» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3475 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099242 នាក់

Pompeo ៖ អាមេរិក​និង​ឥណ្ឌា​ចាំបាច់​ត្រូវតែ​សហការគ្នា​ទប់ទល់​ចិន​!


​ឥណ្ឌា​៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo ក្នុង​ដំណើរ​ទស្សនៈកិច្ច​នៅ​ឥណ្ឌា​បាន​ថ្លែងថា អាមេរិក​និង​ឥណ្ឌា​ចាំបាច់​ត្រូវតែ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ទប់ទល់​ការគំរាមកំហែង​ពី​ប្រទេសជិតខាង គឺ​ប្រ​ទេ​ចិន​។​នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​។​a us india 
​

រដ្ឋមន្ត្រីការបរទេស​អាមេរិក​ប៉ុ​ម​ពី​អូ​(Pompeo) រួមជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​លោក​ម៉ាក​អេ​ស្ពឺរ​( Mark Esper)​បាន​ពិភាក្សាគ្នា ស្តីពី​យុទ្ធសាស្ត្រ​ការពារជាតិ និង​ការប្រឈមមុខ​តានតឹង​ក្នុង​តំបន់ ក្រោយ​ពេលដែល​ទាហាន​ឥណ្ឌា​និង​ចិន​បាន​ប្រឈមមុខ​ដាក់គ្នា​នៅ​តំបន់​ព្រំដែន​ជើងភ្នំ​ហេម​ពាន (Himalaya)​។​
​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សាយ​សម្តី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បញ្ចាក់​ទៅកាន់​សម​ភាគី​ឥណ្ឌា​ថា​«​ថ្ងៃនេះ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់ ប្រទេស​ប្រជាធិបតេយ្យ​ទាំងពីរ អាមេរិក​-​ឥណ្ឌា​កាន់តែ​ជិតស្និទ្ធ​»​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បញ្ជាក់ទៀតថា​« នៅមាន​កិច្ចការ​ជាច្រើន​ផ្សេងទៀត​ដែល​ត្រូវធ្វើ យើង​មាន​រឿងរ៉ាវ​ជាច្រើន​ត្រូវ​ពិភាក្សាគ្នា​នា​ថ្ងៃនេះ ។ កិច្ចសហប្រតិបត្តិការ​របស់​យើង ក្នុងពេលដែល​កូ​វីដ​-១៩ ឆ្លង​ចេញពី​ទីក្រុង​វូ​ហាន និង​ការគំរាមកំហែង​ដល់​សន្តិសុខ ស្ថិរភាព​នៅក្នុង​តំបន់​»​។​
​បច្ចុប្បន្ន​អាមេរិក​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារតែ​កូ​វីដ​-១៩ ហើយ​រដ្ឋាភិបាល​អាមេរិក​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ដែល​មិនអាច​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩​បាន​។ រដ្ឋាភិបាល​របស់លោក​ត្រាំ តែងតែ​ទម្លាក់កំហុស​ទៅលើ​ចិន​ដែល​បាន​លាក់បាំង​ការឆ្លង​កូ​វីដ​-១៩ ទើប​មាន​ការឆ្លង​រាលដាល​ខ្ពស់​។​

​នៅ​ថ្ងៃទី ២៧​ខែតុលា​នេះ អាមេរិក និង​ឥណ្ឌា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា ដោយ​អនុញ្ញាត​ឲ្យ​ឥណ្ឌា អាច​ចូលកាន់​ផ្កាយរណប​អាមេរិក ដែល​អាច​តាមដាន​គោលដៅ​បាន​យ៉ាង​ល្អ សម្រាប់​មី​ស៊ី​ល​នាំ​ផ្លូវ​និង​យន្តហោះ​គ្មាន​មនុ​សុ្ស​បើក​។​​កាសែត​ញូ​វ​ដេលី​ផ្សាយ​ថា​៖ លោក ប៉ុ​ម​ប៉េ​អូ នឹង​បន្ត​ទស្សនកិច្ច​មួយ​ជុំ​ក្នុង​តំបន់ ដែល​អាមេរិក​ប្រសិទ្ធ​នាម​យុទ្ធសាស្ត្រ​ថា​ជា តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ ដើម្បី​ទប់​នយោបាយ​វាតទី​និយម​របស់​ចិន ៖ ពោលគឺ​លោក​ប៉ុ​ម​បេ​អូ​នឹង​បន្តដំណើរ​ទៅ​ប្រទេស​ស្រីលង្កា ដែល​ស្និទ្ធ​នឹង​ចិន តែ​ត្រូវ​ប្រឹង​គួរសម​ទទួល​មហាអំណាច​អាមេរិក បន្ទាប់មក​ទៅ​ម៉ា​ល់​ឌី​វ និង​ឥណ្ឌូណេស៊ី ដែល​វ៉ាស៊ីនតោន​ទើបបាន​បញ្ជូន​នាវា​ឆ្មាំ​សមុទ្ទ​ទៅ​ជួយ​ការពារ​តំបន់​ប៉ាស៊ីហ្វិក​ពី​សកម្មភាព​លុកលុយរ​បស់​ក្រុម​ទូក​នេសាទ​ចិន​។ លោក ប៉ុ​ម​ប៉េ​អូ ត្រលប់​ចូល​សហរដ្ឋអាមេរិក​វិញ​នៅ​ថ្ងៃទី ៣០ តុលា បី​ថ្ងៃមុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។​a us india1 

​