» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3358 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099125 នាក់

នាយករដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ​រៀបចំ​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​

 

​ប្រទេស​ម៉ាឡេស៊ី​៖​រដ្ឋា​ភិបាល​លោក មហា​ធៀ មហាម៉ាត់ កាលពី​ថ្ងៃទី​៤ធ្នូ បានដាក់​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​មក​ត្រឹម​ពីរ​អាណត្តិ តាម​ការសន្យា​លោក​មុនពេល​បោះឆ្នោត​។​a malay come1 

​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹងថា​រដ្ឋបាល​លោក មហា​ធៀ មហាម៉ាត់ ដាក់​ស្នើ​សេចក្តីព្រាងច្បាប់​នេះ​ឡើង ព្រោះ​ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់លោក មហា​ធៀ ដែល​បាន​សន្យា​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត ថា​នឹង​កំណត់​រយៈពេល​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី មក​នៅត្រឹមតែ​ពីរ​អាណត្តិ​។ គោលបំណង​ធំ​នៃ​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី ដោយ​លោក មហា​ធៀ មហាម៉ាត់ នេះ គឺធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការរំលោភ​អំណាច និង​ប្រព្រឹត្ត​អំពើពុករលួយ​។​

​សេចក្តីស្នើ​វិសោធន​កម្មច្បាប់រដ្ឋធម្មនុញ្ញនេះ​ត្រូវការ​សម្លេងគាំទ្រ​២​ភាគ​៣ នៃ​សម្លេង​សមាជិកសភា​ជាប់ឆ្នោត​សរុប​ចំនួន​២២២​។ តាម Channel News Asia​បាន​ឲ្យ​ដឹងថា​៖ សេចក្តីព្រាងច្បាប់​ដែល មាន​ចំនួន​២០១​ទំព័រ នឹងត្រូវ​លើកយក​ទៅ​ជជែក​ពិភាក្សា​នៅ​ខែមីនា​ឆ្នាំក្រោយ​។​តាម​រដ្ឋធម្មនុញ្ញ​ម៉ា​លេ​ស៊ី​សព្វថ្ងៃ អាណត្តិ​របស់​នាយករ​ដ្ឋ​មន្ត្រី​មាន​រយៈពេល​៥​ឆ្នាំ​និង​បន្តទៀត​គ្មាន​កំណត់​។​

​គណបក្សសម្ពន្ធ័ភាព​របស់លោក មហា​ធៀ មហាម៉ាត់និងលោកអានវ៉ាអ៊ីប្រាហ៊ីម បានឈ្នះ​គណបក្ស​លោកនាយក​រដ្ឋមន្ត្រី​ណា​ជីប​រ៉ា​ហ្សា​ក់​ដែល​កាន់តំណែង​ជិត​បី​អាណត្តិ​ក្នុងការ​បោះឆ្នោត​កាលពី​ខែឧសភា​ឆ្នាំ​២០១៨​។ ក្រោយ​ការ​ឈ្នះឆ្នោត រដ្ឋាភិបាល​របស់លោក បានធ្វើ​ការប្តឹង​អតីត​នាយករដ្ឋមន្ត្រី គឺ លោក ណា​ជីប រ៉ា​ហ្សា​ក់ និង​ភរិយា​ពិ​បទ​ពុករលួយ​រឿង​ប្រាក់​ពី​គម្រោង 1 Malaysia Development Berhad (1MDB) ដើម្បី​ទិញ​សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន​តម្លៃរាប់រយលានដុល្លារអាមេរិក។

សម្ភារ​ទាំងនោះ​រួមមាន គ្រឿងអលង្ការ លុយ​សុទ្ធ កាបូប និង​រថយន្ត​ដែលមាន​តម្លៃ​ថ្លៃៗ​។​a nazip for life 

​