» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2826 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098593 នាក់

សម្តេច​ប៉ាប ហ្វ្រ​ង់​ស៉ី​សមេ​គ្រឹ​ស្ត​សាសនា​ពិភពលោក យាង​ចូល​ទិវង្គត


​បុរី​វ៉ា​ទី​កង់​៖ ភ្នាក់ងារ​ព័ត៌មាន AFP​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែមេសា​បាន​ឲ្យ​ដឹងថា​៖ បុរី​វ៉ា​ទី​កង់​បានប្រកាស​ឱ្យដឹងថា សម្តេច​ប៉ាប ហ្វ្រ​ង់​ស៉ី​ស បាន​យាង​ចូល​ទិវង្គត​ហើយ ក្នុង​ព្រះ​ជន្មាយុ​៨៨​ព្រះវស្សា​។​ក្នុង​សេចក្តីថ្លែងការណ៍​បុរី​វ៉ា​ទី​កង់​បាន​និយាយថា សម្តេច​ប៉ាប​បាន​យាង​ចូល​ទិវង្គត កាលពី​វេលា​ម៉ោង​៧៖៣៥​នាទី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ ដំណឹង​សោយ​ទិវង្គត​របស់​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៉ី​ស គឺ​បន្ទាប់ពី​ទ្រង់​បានបង្ហាញ​ព្រះរាជ​វត្តមាន​ជា​សាធារណៈ នៅ​ទីលាន Saint Peter's Square នាឱកាស​ថ្ងៃបុណ្យ​សាសនា​គ្រិស្ត Easter កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​file 

​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៉ី​ស ដែលមាន​ដើមកំណើត​មកពី​តំបន់​អាមេរិក​ឡាទីន​នៅ អំឡុង​រយៈពេល​១២​ឆ្នាំ ក្នុងតួនាទី​ជាស​ម្តេច​សង្ឃ​កំពូល នៃ​សាសនា​គ្រិស្ត​រ៉ូ​ម៉ាំង​កាតូលិក ទ្រង់​ធ្លាប់​ព្រះ​ប្រឈួន​ជាច្រើន​ដង​។ កាលពី​ថ្ងៃទី​២៣ មីនា សម្តេច​ប៉ាប ហ្វ្រ​ង់​ស៉ី​ស ទើបតែ​បាន​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​ចំណាយពេល​ជាង​១​ខែ ស្ថិតនៅ​ទីនោះ បន្ទាប់ពី​ប្រឈួន​ធ្ងន់ធ្ងរ​។​​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ល មានឈ្មោះ​ដើម​ថាជ​ច​ម៉ា​រី​អូ​ប៊ឺ​ហ្គោ​លី​អូ​( Jorge Mario Bergoglio) គឺជា​សម្ដេច​ប៉ាប​ដំបូង​គេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ដែលមាន​ដំណើ​ម​មកពី​តំបន់​អាមេរិក​ឡាទីន​។

សម្ដេច​ប៉ាប បានប្រសូត​នៅក្នុង ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​១៩៣៦ និង​ប្រសូត​ចេញពី​គ្រួសារ​ជា​ជនអន្តោប្រវេសន៍​អ៉ី​តា​លី​។ ឪពុក​របស់​ព្រះអង្គ​មានឈ្មោះ Mario ជា​គណនេយ្យករ​ម្នា​ក់នៅ​ក្រុមហ៊ុន ដឹកជញ្ជូន​តាមផ្លូវ​ដែក និង​មាន​ម្ដាយ​ឈ្មោះ Regina Sivori ជា​ស្ត្រី​មេផ្ទះ​ម្នាក់​ដែល​បាន​លះបង់​យ៉ាង​ធំធេង​ក្នុងការ​ចិញ្ចឹម​កូន​៥​នាក់​។ សម្ដេច​ប៉ាប​បានបញ្ចប់​ការសិក្សា​ផ្នែក​បច្ចេកទេស​គីមី​។ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​១៩៥៨ សម្ដេច​ប៉ាប បាន​ឈានចូល​ជើង​សហគមន៍​គ្រឹ​ស្ដ​បរិស័ទ​។ សម្ដេច​បានបញ្ចប់​ការសិក្សា​ផ្នែក​មនុស្សជាតិ ក្នុងប្រទេស​ស៊ី​លី ហើយ​បាន​ត្រឡប់​ចូល​ប្រទេស​អា​ហ្ស​ង់​ទីន​វិញ​ក្នុង​ឆ្នាំ​១៩៦៣ ដើម្បី​បន្ត​បញ្ចប់​ការសិក្សា​ដោយ​ទទួលបាន​សញ្ញាបត្រ​ទស្ស​ន​វិជ្ជា​ពី​សាកលវិទ្យាល័យ Colegio de San José ក្នុង​ទីក្រុង San Miguel​។​

​ចាប់ពី​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៦៥ សម្ដេច​ប៉ាប បាន​បង្រៀន​ខាង​អក្សរសាស្ត្រ និង​ចិត្ត​វិទ្យា នៅ​សាកលវិទ្យាល័យ Immaculate Conception College ក្នុង​ទីក្រុង Santa Fé និង​នៅ​ឆ្នាំ​១៩៦៦ សម្ដេច បាន​បង្រៀន​មុខវិជ្ជា​ដូចគ្នានេះ​នៅឯ​សាកលវិទ្យាល័យ Colegio del Salvatore ក្នុង​ទីក្រុង Buenos Aires​។ ចាប់ពី​ឆ្នាំ​១៩៦៧ ដល់​ឆ្នាំ​១៩៧០ ព្រះអង្គ​បាន​សិក្សា​លើ​មុខជំនាញ​បច្ចេកវិទ្យា និង​ទទួលបាន សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ Colegio of San José​។ រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​១៩៧៣ ព្រះអង្គ​ត្រូវបានតែងតាំង​ជា​សង្ឃ​កាតូលិក​ជាន់ខ្ពស់​នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន​។​​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស បាន​ក្លាយជា​សម្ដេច​សង្ឃ​កាតូលិក ឬ​ស​ម្ដេ​បាប​ទី​២៦៦ ចាប់តាំងពី​ឆ្នាំ​២០១៣​មក ក្រោយ​សម្ដេច​ប៉ាប Benedict XVI លាលែង​ពី​តំណែង​ដោយសារ​វ័យ​ជរា និង​បញ្ហា​សុខភាព​៕
​