» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 705 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095620 នាក់

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល​ត្រូវបាន​អតីត​អភិបាលខេត្ត​ចោទថា​យកឈ្មោះ​លោក​ទៅ រំលោភ​យក​ដី​រដ្ឋ​ជាង​២០​ហិកតា​ក្នុងចំណោម​៤០​ហិកតា​!


​ខេត្តកណ្តាល​៖​សម្រាប់​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្រេង​សុខា​ដែល​ល្បី​ព្រោះ​សម្ញែង​ទ្រព្យ​ពេល​ទៅយក​ប្រពន្ធ​ក្មេង​បង្ក​ឲ្យ​មានការ​ស​ង្ស​យ័​ថា​ប្រព្រឹត្ត​អំពើពុករលួយ​នោះ ត្រូវបាន លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​ពុករលួយ​( ACU)​ឲ្យ​រួចខ្លួន​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅ ដោយ ប្រកាសថា កា​រស​ម្ងែ​ង​ទ្រព្យសម្បត្តិ​ដ៏​សន្ធឹកសន្ធាប់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល គឺ មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ទេ ។​a mao sreng 

​តែ នៅពេលនេះ លោក ស្រេង សុខា បាន​លេចចេញ​បញ្ហា​ដ៏​ធំ​មួយ​ទៀតហើយ គឺ ការរំលោភ​ដី​រដ្ឋ​ជាង​២០​ហិកតា​ក្នុងចំណោម​ដី​រដ្ឋ​សរុប​ជាង​៤០​ហិកតា នៅក្នុង​ភូមិ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ ប៉ុន្តែ បញ្ហា​នេះ លោក ស្រេង សុខា ក៏បាន​ចេញមុខ​បដិសេធ​ដូច​មុន​ដែរ ។​

​លោក​ម៉ៅ ភិ​រុណ កាល​ជំនាន់​នៅ​ជា​អភិបាលខេត្ត​កណ្តាល ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល បាន​បញ្ជារ​អោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ធ្វើយ៉ាងណា​ដកតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ស្នងការរង​ខេត្តកណ្តាល អោយ​ទាល់តែ​បាន ព្រោះ​ថ្លើមធំ​ខ្លាំងណាស់ ហ៊ាន​យកឈ្មោះ​របស់លោក​ទៅ​បញ្ជារ​ចៅសង្កាត់​រកា​ខ្ពស់ អោយ​កាត់​ដី​រដ្ឋ​ជាង​២០​ហិកតា ក្នុង​ដី​រដ្ឋ​សរុប​ជាង​៤០​ហិកតា​។​

​លោក ម៉ៅ ភិ​រុណ ក្នុង​តំណែង​ជា​អភិបាល​ខេត្តកណ្តាល នៅឡើយ បាន​បញ្ជា​ចំពោះមុខ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត និង កណ្តាលចំណោម មនុស្ស​ជាង​៧០០​នាក់ កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០ ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្តកណ្ដាល ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន លោក ឈឿន សុចិ​ត្ត​ស្នងការ​នគរបាល​ខេត្ត ឲ្យ​កាសែត​ដឹងថា ពេលនេះ​លោក​កំពុង​ចាត់ការ​ករណីនេះ ហើយ ។​
​នៅ​ពុំទាន់​មានការ​ពន្យល់​ពី លោក ឈឿង ឆូ ចៅសង្កាត់​រកា​ខ្ពស់ អំពី​ទង្វើ​ឃុ​ប​ឃឹ​ត​គ្នា​កាត់​រំលោភ​យក​ដី​រដ្ឋ​២៩​ហិកតា​នៅក្នុង​ភូមិ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​នោះទេ ។​

​ក្រោយ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ លោក ស្រេង សុខា បាន​ចេញមុខ​បដិសេធ ភ្លាមៗ​ថា លោក​មិនបាន​រំលោភ​យក​ដី​រដ្ឋ​ដូច​ការចោទប្រកាន់​ទេ ហើយក៏​មិនបាន​ប្រើ​ឈ្មោះ លោក ម៉ៅ ភិ​រុណ ដើម្បី​គំរាម លោក ឈឿង ឆូ ចៅសង្កាត់​រកា​ខ្ពស់ អោយ​ស៊ី​ញ៉េ​យក​ដី​សម្បត្តិ​រដ្ឋ ជាង​២០​ហិកតា ដែរ ។​
​ដី​ទាំងនេះ​(​ដី​រដ្ឋ​) គឺ ជា​របស់លោក​ដែល​បាន​ទិញ​ជា​យូរ​មកហើយ ហើយ​។​តែ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្រេង​សុខា​មិន​ប្រាប់ថា​ទិញ​ពី​អ្នកណា​នោះទេ​!?​។​ទោះជា​យ៉ាងណា​បើ​ករណី​យ៍​នេះ​លោក​ម៉ៅ​ភិ​រុណ​ចោទ​ខុស​វិញ​លោក​ក៏ត្រូវ​មានទោស​ដែរ​ពី​រឿង​បរិហារកេរ្តិ៍​អ្នក​ដ​ទែ​៕a mao sreng1 a mao sreng2 a mao sreng3 a mao sreng4 
​