» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 437 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095352 នាក់

ថ្នាក់ដឹកនាំ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​គួរ​បើក​ធ្វើ សន្និសីទ​សារព័ត៌មាន បំភ្លឺ​ជូន​សាធារណជន អំ ពី​ករណី ប៉ូលីស​បង្ក្រាប​គ្រឿងញៀន ដែល​ធ្វើ សកម្មភាព​ដេញចាប់ វ៉ៃ​ខ្នោះដៃ​ប្រជាពលរដ្ឋ តាមផ្លូវ​សារ​ធា​រណ​: ក្រោមលេស​ចោទថា​:​ជា​ជនសង្ស័យ មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន


​រាជធានី​ភ្នំពេញ : ករណី​ប៉ូលីស​មួយ ក្រុម​ដែលមាន​ពាក់​កាត​នៅ ក និង​ស្លៀកពាក់​ឯកសណ្ឋាន មាន​ស្លាក​សញ្ញា​សំគាល់​របស់​អង្គភាព​នគរបាល​ប្រឆាំង​គ្រឿងញៀន បានធ្វើ​សកម្មភាព ជិះ​ម៉ូតូ និង ឡាន​របស់​អង្គភាព​ន​.​ប ដេញតាម​ចាប់ យុវជន​ម្នាក់ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធន​:​ផ្លូវ ២០០៤ (​សេះស​) កាល ពី​ព្រឹក​ថ្ងៃទី​១០ ខែ ធ្នូ ឆ្នាំ ២០១៩ បង្ក​ការ​ភ្ញាក់ ផ្អើល និង​ភ័យខ្លាច​ដល់ ប្រជាពលរដ្ឋ​ក្នុង​រាជធានី ភ្នំពេញ ហើយ​ថែមទាំង បាន​សំឡុត​គំរាមកំហែង មកលើ​អ្នកកាសែត​ជា ច្រើន​នាក់​ពេលដែល​ថត​ឡាយ Videos អំពី​សកម្មភាព នៃ​ការចាប់ មនុស្ស​ដាក់​ខ្នោះដៃ​នៅ តាមផ្លូវ​សាធារណ​: ដោយ​មិន​ប្រាប់​ពី​ហេតុ ផល​អ្វី​ឡើយ​ពេល​អ្នក កាសែត​ចោមរោម​សួរ និង​live ឡើង​កក្រើក facebook​។a drug phal 

ទោះជា​ដៃ​ជាប់​ខ្នោះ​របស់​ប៉ូលីស​ហើយ​ក្តី ក៏​យុវជន​រូប នោះបាន​ស្រែក​ទាមទារ អោយ​ប៉ូលីស​ប្រាប់​ពី​ហេតុផល និង​ឆែកឆេរ លើ​ខ្លួនប្រាណ និង​ក្នុង ម៉ូតូ​ដើម្បី​រក​គ្រឿងញៀន នៅ​ហ្នឹង​មុខ​អ្នកកាសែត ក្នង​កន្លែងកើតហេតុ​នោះដែរ តែ​ក្រុម​ប៉ូលីស បែរជា​ទាញ​រុញ​បញ្ចូល​ក្នុង​ឡាន​ដែលមាន​ស្លាក ឡូហ្គោ​សំគាល់ថា ជា​របស់​អង្គភាព​នគរបាល ប្រឆាំង​គ្រឿងញៀន​ដឹក ចេញ​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​បំផុត ។

ស្របពេល​ជាមួយគ្នានេះដែរ មន្ត្រី​ប៉ូលីស​ម្នាក់​ក្នុង​ក្រុម​ប្រតិបត្តិការ បាន​ស្រែក​សំឡុត​និង​ចង្អុល មុខ​គំរាម​មកលើ​អ្នក កាសែត​ថាបើ​បែកការណ៍​ករណីនេះ​ពួកគេ​នឹង​កោះហៅ​អ្នក កាសែត​ទាំងនោះ​មិន​លើកលែង​ឡើយ​។ មិន ត្រឹមតែ​ប៉ុណ្ណឹង​ប៉ូលីស រូបនោះ បាន​លើកយក អនុសាសន៍​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថា ការបង្ក្រាប​គ្រឿង ញៀន​គឺត្រូវធ្វើ​ដូច​ភ្លៀង រលឹម ។

