» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4964 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100731 នាក់

ចាប់​បុគ្គលិក​អង្គការ​អភិរក្ស​បរិស្ថាន និង​អភិវឌ្ឍន៍ជនបទ​៥​នាក់ ដែល​បញ្ជា​ទិញ​សាច់សត្វ​ព្រៃ​ពី​ពលរដ្ឋ យកមកចែក​គ្នា​ហូប​អស់ រួច​គំរាម​ទារប្រាក់​ថែម


​ភ្នំពេញ​៖ កាលពី​យប់ ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ ថា មាន​ករណី​បន្លំ​ធ្វើជា​អ្នកបញ្ជា​ទិញ​សាច់​សត្វព្រៃ ហើយ​ឃាត់ខ្លួន ប្រជាពលរដ្ឋ​ជា​អ្នកលក់​នោះ​ដើម្បី​គំរាម​ទារប្រាក់​ថែមទៀត​។ ករណីនេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​a pm animal1 

​តាម​បញ្ជា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល និង​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ ចូលរួម​សហការ​ជាមួយ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដំបូល ចុះ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​០៥​នាក់ ជា​បន្តបន្ទាប់ រួមមាន​៖*​ទី​១៖ ឈ្មោះ គង់ សឿន អាយុ​៤៩​ឆ្នាំ មុខរបរ ប្រធាន​អង្គការ​អភិរក្ស​បរិស្ថាន និង​អភិវឌ្ឍន៍ជនបទ​*​ទី​២៖ ឈ្មោះ ពិន សា​រុំ អាយុ​៥១​ឆ្នាំ​*​ទី​៣៖ ឈ្មោះ ប៉ាក សុភាព អាយុ​៤៦​ឆ្នាំ​*​ទី​៤៖ ឈ្មោះ គាន សំអឿន អាយុ​៣៩​ឆ្នាំ​*​ទី​៥៖ ឈ្មោះ ខៀវ ហុន អាយុ​៤៩​ឆ្នាំ​។

បុគ្គល​ទាំង​០៤​នាក់​នេះ ជា​បុគ្គលិក​អង្គការ​អភិរក្ស​បរិស្ថាន និង​អភិវឌ្ឍន៍ជនបទ នាំយកមក​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ ដើម្បី​សាកសួរ​ពី​ដំណើររឿង និង​ចាត់ការ​តាម​នីតិវិធី​។​​ជនសង្ស័យ​ទាំង​០៥​នាក់ បាន​ឆ្លើយ​សារភាព​ឱ្យដឹង​ដូចៗ​គ្នា​ថា ក្រុម​ខ្លួន​ពិតជា​មានការ​ចាត់តាំង​រៀបចំ​គម្រោង​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​អ្នកលក់​សត្វព្រៃ​ម្នាក់ ដោយ​ចាប់យក​សត្វ​អណ្ដើក​០៥​ក្បាល ពស់វែក ០១​ក្បាល និង​ពស់​ចាន់​ល្មម ០២​ក្បាល ព្រមទាំង​បាន​គំរាម​ទារប្រាក់​ចំនួន ០៥​លាន​រៀល តែ​ស្ត្រី​នោះ​សុំ​ត្រឹម​ចំនួន ៣០០​ដុល្លារ​អាមេរិក ជា​ថ្នូរ​ឲ្យ​ស្ត្រី​ម្នាក់​នោះ​រួចខ្លួន​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ប្រាកដ​មែន ហើយ​ប្រាក់​ចំនួន ៣០០​ដុល្លារ​នោះ ពួកខ្លួន​បាន​ចែកគ្នា បាន​ម្នា​ក់ជាង ២០​ម៉ឺន​រៀល រីឯ​សាច់សត្វ​ដែល​ពួកខ្លួន​បាន​ចាប់​នោះ​ពួកខ្លួន​យកទៅ​ចែកគ្នា​ហូប​អស់ហើយ​។​

​កន្លងមក​មាន​ករណី​បទល្មើស​កើតឡើង ពួកខ្លួន​តែងតែ​ទទួលយក​លុយ​ពី​ពួក​ឈ្មួញ​ដែល​បាន​សូកប៉ាន់ ជាច្រើនលើក​ច្រើនសារ​។ ជនសង្ស័យ​ទាំង​០៥​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕a pm animal2 a pm animal3 
​