» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 972 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095887 នាក់

ស្រុក​ខ្មែរ​ថា​នៈ​ត្រឹម​មេ​នគរបាល​ច្រក​ផ្កាយ​មួយ​ចឹ​ង​បាន​ឬ​ក​ម៉ា​បាវ​រឿង​កាង​បទល្មើស​ព្រៃឈើ​ចេញទៅ​ស្រុក​យួន​

 


​ខេត្តរតនគិរី​: មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ទោះបី​មានការ​ផ្លាស់ប្ដូរ​តំណែង​ស្នងការ​នគរបាល​ខេត្តរតនគិរី និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ក៏ដោយ ក៏​ក្រុម​ឈ្មួញ​នៅតែ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ដដែល​។​a po e chom reun 

ប្រភពពី​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ក្រុម​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​នៅតែ​បន្ត​សហការគ្នា​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តរតនគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​ពេញបន្ទុក​ដដែល ។ ក្នុងនោះ​ប្រការ​ដែល​គួ​ឲ្យ​ចាប់អារម្មណ៍​គឺថា​ឋានៈ​ត្រឹម​មេន​គ​បាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ លោក អ៊ី ចំរើន​ពាក់​រហូត​ផ្កាយ​មួយ គឺជា​អ្នកមានអំណាច​ធំជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។

ដោយសារ​បទ​ល្មើ​ឈើប្រណិត​នៅតែមាន​គេ​សម្គាល់ថា ករណី​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​មួយ​ករណី​ក្នុងស្រុក​វ៉ើ​ន​សៃ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គឺ​បានត្រឹមតែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​ព្រោះ​គ្មាន​ឈ្មួញ​ម្ចាស់​ឈើ​នៅ​ណា​ម្នាក់​ត្រុ​វ​បាន​ចាប់​យកមក​ផ្តន្ទាទោស​នោះឡើយ​។​ចឹ​ង​ហើយ​បានជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដែល​គេ​ជឿថា​អាចមាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិន​ញញើត​ក្នុងការ​បន្ត​បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​នោះទេ​។

ដល់​ចឹ​ង​ប្រជាពលរដ្ឋ​មើលឃើញថា​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ខេត្តរតនគិរី អត​រ់​ប្រយោជន៍​ទៅ​ស៊ី​បាយ​អស់​អង្ករ​តែប៉ុណ្ណោះ​។ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​អូរ​យ៉ា​ដាវ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ព្រៃឈើ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ កំពុង​ត្រូវ​ក្រុម​ឈ្មួញ​កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ ច្រករបៀង​ភ្នំ​ក្រហម និង​ច្រករបៀង​ភូមិ​ឡុំ យ៉ាង​រាលដាល​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ទាល់តែ សោះ​។

លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី ព្រមទាំង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ក្រុម​ឈ្មួញ​នៅតែ​បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ឯ​លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ កំពុង​បង្ហាញ​ពី​ឥទ្ធិពល​ខ្លាំងក្លា​របស់ខ្លួន​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បន្ត​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន គ្មាន​ញញើត​អ្វី​ឡើយ​៕a chom reun a po e1 a po e2 
​