» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 176 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095091 នាក់

កាត់​ដីព្រៃ​ជាង​៦​រយ​ហិកតា​នៅ​ស្រុក​ទឹកផុស​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិ​វ​ឌ្ឈ​វិស័យ​ទេសចរណ៍

​​ខេត្តកំពង់ឆ្នាំង​៖​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ដី​ចំនួន ៦៤៩​ហិកតា​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ទៅឱ្យ​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី ឯក សម្រាប់ធ្វើ​ការវិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​ធម្មជាតិ​។ ក្រសួងបរិស្ថាន​ដែលជា​អ្នកកាន់កាប់​ទ្រព្យសម្បត្តិ បន្ត​និតិ​វិធី​ចាត់ចែង​កិច្ចការងារ​នេះ ដោយមាន​កិច្ចសហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច ជា​អាជ្ញាធរ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​ក្រសួង​ពាក់ព័ន្ធ រួមជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។a cheab land

​ក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា ផ្ទៃដី​ទំហំ​៦៤៩​ហិកតា ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឃុំ​ក្តុល​សែន​ជ័យ និង​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង រដ្ឋាភិបាល​បានធ្វើការ​អនុ​ប្ប​យោគ​ប្តូរ​ចំណាត់ថ្នាក់​ពី​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ​មកជា​ទ្រព្យសម្បតិ្ត​ឯកជន​របស់​រដ្ឋ តាមរយៈ​ការផ្តល់​សិទ្ធិ​ជួល​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ វ័ន ហ្វ្រេ​ត​ធើ​នី​ធី​(One Fraternity Co, LTD) ដើម្បី​យកទៅ​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​។​

​គួរ​ជម្រាប​ថា ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (One Fraternity Co, LTD) ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​លើដី​របស់​រដ្ឋ​(​ស​ម្ប​តិ្ត​ឯកជន​របស់​រដ្ឋ​)​ចំនួន​៦៤៩​ហិកតា​នេះ ត្រូវបាន​គេ​ស្គាល់​ថា​ជា អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​វី​តា​ល់ និង​ក្រុមហ៊ុន​ផលិត​មី​ជាតិ គឺ​អ្នក​ឧក​ញ្ញ៉ា ជឹ​ង សុគន្ធា​រី​។ អ្នកឧកញ៉ា ជឹ​ង សុគន្ធា​រី គឺជា​កូនស្រី​របស់​អ្នកស្រី ជឹ​ង សុភាព មាន​ងារ​ជា​ឧកញ៉ា និង​ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា​ផង ហើយក៏​ត្រូវជា​កូនស្រី​របស់លោក ឡាវ ម៉េង​ឃី​ន សមាជិក​ព្រឹទ្ធិ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។ អ្នកឧកញ៉ា ជឹ​ង សុគន្ធា​រី​នេះ ក៏​ទើបតែ​ទទួលបាន​ដី​ចំនួន​២២២​ហិកតា​របស់​រដ្ឋ​ស្ថិតនៅ​ភ្នំ​គិរី​រម្យ​ផងដែរ​។ នេះ​បើតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១៥ ខែ​កក្ត​ដា ឆ្នាំ​២០២២​។

នៅ​ថ្ងៃទី​១៩ ខែ​កក្ត​ដា អនុក្រឹត្យ​មួយទៀត​បាន​បញ្ជាក់ថា រដ្ឋ​បានសម្រេច​កាត់​ផ្ទៃដី​ចំនួន​៧០​ហិកតា ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ទៅឱ្យ​ក្រុមហ៊ុន One Prosperity ដែលជា​ក្រុមហ៊ុន​ជាប់​ខ្សែស្រឡាយ​ជាមួយ​អ្នកស្រី ជឹ​ង សុភាព​យកទៅ​វិនិយោគ​ជា​តំបន់​អេកូ​ទេសចរណ៍​៕(​ដកស្រង់​ពី​វិទ្យុ​បារាំង)​
​