OK មហាជន និង​ប្រជាពលរដ្ឋ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ វិធានការ នឹង​ចំណាត់ការ បង្ក្រាប​គ្រឿងញៀន​ដូច​ភ្លៀង រលឹម​តាម​អនុសាសន៍ របស់​សម្តេច​ក្រឡា ហោម ស ខេង ប៉ុន្តែ សូមអោយ​សមត្ថកិច្ច ដឹកនាំ​ការបង្ក្រាប​គ្រឿង ញៀន​អនុវត្ត​នីតិវិធី អោយ​ត្រឹមត្រូវ​តាមច្បាប់ ប្រកបដោយ​តម្លាភាព និង ភាព​ស្អាតស្អំ កុំ​យក លេះ​កន្ទេល​ធំ​បន្លំ​ដេក​(​ចាប់​មនុស្ស​គាប​ស៊ីលុយ​) ត្រូវតែ​បើក ចំហរ បង្ហាញ​ភស្តុតាង ឬ ដីកា​តុលាការ​មុនពេល​ចាប់​មនុ​ស្សវៃ​ខ្នោះ តាម​ទីសាធារណ​: និង មិនត្រូវ​រារាំង​អ្នកកាសែត មិនអោយ​ថត​ផ្សាយ Live ផ្ទាល់​អំពី​សកម្ម ភាព​នោះទេ ផ្ទុយ​ទៅ វិញ​ប៉ូលីស​គួរតែ​បំភ្លឺ​ផ្តល់ ព័ត៌មាន​ដល់​អ្នកកាសែត​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អោយ​មហាជន និង ប្រជា​ពល រដ្ឋ​បានដឹង​និង​យល់ច្បាស់​ពី​បញ្ហា​នៃ​ការ​តាម ចាប់​មនុស្ស​វ៉ៃខ្នោះ​បែប នេះ​?។

​ព្រោះ​ក្រោយ​ការចាប់​វ៉ៃខ្នោះ​ដៃ​ដឹក​ឡាន​ទៅ​កន្លែង​ប៉ូលីស​បែរជា​ខាង​ប៉ូលីស​បង្ហាញមុខ​យុវជន​ជាប់​ខ្នោះដៃ​ថា​មាន​គ្រឿងញៀន​ចំនួន​៧​កញ្ចប់ តើ​មាន​តម្លាភាព​ទេ​? បើសិនជា មានការ​បំភ្លឺ ពន្យល់​ហេតុផល​ច្បាស់លាស់ នោះ​មហាជន​នឹង​អស់​មន្ទិល ហើយក៏​មិន​ជះឥទ្ធិពល​អាក្រក់​ប៉ះពាល់ ដល់​ស្ថាប័ន និង អង្គភាព​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន ដែរ ។ ដូច្នេះ​ជុំ​វិញ​ករណី នេះ​ប្រជា​ពលរ​ដ្ខ​សំណូមពរ​ទទូច​សុំអោយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជំនាញ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ធ្វើ​សន្និសីទ​សារព័ត៌ មាន​បកស្រាយ​ពន្យល់​អំពី​និ​តី​វិធី​នៃ​ការចុះ​ប្រតិបត្តិការ​របស់​ក្រុម​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​តាម​ទីសាធារណ​: ដើម្បី​កុំ អោយ​ប្រជាពលរដ្ឋ មានការ​ភ័យខ្លាច នៅពេល​ចុះ​ប្រតិបត្តិ​ការលើក​ក្រោយៗ​ទៀត ៕ ដោយ​: សុផល​a drug phal1 a drug phal2 a drug phal4 a drug phal3 
​