» ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2028 នាក់

ម្សិលមិញ 6538 នាក់

សរុប 21181198 នាក់

ចាប់បាន​គ្រឿងញៀន​ជាង ៣០០​គីឡូក្រាម និង​ជនជាតិ​ឡាវ​ម្នា​ក់ឡាន​ធុន​ត្រា​មួយ​

 


​ស្ទឹងត្រែង​៖ កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​៧០១ នៅ​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ នៃ​ខេត្តស្ទឹងត្រែង បាន​រឹបអូស​គ្រឿងញៀន​បាន​ចំនួន​៣២០​ដុំ និង​ចាប់ខ្លួន​ក្រិ​ដ្ឋ​ជន​ម្នាក់ ដែលជា​ជនជាតិ​ឡាវ​។a drug lao1 

​ប្រភពពី​ម​សត្ត​កិច្ច​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ស​ត្ថ​កិច្ច​ឃាត់ខ្លួន​បាន ក្នុងករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​ឈ្មោះ ឡៅ លី (lAO lEE)​ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត ១១.​មិថុនា​១៩៩៧ ជនជាតិ​ឡាវ ទីកន្លែង​កំណើត ប្រទេស​ឡាវ ។​ក្រៅតែពី​ការឃាត់ខ្លួន​មនុស្ស សមត្ថកិច្ច ធ្វើការ​រឹបអូស​គ្រឿងញៀន​ប្រភេទ​កេ​តា​មីន​មាន​ចំនួន​១៨​បេ ស្មើនឹង​៣២០​ដុំ (​ថ្លឹង​ទម្ងន់​សុទ្ធ ៣១៥​គីឡូ និង ៧២៤,៨​ក្រាម​) ព្រមទាំង​រថយន្ត​ចំនួន​០២​គ្រឿង (​ម៉ាក TOYOTA FORTUNER ពណ៌​ទឹកមាស ស្លាក​លេខ​ភ្នំពេញ 2H-7583 និង​ម៉ាក TOYOTA TUNDRA ស្លាក​លេខ​ភ្នំពេញ 2AA-5577 ពណ៌​ខ្មៅ​) និង​ទូរស័ព្ទ​ចំនួន ០២​គ្រឿង​ថែមទៀត​។

​គ្រឿងញៀន​ទាំងនេះ ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន​ដឹក​ពី​ប្រទេសជិតខាង​ចូលមក​តាម​ខេត្តស្ទឹងត្រែង ដើម្បី​បន្ត​យកទៅលក់ និង​ចែកចាយ​បន្តទៀត​។​មានការ​កត់សម្គាល់ថា​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ចូល​ស្រុក​ខ្មែរ​មិនមែន​ខាំ​ឬ​កញ្ចប់​តូ​ចត​ច​ទេ​គឺ​ដឹក​តាម​ឡាន​រាប់​គីឡូ​តែម្តង​៕a drug lao a drug lao2