» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 391 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095306 នាក់

សម្តេច​តេ​ជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុប​វិញ​ដី​ទីតាំង​ អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ស្ពឺ​


​ភ្នំពេញ​៖ យោងតាម​ចំណារ​ឯកភាព​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​ទីស្ដីការគណៈរដ្ឋមន្ដ្រី បានចេញ​ស​.​ជ​.​ណ​ថ្មី​មួយ​ចុះហត្ថលេខា​ដោយ​លោក ហ៉ី​ង ថូ​រ៉ា​ក់​ស៊ី​រដ្ឋលេខាធិការ ធ្វើការ​និរាករណ៍​ស​.​ជ​.​ណ​ចាស់ ស្ដីពី​ការដោះដូរ​ទីតាំង​ដី អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ស្ពឺ ដែលមាន​ផ្ទៃដី​សរុប​ចំនួន​៣,៤០៨​ម៉ែត្រការ៉េ​។​a land speu 

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩ ទីស្ដីការគណៈរដ្ឋមន្ដ្រី បានចេញ​ស​.​ជ​.​ណ​មួយ​ចុះហត្ថលេខា​ដោយ​លោក​ខូច​ឃុន​ហួ​រដ្ឋលេខាធិកា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ភី អេ​ន​ឡេ​ន ឌី​វេឡុ​ប​ម៉ឺន ឯ​.​ក ធ្វើការ​ដោះដូរ​ទីតាំង​ដី អគារ​ផ្នែក​រដ្ឋបាល​ព្រៃ ឈើ​កំពង់ស្ពឺ ដែលមាន​ផ្ទៃដី​សរុប​ចំនួន ៣,៤០៨​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និង​ទីតាំង​ដី​ឃ្លាំង​ដាក់​សម្ភារ​ខាងកើត​ផ្លូវ ស្ថិតនៅ​ភូមិ​ក្រាំង​ពល​ទេព ឃុំ​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែលមាន​ផ្ទៃដី​នៅសល់ ចំនួន​២,៨០១​ម៉ែត្រការ៉េ​។​

​គួរ​ជម្រាប​ថា​ទោះជា​មានការ​ផ្អាក់​ការលក​ដូច​ក៏ដោយ​ក៏ ទាំង​មន្ដ្រីរដ្ឋបាល​ព្រៃឈើ និង​មន្ដ្រី​មន្ទីរ​កសិកម្ម បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស្រាវជ្រាវ​ដើម្បី​ឈានទៅដល់​ការចាត់វិធានការ​ចំពោះ​មន្ដ្រី​ពាក់ព័ន្ធ ដែល​រួមគ្នា​ផ្ដើម​លួច​លក់ ឬ​ដោះដូរ​ទីតាំង​អង្គភាព​របស់​រដ្ឋ នាំ​ឲ្យ​មានការ​រិះគន់​ជា​បន្ដបន្ទាប់​ផង​កុំ​ឲ្យ​ថ្ងៃក្រោយ​មាន​មន្ត្រី​ផ្សេងៗ​ទៀង​ចេះតែ​ហ៊ាន​ធ្វើ​ដោយ​មិនមាន​ការដេញថ្លៃ​ជា​សាធារណៈ ចឹ​ង​៕a delect sold speu a delect sold speu1 

​