
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3008 នាក់
ម្សិលមិញ 24358 នាក់
សរុប 21098775 នាក់
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យនគរបាលជំនាញសម្រេចឃាត់ខ្លួនបុគ្គល K01 អនុវត្តទៅតាមផ្លូវច្បាប់ រួចកសាងសំណុំរឿងបញ្ចូនទៅតុលាការ ករណីបុគ្គលរូបនេះ ប្រើហិង្សាលើយុវជនម្នាក់ហើយថតបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។
ការសម្រេចឃាត់ខ្លួននេះ ធ្វើឡើង បន្ទាប់ពីជនសង្ស័យមានឈ្មោះ ឃឿន សុឡា ហៅក្រៅ K01 បានចូលខ្លួនទៅបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃខែដដែល ពាក់ព័ន្ធសំណុំរឿងហិង្សាខាងលើ ។
ឧត្តមសេនីយ៍ឯកជួន ណារិន្ទ បញ្ជាក់ថា ៖ ការប្រព្រឹត្តិហិង្សា មិនអាចរលត់ទៅវិញបានតាមរយៈការចេញវីដេអូសុំទោសជាសាធារណៈនោះទេ គឺត្រូវតែអនុវត្តតាមច្បាប់ជាធរមាន ហើយការសម្រេចបែបណាបន្ត គឺទុកជូនស្ថាប័ន្ថអយ្យការ ។
គួររំលឹកថា កាលពីល្ងាចព្រលប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីបានឃើញឃ្លីបវីដេអូបង្ហោះចែកចាយអំពីការប្រើប្រាស់ហិង្សារបស់បុគ្គល K01 ទៅលើយុវជនម្នាក់រួចមក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានចេញបញ្ជាភ្លាមទៅកាន់លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ឲ្យចាត់វិធានការបន្ទាន់ បើទោះបីគ្មានបណ្តឹងរបស់ជនរងគ្រោះ ក៏នគរបាលត្រូវដើរតួនាទីជាដើមបណ្តឹងដែរ .។
ករណីយ៍នេះមិនកាន់ជើងគាត់ទេគ្រាន់តែឆ្ងល់ថាតើអង្គហេតុប៉ុណ្ណឹងហើយមិនមានអ្នកប្តឹងតើមានធាតុផ្សំគ្រប់គ្រាន់ដើម្បីដាក់គុកជាបទល្មើសព្រហ្មទណ្ឌទេ?។តើយុវជនដែលK01ដែលជាអ្នករកស៊ីគួកជេដីឡានវាយជាអ្នកណា?ហេតុអីមិនប្តឹងK01ដើម្បីបង្កើតបានធាតុផ្សំនៃបទល្មើស?ឬក៏សំអាងលើបណ្តឹងអាជ្ញាដែលជាតួនាទីអ្យការ។ការពិតយុវជនដែលk01វាយមិនបានប្តឹងហើយថែមទាំងសុំឲ្យដោះលែងទៀតផង។បើផ្អែកតាមរូបភាពហើយចាប់វាស់កំពស់បញ្ជូនទៅតុលាការដោយមិនបានឲ្យមានការសម្របសម្រួលនិងសុំទោសចុះរូបភាពដែលវ៉ៃទាហ៊ានដោយរំពាត់ឬទាត់ធាក់ត្រូវមានទោសដែរឬទេ។