» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 746 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095661 នាក់

ឡាន​ដឹក​ដី​ការដ្ឋាន​ភ្នំ​លៀប​ក្រឡាប់​ធ្លាក់​ពីលើ​ភ្នំ​ស្លាប់​មួយ​!

 


​ខេត្តបន្ទាយមានជ័យ​៖​រថយន្ត​ដឹក​ដី​១​គ្រឿង​បើក​ឡើងលើ​ភ្នំ​ដើម្បី​ឈប់​រង់ចាំ​អេ​ស្កា​កាយ​ដី​ដាក់ បាន​ធ្លាក់​បណ្តាល​ឲ្យ​សង្កត់​ស្លាប់​តៃកុង​រថយន្ត​ម្នាក់​កាលពី​ថ្ងៃទី​៤ ខែ វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​a car land2  

​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​បែន​ដឹក​ដី​ម៉ាក​ហ៊ី​ណូ​១​គ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង ៣A ១១០៧ អ្នកបើក​មានឈ្មោះ ឃិ​ញ ស៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដែល​បាន​ស៊ីឈ្នួល​បើករថយន្ត​ឲ្យ​ថៅកែ​មានឈ្មោះ​យឿន សំបូរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ ភ្នំ​លៀប ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ ។​

​រថយន្ត​ត្រូវបាន​បើកបរ​ទៅ​ដឹក​ដី​លើ​ចំ​រ៉ា​ក់​ភ្នំ​ចំណុច​ខាងលើ​ក្នុងស្ថានភាព​មាន​ឧបសគ្គ​ដោយ​ការកាយ​ដីភ្នំ​លក់​នៅ​ចំណុច​នោះ​គ្មាន​បច្ចេកទេស​និង​ការត្រួតពិនិត្យ ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​មន្ទីរជំនាញ​ពាក់ព័ន្ធ​នោះទេ ។ លុះ​រថយន្ត​ឡើងដល់​គោលដៅ ដោយ មិន​ពន្លត់​ម៉ាស៊ីន​នោះទេ រង់ចាំ​ដាក់​ដី​ពី​អេ​ស្កា ដែល​កំពុង​កាយ​ដីភ្នំ​នោះ ចំណែក​អ្នកបើកបរ ចេញ​ឈរលើ​ដំបូល​រថយន្ត​ភ្លាមនោះ​រថយន្ត​ក៏​រអិល​ធ្លាក់​ពី​ចំ​រ៉ា​ក់​ភ្នំ​ក្នុង​កំពស់​ប្រហែល ៧០​ម៉ែត្រ ក៏​ធ្លាក់​រថយន្ត​និង​តៃកុង​ចូល​រណ្តៅ​ដី​មួយកន្លែង រថយន្ត​ធ្លាក់​សង្កត់​តៃកុង បណ្តាល ឲ្យ​ស្លាប់ រីឯ​រថយន្ត​វិញ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ។​

​សម​ត្ថិ​ច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ក្រោយពី​កើតហេតុ​នោះ​ភ្លាម គេ​ឃើញ​អាជ្ញា ធរ​ដែនដី និង​សមត្ថកិច្ច បាន​ចុះទៅ​ត្រួតពិនិត្យ​ដល់ទី​កើតហេតុ​និង​បាន​ស្ទូច​រថយន្ត រួម​និង​សាកសព​ជនរងគ្រោះ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។​សមត្ថកិច្ច​មូ​ដ្ឋា​ន​ប្រាប់ថា ក្រុមហ៊ុន ធ្វើ​អាជីវកម្ម​កាយ​ដីភ្នំ​លៀប​លក់​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះទេ ប៉ុន្តែ​អភិបាលស្រុក​ព្រះនេត្រព្រះ លោក ឃូ ពៅ ប្រាប់ថា បាន​សុំច្បាប់ មកដល់​លោក​រួចហើយ​?! ។​

​សូមបញ្ជាក់ថា​ភ្នំ​លៀប ស្ថិតនៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​រង ការជីក​កកាយ​ធ្វើ​អាជីវកម្ម​យក​ដី​លក់​យ៉ាង​អាណាធិបតេយ្យ​ពី​សំណាក់​ក្រុម​ឈ្មួញ ជា​យូរ​ឆ្នាំ​មកហើយ បាន​បង្ក​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ និង​ប៉ះពាល់​រំខាន ដល់​ការរៀន សូត្រ​របស់​សិស្ស​នៅក្នុង​សាលាបឋមសិក្សា​ភ្នំ​លៀប ដី​ហ៊ុយ និង​រំខាន​ដោយ​សម្លេង​រថយន្ត ។ កន្លងមក​មានប្រតិកម្ម​ពី​សិស្ស​និង​លោកគ្រូ​អ្នកគ្រូ​រួម​និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើនេះ​ផងដែរ​ប៉ុន្តែ​ប្រតិកម្ម​នោះ​មិន​ត្រូវបាន​ដោះស្រាយ​ឡើយ ។​a car land1 a car land3 

​