» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3398 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099165 នាក់

ស្រីក្មេង​ស្រឡាញ់​ទូរ​សព្ទ​ជាង​ប្តី​សុខចិត្ត​ស្លាប់​!

 

​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់ ទើប​រៀបការ​ថ្មីថ្មោង​ព្រោះខឹងអត់បានលេងទូរសព្ទ័បាន​សម្រេចចិត្ត​ចង​.​ក​សម្លាប់ខ្លួន​ចោល​ប្តី បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​បន្ទប់​ជួល​លេខ​១៧ ផ្លូវ​បេតុង ក្រុម​១ ភូមិ​ព្រៃ​ព្រីង​ជើង​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​a kill phone 

ស្ត្រី​ក្មេង​ចិត្តខ្លាំង​មានឈ្មោះ ងឿ​ន សុខ​លីដា អាយុ​១៩​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ។​ប្តី​ឈ្មោះ មុត សុខ​ណា អាយុ​២៧​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល កន្លែងកើតហេតុ មាន​ស្រុកកំណើត ភូមិ​របស់​ខ្ទុ​ម ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត​។​

អ្វីដែល​មិន​នឹកស្មាន​ដល់​នោះ​មូលហេតុ​នៃ​ការ​សម្លាប់ខ្លួន​ដោយសារ​នាង​ស្រឡាញ់​ទូរ​សព្ទ័​ជា​ប្តី​ព្រោះ​ប្តី​បាន​ហាម​មិន​ឲ្យ​ចុច​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក​ហ្កេ​ម​។​
​ស្ត្រី​រងគ្រោះ ទើបតែ​រៀបការ កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩ កន្លងមក​ថ្មីៗ​នេះហើយ​ម​ស្នាក់​នៅក្នុង​បន្ទប់​ជួល​ខាងលើ ២​គ្រួសារ​ជុំគ្នា ។​មុន​កើតហេតុ កាលពី​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ យប់​ជ្រៅ​ទៅហើយ ស្ត្រី​រងគ្រោះ​នៅ​ដេក​ចុច​លេង​ទូរស័ព្ទ លេង​ហ្គេម ហ្វេ​ស​ប៊ុ​ក ហើយ​ត្រូវបាន​ប្តី​ហាម​ហើយ​ហាម​ទៀត ប្រពន្ធ​មិន​ស្តាប់​គិតតែ​ពី​ចុចៗ ក៏​តឹង​មាត់​ដាក់គ្នា​មួយ​ប្រ៉ា​វ ហើយក៏​ចូលដេក​រៀងខ្លួន​ទៅ​។

លុះ​មកដល់​ព្រឹក​ថ្ងៃទី​១៧​នេះ ជនរងគ្រោះ​មិន​ទៅធ្វើ​ការងារ​ទេ ដោយ​ប្រាប់​បងប្អូន​ប្តី​ថា ចង់ទៅ​ស្រុក ហើយ​ប្តី និង​បងប្អូន​ក៏​នាំគ្នា​ចេញទៅ​ធ្វើការ​អស់​ទៅ លុះដល់​វេលា​ម៉ោង​១១​និង​១៥​នាទី ក្រុមគ្រួសារ បងប្អូន ប្តី ដើរ​មកដល់​បន្ទប់​ជួល រុញ​ទ្វារ​ចូល វ៉ា​ក់​អើ ពុទ្ធោ​! នាង​ចង​.​ក​សម្លាប់ខ្លួន​បាទ​ទៅហើយ​។​
​សមត្ថកិច្ច​បច្ចេកទេស​បានមក​ធ្វើការ​ពិនិត្យ​ទៅលើ​សព​ស្ត្រី​រងគ្រោះ រួច​ក៏​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ទៅ​៕a kill phone1 a kill phone2 

​