» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 774 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095689 នាក់

ឈ្មួញ​អាង​អំណាច​ជា​ជំទាវ​បំពា​ន្ត​ឈូសឆាយដី​អត់​ច្បាប់​និង​រំលោភ​ចូល​ដី​ប្រជាពលរដ្ឋ​២​គ្រួសារ​ក្នុងភូមិ​ថ្មី ឃុំ​តាំងក្រសាំង ប្រជាពលរដ្ឋ​រងគ្រោះ​អំពាវនាវ​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​សូម​មេត្តាជួយ​ពួកគាត់​ផង


(​ខេត្តកំពង់ឆ្នាំង​)​ប្រជាពលរដ្ឋ ២​គ្រួសារ​រស់នៅ​ក្នុងភូមិ​ថ្មី ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​បាន​រងគ្រោះ​និង​ចោទប្រកាន់ថា​៖ មាន​មាន​ឈ្មួញ​ទិញ​ដី​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ធ្វើ​ផ្លូវ​រំលោភ​ចូល​ដី​របស់​ពួកគាត់ យ៉ាង​អយុត្តិធម៌​បំផុត ពួកគាត់​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក និង​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​សី​ម​មេត្តាជួយ​ពួកគាត់​ផង ។a land track3

ជួប​ជាមួយ​ភ្នាក់ងារ​យើង​នៅ​ព្រឹក​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងពីរ​គ្រួសារ​បាន​និយាយថា​៖ ពួកគាត់​បាន​កាន់កាប់​ដី​នេះ​តាំងពី​ឆ្នាំ​១៩៧៩ មកម្ល៉េះ ដោយបាន​កាប់ឆ្ការ​ព្រៃ​នៅ​ខាងក្រោយ​ភូមិ​និង​មាន​ដាំ​ដំណាំ​ដាំ​ដុះ​ទៀតផង ។ ស្រាប់តែ​ពេលនេះ​មាន​ឈ្មួញ​បានដាក់​គ្រឿងចក្រ​មក​ឈូសឆាយ​ធ្វើ​ផ្លូវ​សម្រាប់​ចូល​ដី​របស់គេ ធ្វើ​ឲ្យ​ប៉ះពាល់​ចូលដល់​កន្ទុយ​ដី​ភូមិ​របស់​ពួកគាត់ ដោយ​គ្រួសារ​ប៉ះ​២៩​ម៉ែត្រ​និង គ្រួសារ​១​ទៀត​ប៉ះ​៣១ ម៉ែត្រ ។​

​គាត់​បាន​ប្រាប់​ទៅ​លោក​មេភូមិ​ហើយ និង​បានឃើញ​លោក​អនុ​ប្រធានភូមិ ក៏បាន​មកជួយ​ឃាត់​ដែរ​តែ ប៉ុន្តែ​អ្នក​ឈូសឆាយ​ទាំងនោះ​មិន​ព្រមស្ដាប់​ឡើយ ហេតុនេះហើយ​គាត់​មានតែ​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត សូមមេត្តា​ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​គាត់​ផង ។ ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ ស្ត្រី​ឈ្មោះ សំ គ​ន្ធា ដែល​អះអាងថា​ជា​ម្ចាស់​ដី​បាន​និយាយប្រាប់​ភ្នាក់ងារ​យើង​ដោយ​មិន​អនុញ្ញាត​ឲ្យ​ថត​សម្ភាសន៍​យក​រូបភាព​និង​សំឡេង​ថា​៖ គាត់​បាន​ទិញ​ដី​ជាង ១២​ហិកតា នៅ​ខាងក្រោយ​ភូមិ​ពី ឈ្មោះ អ៊ុន ណាវី ហៅ ចែ​ស្រី នៅ​ឆ្នាំ​២០០៧​។

ស្ត្រី​រូបនោះ បាន​អះអាងថា​៖​មាន​ប្លង់​ដឺ​ម៉ាស់​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​តែ​មិន​ព្រម​បង្ហាញ ។ បន្ទាប់មក​ក៏បាន​ទិញ​ដី​ជាប់​ថ្នល់​គ្រួស​ក្រហម ដើម្បី​យក​ធ្វើ​ផ្លូវ​ចូលទៅ​កាន់​ដី​១២​ហិកតា ដែល​បាន​ទិញ​ពី​ឈ្មោះ​ចែ​ស្រី នោះ ដោយ​ឈូក​យក​ទំហំ​៣០ ម៉ែត្រ គុណ​នឹង បណ្ដោយ​ជាង​២០០​ម៉ែត្រ ។ ចំពោះ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ ទាំង​២​គ្រួសារ​ខាងលើ បើ​ពួកគាត់​មាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ សូម​ទៅប្តឹង​ដល់​មេឃុំ​ចុះ គាត់​ធ្វើ​តាមតែ​ប្លង់​ដែល​បាន​ទិញ​ពី​ឈ្មោះ អ៊ុន ណាវី ហៅ​ស្រី​តែប៉ុណ្ណោះ​។

យ៉ាងនេះ​ក្តី​គេ​សង្កេតឃើញថា​ទាំង​ម្ចាស់​គ្រឿងចក្រ ទាំង​ម្ចាស់​ដី​ដែល​អះអាងថា​ពេល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​សុទ្ធ តែ​បាន​បំពាន​ទាំងស្រុង​លើ​អាជ្ញាធរ​ភូមិ​ផង​ខណៈ​ដែលមាន​លោក​អនុ​ប្រធានភូមិ​បាន​ហាមឃាត់​យ៉ាងណា នៅតែ​មិន​ស្តាប់ ដោយ​លោក​អនុប្រធាន​ភូមិ​បានបញ្ជាក់​ថា​យើង​បាន​គូស​ចំនុច​ដែល​ត្រូវ​ធើ្វ​ផ្លូវ 30 ម៉ែត្រ​បណ្ដោយ 200 ម៉ែត្រ​ហ្នឹង​ទៅហើយ ប៉ុន្តែ​បែរជា​រំលោភបំពាន​ចូលមក​កាន់​ចំណែក​ដី​របស់​ប្រជាពលរដ្ឋ​ទៅវិញ​៕a land track a land track1 a land track4 a land track2 

​