» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1073 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120749 នាក់

ខួប​បី​ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក​កែម​ឡី​សម​ត្ត​កិច្ច​ហាម​មិន​ឲ្យ​ជួបជុំគ្នា​និង​ចាប់​មនុស្ស​៣​នាក់​!

 

​ភ្នំពេញ​៖​ព្រឹក​ថ្ងៃទី​១០​កក្កដា​ដែលជា​ឆ្នាំ​ទី​៣​នៃ​ខួប​នៃ​ការបាញ់សម្លាប់​លោ​កប​ណ្ឌឹ​ត​កែម​ឡី​អ្នកវិភាគ សកម្មជន​៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​ខាងក្រៅ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​ស្ដុ​ប​បូកគោ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​អ្នក​ទាំង​៣​បាន​ចូលរួម​ជាមួយ​យុវជន មេដឹកនាំ​សហជីព និង​សមាជិក​សង្គម​ស៊ីវិល​ដទៃទៀត ដើម្បី​ធ្វើ​ពិធី​រំលឹក​ខួប​នេះ​។a kemleya

យុរ​ជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំង​៣​នាក់​ក្នុងនោះ​ក៏មាន សកម្មជន​ការពារ​បរិស្ថាន លោក ជុំ ហួត និង​លោក ជុំ ហួរ​ដែលជា​អ្នក​អង្គុយ​ផឹ​កាហ្វេ​ស​ចុងក្រោយ​មុនពេល​លោក​កែម​ឡី​ត្រូវ​បាញសម្លាប់ ។​

​កម្លាំងប្រដាប់អាវុធ​ជាច្រើន​បានធ្វើការ​ហ៊ុមព័ទ្ធ មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ដាក់​កម្រងផ្កា​នៅ​ស្ថានីយប្រេងឥន្ធនៈ​នោះទេ ។ សកម្មជន​បឹងកក់ លោកយាយ ង៉ែត ឃុន ត្រូវបាន​ហ៊ុមព័ទ្ធ​ភ្លាមៗ​ពេល​លោកយាយ​បាន​មកដល់​ស្ថានីយ និង​ត្រូវបាន​កងសន្ដិសុខ​នាំខ្លួន​ចេញពី​ស្ថានីយ​ដោយ​បង្ខំ ។​នគរបាល​បង្ខំ​ឱ្យ​សកម្មជន​ម្នាក់​ដោះអាវ​ដែលមាន​រូបលោក​បណ្ឌិត កែម ឡី ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់​។​

​កាលពី​ថ្ងៃទី​៩​កក្កដា​លោក គង់ រ៉ៃ​យ៉ា អតីត​និស្សិត​និ​ជា​សកម្មជន​ការពារ​បរិស្ថាន និង​សមាជិក​ក្រុមគ្រួសារ​របស់លោក ៣​នាក់​ទៀតដែលលក់អាវយឺតមានបោះពុម្ពពាក្សសម្តីលោកែមឡី ត្រូវបាន​នគរបាល​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យ​បង្កចលាចល​ក្នុងសង្គម​ត្រៀម​បញ្ជូនទៅ​តុលាការ​។​

លោក​គង់ រ៉ៃ​យ៉ា ត្រូវបាន​ចាប់ខ្លួន​ម្ដង​ហើយ​កាលពី​ខែសីហា ឆ្នាំ​២០១៥ និង​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី “​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក ដែល​បាន​អំពាវនាវ​ឱ្យធ្វើ “​បដិវត្តន៍​ពណ៌​” ជា​ពាក្យ​ដែល​អាជ្ញាធរ​តែងតែ​ប្រើ​ដើម្បី​ចាត់ទុក​ចលនា​សន្ដិវិធី​ថា​ជា សកម្មភាព​បះបោរ​ដោយ​ហិង្សា​។​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះដែរ លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ថ្លែង​តាម​ហ្វ​រស​ប៊ុ​កថា យុវជន​ទាំង​៣​នាក់ នឹងត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​ការជួប​ជុំគ្នា កា​រាស់​សាំង​កាល់​តិច ជិត​ស្ដុ​ប​បូកគោ​។​

​លោក គង់​មុនី​កា បានសរសេរថា “​ខ្ញុំ និង​លោក អ៊ី មុយ​លី ជា​អគ្គលេខាធិការ ព្រមទាំង​លោក ជុំ ហាក់ ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ត្រូវជា​ប្អូនប្រុស បង្កើត​របស់​សកម្មជន​បរិស្ថាន​កូនភ្លោះ ជុំ ហួត – ជុំ​ហួរ បាន​ចូលជួប​សួរសុខទុក្ខ​យុវជន​ទាំង​៣​រូប ដែល​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ព្រឹក​មិញ​”​។​
​លោក​បញ្ជាក់ថា “​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ យុវជន​ទាំង​៣​នឹងត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​ការជួបជុំ​នៅ​ស្តា​ម៉ា​ត កាល់​តិច ត្រូវបាន​រំសាយ​”​។​
​គួរ​រំលឹក​ជូន​ថា លោក កែម ឡី អ្នកវិភាគ​នយោបាយ​និង​សង្គម ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃទី​១០ កក្កដា ឆ្នាំ ២០១៦ នៅ​ហាង​ស្តា​ម៉ា​ត​កាល់​តិច ស្តុ​ប​បូកគោ​។ អាជ្ញាធរ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ អឿ​ត អាង ហៅ​ជួប​សម្លាប់ និង​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។ អឿ​ត អាង ហៅ​ជួប​សម្លាប់ បាន​សារភាពថា ខ្លួន​គឺជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយសារ​ជំពាក់​ប្រាក់​៣​ពាន់​ដុល្លារ​។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី នៅ​មួយ​ថ្ងៃមុន​ខួប​បី​ឆ្នាំ​នៃ​ការបាញ់សម្លាប់ លោក​បណ្ឌិត កែម ឡី នេះ អង្គការ​ជាតិ​និង​អន្តរជាតិ​ចំនួន​២៤ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​អំពាវនាវ​ជាថ្មី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈកម្មាការ​ស៊ើបអង្កេត​លើ​ករណី​បាញ់សម្លាប់ លោក កែម ឡី ជាថ្មី​។ ជា​គណៈកម្មាការ​ស៊ើបអង្កេត​ឯករាជ្យ និង​មិន​លម្អៀង ដើម្បី​រក​យុត្តិធម៌ ពេញលេញ​ដល់​លោក កែម ឡី​។ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​លើកឡើង​ជាមួយ​កាសែត​ថា ការបង្កើត​គណៈកម្មកា​រណា​មួយ​នោះ ជា​រឿង​មិនអាច​ទៅរួច​ឡើយ​?!​។​a kemley a kemleya1 a kemleya2 

​