» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 974 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095889 នាក់

អាមេរិក​មិន​សប្បាយចិត្ត​រឿង​អាល្លឺម៉ង់ បង់ថ្លៃ​ការពារ​មិន​គ្រប់​ហើយ ទៅ​ទិញ​ឧស្ម័ន​ពី​រុស្ស៊ី​ទៀត


​អាមេរិក​៖​សហរដ្ឋអាមេរិក​បាន​សម្តែង​ការមិនសប្បាយចិត្ត​ចំពោះ​ប្រទេស​អាល្លឺម៉ង់​ដែល​​ធ្វើ​ការទិញ​ឧស្ម័ន​និង​ប្រេង​ពី​រុស្ស៊ី​តាមរយៈ​កិច្ចព្រមព្រាង​សាងសង់​បំពង់​ប្រេង Nord Stream-2 pipeline​រវាង​អាល្លឺម៉ង់​និង​រុស្ស៊ី​ដែល​កំពុង​ជាប់​ការដាក់ទណ្ឌកម្ម​រឿង​រំលោភ​យក​ទឹកដី​គ្រី​ម៉េ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​និង​ការចំណាយ​មិន​គ្រប់គ្រាន់​លើ​កញ្ចប់​ថវិកា​របស់​អង្គការ​ណា​តូ​។a alemagn2

សារព័ត៌មាន Sputnik របស់​រុស្ស៊ី​នៅ​ថ្ងៃ​សុក្រ ទី​០៦ ខែកក្កដា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា​៖​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​អ្នកគាំទ្រ​នៅឯ​រដ្ឋ Montana នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ (​ម៉ោង​នៅ​អាមេរិក​) លោក ដូ​ណា​ល់ ត្រាំ​ប្រធានាធិបតី​បាន​ឆ្លៀត​ថ្លែង​ចោទប្រកាន់ថា​អាល្លឺម៉ង់​ចង់បាន​ការការពារ​​ពី​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​រុស្ស៊ី តែ​បែរជា​កំពុង​ទិញ​ប្រេង និង​ឧស្ម័ន​រាប់ពាន់​លាន​ដុល្លារ​ពី​ទីក្រុង​ម៉ូស្គូ​ទៅវិញ​។ «​ពួកគេ (​អាល្លឺម៉ង់​) បាន​ចុះ​កិច្ចព្រមព្រៀង​ឧស្ម័ន និង​ប្រេង​ជាមួយ​រុស្ស៊ី​។ ពួកគេ​ចង់បាន​ការការពា​រ​ប្រឆាំងនឹង​រុស្ស៊ី តែ​បែរជា​កំពុង​បង់ប្រាក់​រាប់ពាន់​លាន ដុល្លារ​ឱ្យ​រុស្ស៊ី​ទៅវិញ​»​។

សហរដ្ឋអាមេរិក បាន ចំណាយ​ដល់​ទៅ ៤​ភាគរយ​នៃ​GDP​របស់ខ្លួន​លើ​វិស័យ​យោធា រីឯ​អាល្លឺម៉ង់​មាន​គំរោង​ចំណាយ​ឱ្យដល់​១.៥​ភាគរយ តែ​មិនទាន់ សម្រេច​វត្ថុបំណង​នេះ​ទេ ខណៈ​អង្គការ​ណា​តូ​ដាក់​គោលដៅ​ឱ្យ​ប្រទេស​ជា​សមាជិក​ចំណាយ​លើ​យោធា​យ៉ាងហោចណាស់​២​ភាគរយ​នៃ​GDP​។ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ស្ដីបន្ទោស​អាល្លឺម៉ង់ ក្រោម​ការគ្រប់គ្រង​រប​ស់​អធិការបតី​លោកស្រី អាន់​ជែ​ល​ឡា មឺ​គែល​បែបនេះ​គឺ មុននឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អង្គការ​ណា​តូ នៅឯ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១២ ខែកក្កដា​នេះ ។​a alemagn1 a alemangn 
​