» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3229 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098996 នាក់

ក្រៅពីជាប់គុក២ឆ្នាំផាក៤លានរៀល លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បាត់សិទ្ធនយោបាយមួយអាយូស!

 

ភ្នំពេញ៖ លោក លិ សុខា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងមានលោក សេង ហៀង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកសវនាការប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោស លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដាក់ពន្ធនាគារកំណត់២ឆ្នាំពិន័យ(៤លានរៀល)និងដកសិទ្ធពលរដ្ឋពីលោក ស៊ុន ចន្ធី មិនឲ្យបោះឆ្នោត និងមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោត មួយជីវិតផងដែរ ។a chanthy 

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ពេលចុះពីលើយន្តហោះ ក្រោយបង្ហោះតាមបណ្តាញសង្គម នាំឲ្យពលរដ្ឋយល់ច្រឡំ និងបង្កឲ្យមានភាពវឹកវរក្នុងសង្គម។

ការចាប់ខ្លួននេះជាការអនុវត្ត តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយបុគ្គល រូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមូលបង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌។

កាលពីថ្ងៃទី២៣ខែឧសភា២០២៤សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការឃាត់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដោយសារតែជនសង្ស័យរូបនេះ បានផ្សាយបំភ្លៃពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើកម្មវិធីជាតិជំនួយសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «យើងខំធ្វើចង់ងាប់ មានអ្នកនយោបាយចូលចិត្តបន្តុះបង្អាប់ណាស់។ ស្អីក៏រាជរដ្ឋាភិបាលអាក្រក់ ស្អីក៏គ្មានកំណើត បង្អាប់ក្នុងប្រទេសមិនអស់ចិត្ត ចេញក្រៅប្រទេសបង្អាប់ទៀត ប៉ុន្តែករណីមួយនេះ បង្អាប់តម្លៃរឿងកម្មវិធីបណ្ណក្រីក្ររបស់រាជរដ្ឋាភិបាល។ បង្អាប់មិនកើត ព្រោះប្រជាពលរដ្ឋបានទទួល ប្រជាពលរដ្ឋឱ្យតម្លៃ អីចឹងបង្អាប់លែងអស់តម្លៃ លួចតែម្តង។ គេលួចយ៉ាងម៉េច? គេថា កម្មវិធីនេះ អាក្រក់ណាស់ គេទៅភូតប្រជាពលរដ្ឋវិញ។ គេថា អាហ្នឹងល្អតែរបៀបធ្វើអាក្រក់។ ទៅចោទរដ្ឋាភិបាលថា ប្រកាន់បក្ខពួក ឱ្យតែគ្នាឯង។ សួរ ៤លាន ៧សែននាក់ ឱ្យតែខ្សែបងប្អូន ខ្សែមេភូមិមេឃុំ ចង្វាយខេត្ត ខ្ញុំសួរថាពួកគាត់មានបងប្អូនប៉ុន្មាននាក់? គ្រួសារណា ដល់ល ៤លាន ៧សែននាក់?»។

សម្តេចបានបន្តថា «យើងធ្វើគោលនយោបាយសម្រាប់ប្រជាពលរដ្ឋយើង ដោយមិនរើសអើង តែគេមិនត្រឹមតែប៉ុណ្ណឹងទេ គេថា គេបានដោយសារចូលបក្សប្រឆាំង។ រដ្ឋាភិបាលខំធ្វើចង់ងាប់ ដាំ ២០ឆ្នាំ ទម្រាំតែបានផ្លែ ទីបំផុតអ្នកឯងមកលួចហើយ ជេរអ្នកដាំទៀត បោកប្រាស់អ្នកដាំទៀត [...] ហ្នឹងហើយ ដែលមានការប្តឹង និងឃាត់ខ្លួន ស៊ុន ចន្ធី។ អានេះ មិនមែនសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិទេ គឺបោកយកតែម្តង ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីចំណេញនយោបាយ ដោយចេតនា អីចឹងត្រូវប្រឈមជាមួយច្បាប់ទៅ»។

លោក ជូង ជូងី មេធាវីការពារក្តីលោក ស៊ុន ចន្ធី បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា ការសម្រេចរបស់តុលាការជារឿងដ៏អយុត្តិធម៌បំផុតចំពោះកូនក្តីរបស់លោក។ បើតាមលោក ជូង ជូងី លោកនឹងពិភាក្សាផ្នែកច្បាប់ជាមួយកូនក្តី ថាត្រូវប្តឹងឧទ្ធរណ៍ ជំទាស់ការសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ឬយ៉ាងណា។

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិវិញ យល់ថា វាជារឿងដ៏គួរឲ្យសោកស្តាយ ដែលតុលាការសម្រេចផ្តន្ទាទោសលោក ស៊ុន ចន្ធី យ៉ាងធ្ងន់ធ្ងរដូច្នេះ។ ធ្ងន់ធ្ងរនៅត្រង់ការដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតលោក ស៊ុន ចន្ធី អស់មួយជីវិត។ ចំពោះ លោក រ៉ុង ឈុន រដ្ឋាភិបាលហាក់ដូចជាភិតភ័យពីវត្តមានរបស់លោក ស៊ុន ចន្ធី ក្នុងឆាកនយោបាយ ដោយលោកគ្រាន់តែជាយុវជនមួយរូបសោះ។

សូមបញ្ជាក់ថានៅមួយខែក្រោយពីការចាប់ខ្លួន នៅថ្ងៃអាទិត្យទី០៨មិថុនា លិខិតសុំទោសរបស់លោក ស៊ុន ចន្ធី ទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា ត្រូវបានទម្លាយជាសាធារណៈ។ នៅក្នុងលិខិតនោះ លោក ស៊ុន ចន្ធី បានអះអាងថា លោកពិតជាសោកស្តាយចំពោះមតិលើកឡើងរបស់លោក ក្នុងពេលជួបជាមួយពលរដ្ឋនៅប្រទេសជប៉ុន កាលពីថ្ងៃទី០៥ឧសភា ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិរបស់រដ្ឋាភិបាលកម្ពុជា ហើយលោកបានសុំទោស លោក ហ៊ុន ម៉ាណែត ចំពោះការលើកឡើងខុសឆ្គងដោយអចេតនាទៅលើរដ្ឋាភិបាលកម្ពុជា។ប៉ុន្តែការសុំទោសមិនបានធ្វើឲ្យលោកស៊ុនចន្ធីរួចខ្លួនឬបន្ធូបន្ថយទោសឡើយ!។a chan thya