» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3548 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099315 នាក់

កូរ៉េខាងជើង ទទួលស្គាល់ថា ខ្លួន​ពិតជា​បញ្ជូន​ទ័ព ទៅ​ជួយ​រុស្ស៊ី មែន​

 

 

​កូរ៉េខាងជើង​៖​ទីបំផុត ប្រទេស​កូរ៉េខាងជើង​បាន ទទួលស្គាល់​ហើយ​ថា ខ្លួន​ពិតជា​បញ្ជូន​ទ័ព​ទៅ​ជួយ​រុស្ស៊ី ប្រយុទ្ធ​នឹង​កងកម្លាំង​អ៊ុយ​ក្រែ​ន នៅក្នុង​សង្គ្រាម​មែន ខណៈ​ការបញ្ជូន​នេះ ត្រូវបាន​បញ្ជា​ដោយ​មេដឹកនាំ គីម ជុង​អ៊ុន ផ្ទាល់​តែម្តង​។​​ការទទួលស្គាល់​នេះ ត្រូវបាន​កាសែត​រដ្ឋ​កូរ៉េខាងជើង Rodong Sinmun ចុះផ្សាយ​នៅ​ទំព័រមុខ​តែម្តង នៅ​ថ្ងៃ​ចន្ទ​ទី​២៨​ខែមេសា​ឆ្នាំ​២០២៥​។​a kim army 

ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចុះផ្សាយ​ដោយ​កាសែត​ខាងលើ​, គណបក្ស​ពលករ​កូរ៉េខាងជើង បានចាត់ទុក​ការដាក់​ពង្រាយ​នោះ​ថា ជាការ​បង្ហាញ​អំពី​មិត្តភាព​សកម្មប្រយុទ្ធ​ដ៏​រឹងមាំ​កម្រិត​ខ្ពស់បំផុត​រវាង​កូរ៉េខាងជើង​និង​រុស្ស៊ី​។​
​ការទទួលស្គាល់​នេះ​កើតឡើង​ពីរ​ថ្ងៃ​បន្ទាប់ពី​រុស្ស៊ី សរសើរ​ទាហាន​កូរ៉េខាងជើង ដែល​ជួយ​ឲ្យ​កងទ័ព​រុស្ស៊ី វាយ​រំដោះ​បាន​តំបន់ Kursk ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​។​អំឡុងពេល​រាយការណ៍​អំពី​ប្រតិបត្តិការ​នៅ​សមរភូមិ​ទៅកាន់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន កាលពី​ថ្ងៃ​សៅរ៍​ទី​២៦​ខែមេសា​ឆ្នាំ​២០២៥ អគ្គសេនាធិការ Valery Gerasimov បាន​លើកសរសើរ​អំពី​ការរួមចំណែក​របស់​ទា​ហាន​កូរ៉េខាងជើង ដោយ​អះអាងថា កងទ័ព​កូរ៉េខាងជើង បានបង្ហាញ​ពី​ការតស៊ូ​និង​វីរភាព ដោយ​ឈរ​ប្រកៀក​ស្មា​ជាមួយ​កងកម្លាំង​រុស្ស៊ី​។

​ពាក់ព័ន្ធ​ការចូលរួម​របស់​កង​ទ័ព​កូរ៉េខាងជើង​នេះ លោក Gerasimov អះអាងថា ទ័ព​កូរ៉េខាងជើង​កំពុង​ចូលរួម​ក្នុងការ​រំដោះ​តំបន់ Kursk របស់​រុស្ស៊ី ក្រោម​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ទីក្រុង​មូ​ស្គូ​និង​ព្យុងយ៉ាង ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ខែធ្នូ​ឆ្នាំ២០២៤។ សន្ធិសញ្ញា​នេះ​គឺ​ផ្តល់ជំនួយ​យោធា​ទៅវិញទៅមក ក្នុងករណី​មានការ​វាយប្រហារ​។ លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ដេ​មៀ ពូ​ទីន បាន​ថ្លែង​សារ​សម្តែង​អំណរគុណ​ជាពិសេស​ចំពោះ​លោក​គីម​ជុង​អ៊ុន ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​និង​ពលរដ្ឋ​កូរ៉េខាងជើង ដែល​បាន​ជួយ​នាំ​ជ័យជំនះ​នៅលើ​សមរភូមិ នៅពេលនេះ​។ ដើម្បី​ជា​កិច្ច​តបស្នង​ចំពោះ​ភក្តីភាព និង​សាមគ្គីភាព​របស់​កូរ៉េខាងជើង លោកពូ​ទីន បាន​អញ្ជើញលោក​គីម​ជុង​អ៊ុន ឱ្យមក​បំពេញ​ទស្សនកិច្ច នៅ​រុស្ស៊ី នៅ​រវាង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

​រុស្ស៊ី​និង​កូរ៉េខាងជើង​មិនដែល​បញ្ជាក់ ហើយក៏​មិន​បដិសេធ​ដែរ​ពីមុនមក រឿង​មាន​វត្តមាន​យោធា​កូរ៉េខាងជើង​ក្នុង​ជួរ​ទ័ព​រុស្ស៊ី​។ ប៉ុន្តែ កូរ៉េខាងត្បូង អ៊ុយ​ក្រែ​ន និង​ក្រុម​បស្ចិម​លោក បាន​បរិហារ​តាំងពី​ជាច្រើន​ខែ​មកហើយ​ថា​មាន​ទាហាន​កូរ៉េខាងជើង​ជាច្រើន​សិប​ពាន់​នាក់​បានមក​កាន់​អាវុធ ជួយ​ច្បាំង​រុស្ស៊ី​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​។ សម្រាប់​កូរ៉េខាងត្បូង ព្យុងយ៉ាង​កំពុង​រំលោភ​សេចក្តីសម្រេចចិត្ត​អង្គការសហប្រជាជាតិ និង​កំពុង​ទទួលស្គាល់​សកម្ម​ភាព​ឧក្រិដ្ឋ​របស់ខ្លួន តាមរយៈ​សេចក្តីប្រកាស​របស់​កូរ៉េខាងជើង​ថ្ងៃនេះ ។ នេះ​បើតាម​ពាក្យ​បរិហារ​របស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​។​

​តាម​ការប៉ាន់ស្មាន​ពី​មន្ត្រី​អ៊ុយ​ក្រែ​ន​, កូរ៉េខាងជើង​បាន​បញ្ជូន​ទាហាន​ប្រហែល ១១ ០០០ នាក់​ទៅ​ប្រទេស​រុស្ស៊ី រួមទាំង​ទ័ព​ជំនួយ​បន្ថែម ៣ ០០០​នាក់​ទៀត​។ ដ្បិត​ដំបូង​ឡើយ ទ័ព​កូរ៉េខាងជើង ពិបាក​ប្រយុទ្ធ​ដោយសារតែ​ខ្វះ​បទពិសោធន៍​ក្នុង​សង្គ្រាម​ទំនើប​ជាពិសេស​សង្គ្រាម​ដែនអាកាស​ក៏ដោយ ប៉ុន្តែ​ពួកគេ​សម្រប​ខ្លួន​បានល្អ​ទៅនឹង​លក្ខខណ្ឌ​នៅលើ​ដី​៕a kim army1 

​