» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 955 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095870 នាក់

អតីត​ប្រធាន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ឡើង​ថា​នៈ​ជា​អគ្គនាយករង​!

 

​ព្រះសីហនុ​៖​លោក ណុប ហេង អតីត​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​ពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំងក្លា អំពី​បញ្ហា​ខូច​ផ្លូវ​យ៉ាង​ខ្ទេចខ្ទី​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង​ហើយ​ត្រូវបាន​លោក​ស៊ុនចាន់ថុល​ដកយកមកឈរជើងនៅក្រសួងនោះ​អា​ឡូ​វ បាន​ឡើង​ដំណែង​វិញ​ហើយ ។ a nop henga 

​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​២៦តុលា គឺ លោក ណុប ហេង ត្រូវបានតែងតាំង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដែលជា​កន្លែង​ខ្លាញ់​គ្រាន់បើ​ដែរ ។​

​សូមបញ្ជាក់ថា​លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចេញ​សេចក្តីប្រកាស​ដកចេញ ឲ្យ​មក​អង្គុយ​អាន​កាសែត​នៅ​ទីស្តីការក្រសួង​វិញ​ហើយ​តែងតាំង​លោក បូរី វង្ស​សា​និត្យ ជា​ប្រធាន​មន្ទីរ​ជំនួស​វិញ ។​មិនទាន់បាន​១​ឆ្នាំ​ផង​លោក​ណុប​ហេង​ឡើងបុណ្យ​វិញ​អា​ដែល​!​មន្ត្រី​មាន​លុយ​ចឹ​ង​?!a nop heng 

​