» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3319 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099086 នាក់

ប្រទេស​អាល្លឺម៉ង់​មាន​អធិការបតី​ថ្មី​យុគសម័យ​អ្នកស្រី​Merkel​ចប់​ជា​ផ្លូវការ​

​ប្រទេស​អាល្លឺម៉ង់​៖​សភា​អាល្លឺម៉ង់​កាលពី​ថ្ងៃទី​៨​ខែធ្នូ​បាន​បោះឆ្នោត​ជ្រើសរើស​លោក​អូ​ឡា​ហ្វ​ស្កូ​ល​(OlafScholz)​ជា​អធិការបតី​ថ្មី​ដែល​បញ្ចប់​ជា​ផ្លូវការ​នូវ​ការគ្រប់គ្រង​រយៈពេល​១៦​ឆ្នាំ​របស់​”​ស្ត្រី​ចិត្ត​ដែក​អែន​ជេ​ឡា​ម៉ា​ខែល​(” Angela Merkel) ។​យោងតាម AFP រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក​អូ​ឡា​ស្កូ​ល​(Olaf Scholz) ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​អធិការបតី​ដោយមាន​សំឡេង​៣៩៥​គាំទ្រ​ក្នុង​សម្លេង​សរុប​៧៣៦​សំឡេង​នៅក្នុង​សភា​។a alemanh 

លោក Scholz បាន​ក្លាយជា​អ្នក​ស្នង​តំណែង​ពី​អតីត​អធិការបតី Angela Merkel ជា​ផ្លូវការ ហើយ​បាន​បង្កើត​រដ្ឋាភិបាលចម្រុះ​៣​ភាគី​ដែលមាន​អាសនៈ​ចំនួន​៤១៦​នៅក្នុង​សភា​ជាន់​ទាប​។​លោក​ស្កូ​ល​( Scholz) អាយុ ៦៣​ឆ្នាំ​គឺជា​អ្នកនយោបាយ​ជើងចាស់​។​លោក​បាន​បម្រើការ​ជា​អភិបាលក្រុង Hamburg ពី​ឆ្នាំ ២០១១​ដល់​ឆ្នាំ​២០១៨ ចន្លោះ​ឆ្នាំ​២០០៩​និង ២០១៩​លោក​ក៏​ជា​អនុប្រធាន​គណបក្ស​សង្គម​ប្រជាធិបតេយ្យ (SPD) ផងដែរ​។ លោក​ក៏​ធ្លាប់ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ជា​អធិការបតី​រង​ក្នុង​រដ្ឋបាល​របស់​អធិការបតី Merkel តាំងពី​ខែមីនា ឆ្នាំ​២០១៨​។​

ការឡើង​កាន់អំណាចរ​ប​ស់លោក​Scholz​ត្រូវបាន​ចាត់ទុកថា​ជាការ​បើក​សករាជ​ថ្មី​សម្រាប់​នយោបាយ​អាល្លឺម៉ង់​និង​អឺរ៉ុប​ដោយ​បញ្ចប់​រយៈពេល​១៦​ឆ្នាំ​នៃ​ការដឹកនាំ​ដែល​ត្រូវបាន​សម្គាល់​ដោយ​”​ស្ត្រី​ចិត្ត​ដែក​” របស់លោក​ស្រី Merkel ។​រដ្ឋាភិបាល​អាល្លឺម៉ង់​ថ្មី​នឹង​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ជាច្រើន រួមទាំង​ការប្រយុទ្ធ​ប្រឆាំងនឹង​Covid-19 ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ការដោះស្រាយ​ទំនាក់ទំនង​របស់​អឺរ៉ុប​ជាមួយ​រុស្ស៊ី​។​បន្ទាប់ពី​រយៈពេល​១៦​ឆ្នាំ លោកស្រី Merkel អាយុ​៦៧​ឆ្នាំ​បានប្រកាស​ចូលនិវត្តន៍​ពី​នយោបាយ​ដោយ​សម្រេចចិត្ត​មិន​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​សកល​នៅ​ខែកញ្ញា​ឆ្នាំនេះ​។

ជាមួយនឹង​ការសម្រេចចិត្ត​នោះ លោកស្រី Merkel បាន​ក្លាយជា​អធិការបតី​អាល្លឺម៉ង់​ដំបូង​គេ​ដែល​ចាក​ចេញពី​តំណែង​ដោយ​ឈរលើ​មូលដ្ឋាន​ផ្ទាល់ខ្លួន និង​ជា​អធិការបតី​ដែល​កាន់តំណែង​យូរ​ជាងគេ​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​អាល្លឺម៉ង់​។ លោកស្រី​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន​រហូតដល់​ចប់​អាណត្តិ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៨​ខែធ្នូ​៕​យោងតាម​AFP

​