចំនួន​១៨៤៧៣៥៧០​ដុល្លារ​ដែល​ចេញពី​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ និង​សប្បុរសជន សម្រាប់​ការដោះមីន ត្រូវ​ចំណាយ​អស់​នៅត្រឹម​ព្រឹក​ថ្ងៃ​១​ធ្នូ​២០២២​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងបន្តថា ដើម្បី​ធានាថា​ឆ្នាំ​២០២៥ កម្ពុជា​នឹង​អស់​គ្រាប់មីន ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ឯកឧត្តម​អូន ពន្ធ​មុនីរ​ត្ឋ័ បញ្ចេញ​ថវិកា​សន្សំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ចំនួន​៣០​លាន​ដុល្លារ​ភ្លាម ដាក់​ទៅជា​មូលនិធិ​បំផ្លាញចោល​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់គ្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​ថវិកា​នេះ​រួមជាមួយ​ថវិកា​ពី​ដៃគូរ​អភិវឌ្ឍ​អាច​បន្ត​ប្រើប្រាស់​បាន​ក្នុង​ឆ្នាំ​២០២៣​។ ក្នុងករណី​ខ្វះ​និង​សម្រាប់​ឆ្នាំ​២០២៤ និង​២០២៥ អាជ្ញាធរ​មីន ត្រូវ​ធ្វើការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​រៀបចំ​ថវិកា​ប្រចាំឆ្នាំ​។​ដើម្បី​ឲ្យ​ឆ្នាំ​២០២៥ កម្ពុជា​គ្មាន​មីន ការផ្តល់​ដី​ដោយ​សុវត្ថិភាព និង​ដោយ​ស្នាមញញឹម ខ្ញុំ​សូម​អំពាវនាវ​សប្បុរសជន​មេត្តា​បន្ត​ចូលរួម​ឧបត្ថម្ភ​ទៅតាម​លទ្ធភាព​។ សូម​ឲ្យ​ឆ្នាំ​២០២៥ ក្លាយជា​ឆ្នាំ​គ្មាន​មនុស្ស​ស្លា​.​ប់ របួស​និង​ជា​ឆ្នាំ​ប្រកបដោយ​ស្នាមញញឹម​បន្ទាប់ពី​រងគ្រោះ​ដោយ​គ្រាប់មីន​រយៈពេល​៥៥​ឆ្នាំ​(១៩៧០.២០២៥)៕a min kill1 a min kill2 a min kill3 

​