» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1081 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095996 នាក់

បែកធ្លាយ​ព​តិ​មាន​ថៅកែ​កាស៊ីណូ​លុ​ច្ស​សារី​មិនមែន​ខ្មែរ​នៅ​ភូមិ​ទួល​ច្រេស​ស្រុក​រំដួល​នោះទេ​!

 


​ភ្នំពេញ​៖ ថៅកែ​ក្លឹប​កម្សាន្ត «​លុ​ច្ស​សារី​» ត្រូវបាន​នគរបាលរ​ក​ឃើញ​និង​ចាប់បញ្ជូន​ទៅកាន់​តុលាការក្រុង​ភ្នំពេញ​ហើយ​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នៅ​ក្លឹប (​លុ​ច្ស​សារី​) ក្រោយ​ចាប់ខ្លួនបាន​កាលពី​ថ្ងៃ​ម្សិលមិញ​តាម​ដីការ​បង្គាប់​របស់ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ a club luxa2 

​ជនសង្ស័យ​ឈ្មោះ ហួន ទួ​ច អាយុ​៤០ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ទួល​ច្រេស ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន កាលពី​ថ្ងៃទី​១៦ ខែមិថុនា នៅ​ទីប្រជុំជន​ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

បុ​ន្តែ​បន្ទាប់ពី​ការចាប់​ខ្លួ​នេះ​វា​លេច​នូវ​ព​តិ​មាន​ថា​បង្ហាញថា​ថៅកែ​កាស៊ីណូ​លុ​ច្ស​សារី​មិនមែនជា​មនុស្ស​ខ្មែរ​សុទ្ធ​ខ្មៅ​សាច់​អត់​ហុងស៊ុយ​ចឹ​ង​ទេ​?​។​ព្រោះបើ​ផ្អែក​តាម​នេះ​ជា​រូបភាព​អ្នក​កាត់​ខ្សែបូ​ណ៌​ក្រហម​បើកសម្ពោធ Luxurious Club នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី ១៩ តុលា ២០១៨ បង្ហាញថា​បុគ្គល​ថៅកែ​កាស៊ីណូ​លុ​ច្ស​សារី​ជា​ជនជាតិ​យួន មកពី​ហាណូយ ឈ្មោះ​ង្វៀន​ថា​ញ់​ទឺ​(Nguyen Than Tu )​មាន​ទំនាក់ទំនង​ជាមួយ ឧកញ៉ា​ក្មេងៗ នៅ​ស្រុក​ខ្មែរ​អ្នកមាន​លុយ រកស៊ី​បើក​ក្លឹប​ដូចគ្នា និង​មានអំណាច នៅ​ភ្នំពេញ ។​

បើ​បុរស​ឈ្មោះ Nguyen Than Tu នេះ​មិនមែនជា​ម្ចាស់​ក្លឹប Luxurious Club តើ​ជា​អ្នកណា ?​ព្រោះ​ជន​ឈ្មោះ​ហួន ទួ​ច អាយុ​៤០ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ទួល​ច្រេស ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង​មិនមាន​មុខ​ក្នុង​ថ្ងៃ​សម្ពោធ​កាស៊ីណូ​នោះទេ​?។

ក្រោយពី​បែកធ្លាយ​ព​តិ​មាន​នេះ​ម​កស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានចេញ​ការបកស្រាយ​ថា​៖“​សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ឆ្លើយតប​ទៅនឹង​សារព័ត៌មាន​មួយ​ដែល​បាន​ចុះផ្សាយ​នៅថ្ងៃនេះ​ថា “ ចំណែក​បុរស​សម្បុរ​ខ្មៅ​ម្នាក់​ដែល​បាន​ចាប់ខ្លួន​មកពី​ស្រុក​កំរៀង ខេត្តបាត់ដំបង ស្នាក់នៅ​បន្ទប់​ជួល​នោះ​…..​បើជា​ម្ចាស់​ក្លឹប ម្តេច​មិនឃើញ​ហំហែង​ឡើង​កាត់​ខ្សែបូ​ពណ៌​ក្រហម​” ?។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សូមបញ្ជាក់​យ៉ាងច្បាស់​ជូន​មហាជន​អោយបាន​ជ្រាបថា :
១. បុរស​សម្បុរ​ខ្មៅ​ម្នាក់​ដែលមាន​ឈ្មោះ ហួន ទូច ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ត្រូវបាន​ចាប់ខ្លួន នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ គឺជា​អង្គរក្ស​នៅ​ក្លឹប​លុ​ច្ស​សារី​។

២. បុរស​ម្នាក់ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ដែលមាន​ឈ្មោះ ឡេង សុខ​គង់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ គឺជា​ប្រធាន​សន្តិសុខ​ប្រចាំ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក​។​បើចឹ​ង​ថៅកែ​លុ​ច្ស​សារី​ពិត​ដែល​សម​ត្ត​កិច្ច​ចុះបង្ក្រាប​ចាប់​មនុស្ស​ជាង​៤០០​នាក់​និង​រឹបអូស​គ្រឿងញៀន​បាន​នោះ​មិនទាន់​ចាប់​បានទេ​?ចាំមើលលោកសថេតគិតម៉េចវិញ?៕

​

a club lux1 a club lux2 a club luxa a club luxa1 a club luxa3 a club luxa4 
​