» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5197 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100964 នាក់

ព្រឹក​ថ្ងៃ​ចូលឆ្នាំថ្មី​ឆ្នាំកុរ​កម្ពុជា​គ្មាន​អ្នក​ឆ្លង​ជម្ងឺ​កូ​វីដ ១៩​ថ្មី ទេរដ្ឋមន្ត្រីប្រាប់ថាត្រៀមពេទ្យ៦រយនាក់

 

​ភ្នំពេញ​៖​ថ្ងៃទី​១៣​មេសា​ត្រូវ​និង​ថ្ងៃ​ឆ្នាំជូត​ទៅ​ស័ក​ពុទ្ធសករាជ​២០៥៦៤​ដែលជា​ថ្ងៃទី​១​ចាប់ផ្តើម​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដំណឹង​ល្អ​គឺ​កម្ពុជា​គ្មាន​អ្នក​ឆ្លង​ជម្ងឺ​កូ​វីដ​១៩​ថ្មី​ទេ​!​។​a covid heng 

​នៅក្នុង​ស​ន្និសិទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ លោក​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បានអោយដឹងថា ក្រសួងសុខាភិបាល រក​មិនឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី​នោះទេ ហើយក៏​មិនមាន​អ្នកជា​សះស្បើយ​ថ្មី​នោះដែរ ។​គិត​ត្រឹម​ម៉ោង ៧ ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០​នេះ ចំនួនវិជ្ជមាន​កូ​វីដ​-១៩ នៅ​កម្ពុជា មាន​ចំនួន​១២២​ករណី​ដដែល​។​ក្នុងនោះ​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​COVID-19 ធ្លាក់​ចុះមក​ត្រឹម​ចំនួន​៤៥​នាក់ ប៉ុណ្ណោះ​។​

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា “​យើង​ត្រៀម​ក្រុមគ្រូពេទ្យ​ជំនាញ ព្យាបាល​ជំងឺ​កូ​វីដ​១៩​នេះ ចំនួន​៦៧០​នាក់ ដែល​យើង​ត្រៀម​ធ្វើ​ការងារ ព្យា​ល​បាល​កូ​វីដ​១៩​នេះ ជាប្រចាំ ខ្ញុំ​យល់ថា យើង​អាចឆ្លើយតប​នឹង​តម្រូវការ​របស់​យើង ហើយ​យើង​នឹង​ពង្រីក​ជា​បន្តបន្ទាប់ ប្រសិនបើ​មានការ​ងារ​នេះ​ធ្ងន់ ព្រោះ​យើង​បានធ្វើការ បណ្ដុះបណ្ដាល​រួចហើយ ចំពោះ​ឧបករណ៍​ការប្រើប្រាស់ យើង​លក្ខណៈ​ជាស្រេច ដើម្បី​ផ្ដល់ជូន​ដល់​ក្រុមគ្រូពេទ្យ​របស់​យើង​”​។​

​ទោះបីយ៉ាងណា​សម្រាប់​ការការពារ​ការរីក​រា​ល​ដាល​វីរុស​កូ​វីដ​១៩​លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា​៖​ប្រជាជន​កម្ពុ​ជាមាន​ជម្រើស ២ នៅក្នុង​ការគោរព​តាម​គឺ​ទី ១ បទបញ្ជា​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទី ២ វិធានការ​អនាម័យ ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​អនាម័យ​និង​រក្សារ​គម្លាត​ពីគ្នា​។ ថ្មីៗ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច ផ្អាក​កម្មវិធី​បុណ្យចូលឆ្នាំថ្មី និង​ផ្អាក​អាជីវកម្ម​កាស៊ីណូ​ក្លឹប​កំសាន្ត​នានា​ជា​បន្តបន្ទាប់ ក្នុង​គោលដៅ​ប្រឆាំង​ជាមួយ​ជម្ងឺ​កូ​វីដ ១៩ នៅ​កម្ពុជា​។​a covid heng1 

​