» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5032 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100799 នាក់

ពុ​ហុ​ព្យាបាល​វ​នី​ដា​ក្ស័យធន​រក​គ្រូពេទ្យ​ប្រចាំការ​មិនបាន​!

 

​ភ្នំពេញ ៖ នៅ​ប្រទេស​កម្ពុជា​យើង មាន​ប្រភេទ​មន្ទីរពេទ្យ​ឯកជន​មួយ​មិនមាន​វិជ្ជាជីវៈ ដោយសារ​មានឈ្មោះ​ជា​មន្ទីរពេទ្យ​ទាំងមូល ពេល​អ្នកជំងឺ​មាន​អាសន្ន បែរជា​គ្មាន​ពេទ្យ​ជំនាញ​ប្រចាំការ​ទៅវិញ​ដែល​ទាមទារ​ក្រសួងសុខាភិបាល​ពិនិត្យឡើងវិញ​ផង​។a hospital vonidaa1

ជាក់ស្តែង មានរឿង​គួរឱ្យ​ហួសចិត្ត​មួយ​បាន បានកើត​ទៅលើ​បរុស​ម្នាក់ ដែល​គាត់​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ ខណៈពេលដែល​គាត់​នាំ​ប្រពន្ធ​ឈឺពោះ​ឆ្លងទន្លេ នៅ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព "​វ​នី​ដា​" ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​១៥៦ កែង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​តែ​រក​គ្រូពេទ្យ​ម្នាក​គ្មាន​។ បុរស​ជា​ឪពុក​ឲ្យ​ដឹងថា​៖​បន្ទាប់ពី​សំរាល​បានកូន​ស្រី​គួរឱ្យ​ស្រឡាញ់​ម្នាក់ បាន​១​ថ្ងៃ ស្រាប់តែ​ទារិកា​ខាងលើ​នោះ មាន​អា​ការៈមិន​ស្រួល ទើប​គាត់​ខំ​រត់ទៅរក​ពេទ្យ​ជំនាញ​ឱ្យមក​ជួយ​មើល​។

តែ​​ខាង​បុគ្គ​លឹក​ប្រចាំការ​ឆ្លើយថា ពេទ្យ​ជំនាញ​ចេញទៅ​ក្រៅ​បាត់​ហើយ​ឲ្យ​គាត់​ចាំ ព្រមទាំង​ឆ្លើយ​ដោយ​គ្មាន​ការទទួលខុសត្រូវ​ពង្វាង​ថា ចាំ​ពេលនេះ​ពេលនោះ ទុក​រហូតដល់​ចង់​ហួសពេល​។ ទារិកា​ខាងលើ​ដាច់​ពោះវៀនធំ រហូតដល់​៥​កន្លែង ធ្ងន់ធ្ងរ ពេល​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទើប​ដឹង​។​

​ឪពុក​ទារិកា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា នេះ​ជា​កូន​ទី​៤​ហើយ​សំរាប់​គ្រួសារ​គាត់ ដោយ​កូន​៣​នាក់​មុន​សុទ្ធតែជា​កូនប្រុស ហើយ​កូន​ទី​៤​នេះ​គឺជា​កូនស្រី​ធ្វើអោយ​គាត់​ដែលជា​ឪពុក​មានការ​សប្បាយ​រំភើបចិត្ត​យ៉ាងខ្លាំង​ដោយបាន​កូនស្រី​ហើយ​មាន​សុខ​ភាពល្អ​មុខមាត់​ស្រស់ថ្លា​។​

​បន្ទាប់ពី​កើត​បាន​មួយថ្ងៃ គឺ​នៅវេលា​ម៉ោង ប្រហែល​៨​ព្រឹក កូនស្រី​ពៅ​របស់គាត់​ហាក់​មាន​អ​ការៈចម្លែក មិន​ព្រម​បៅដោះ​ហើយ​ចេះតែ​យំ​រហូត ពេលដែល​គាត់​យកដៃ​ស្ទាប​ពោះ​កូនស្រី​គាត់​គឺមាន​សភាព​តឹង​ប៉ោង​(​ទល់លាមក​) ភ្លាមៗ​នោះ​រូបគាត់​បាន​ទាក់ទង​ទៅកាន់​គ្រូពេទ្យ​ប្រចាំ​ការណ៍ តែ​ត្រូវ​គ្រូពេទ្យ​ឆ្លើយ​វិញ​ថា ចាំ​បន្តិច​ទៅ​ព្រោះ​គ្រូពេទ្យ​ជំនាញ​មិន​នៅ ។ បន្ទាប់ពី​ចាំ​រហូតដល់​ម៉ោងជាង​១១​ថ្ងៃត្រង់​គាត់​ក៏បាន​សួរ​ទៀត ហើយ​ត្រូវ​គ្រូពេទ្យ​ប្រចាំការ​និយាយថា គ្រូពេទ្យ​ជំនាញ​មិនទាន់​ចប់​ម៉ោង​នៅ​មន្ទីរពេទ្យ​រដ្ឋ​ទេ​។​

​គ្រាន់តែ​លឺ​ពាក្យ​នេះ​គាត់​ស្ទើរ​ធ្លាក់​ថ្លើម​ដល់​ដី​ព្រោះថា​មន្ទីរពេទ្យ​មួយ​ទាំងមូល​បែរជា​ត្រូវ​រង់ចាំ​ពេទ្យ​ជំនាញ​ចប់​ម៉ោង​ធ្វើការ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ទើប​មក​ពិនិត្យ​ទៅវិញ​។ លុះ​គាត់​ចាំ​រហូតដល់​ម៉ោង​ជិត​២​រសៀល ទើប​មាន​គ្រូពេទ្យ​ជំនាញ​មក ហើយ​បានធ្វើ​ឯកសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ពេលទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្រុម​វេជ្ជបណ្ឌិត​និយាយថា​ទារិការ​ខាងលើ​មានសង្ឃឹម​តែ​៥០%​ប៉ុណ្ណោះ​ក្នុងការ​សង្គ្រោះ​។​

​ក្រោយពេល​រៀបរាប់​ទាំង​ទឹកភ្នែក​រលីងរលោង​ប្រាប់​អ្នកសារព័ត៌មាន​ហើយ ឪពុក​ទារិកា​ខាងលើ​បាន​និយាយ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ថា គាត់​ឆ្ងល់​ក្រសួងសុខាភិបាល ហេតុអ្វី​បានជា​បណ្តោយអោយ​មន្ទីរ​ពេទ្យ​ប្រភេទ​នេះ​បើក​ដំណើរការ​ទៅវិញ គ្មាន​ពេទ្យ​ជំនាញ រឺមួយ​បើក​ពេទ្យ​យកតែ​លុយ ហើយ​មិន​ខ្វល់​ពី​ជីវិត​មនុស្ស គាត់​ពិតជា​ចង់​ជួប​មុខ​ម្ចាស់​មន្ទីរពេទ្យ​ហើយ​សួរ​សំនួ​រថា ហេតុអ្វី​បានជា​ចូលចិត្ត​យក​ជីវិត​គេ​មកលេង​សើច​យ៉ាង​ដូច្នេះ​?
​មិនអាច​សុំ​ការបំភ្លឺ​ពី​ប្រធាន​មន្ទី​ពេទ្យ "​វ​នី​ដា​" បានទេ នៅ​រសៀល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​?៕a hopital vonida a hospital vonidaa 
​