» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3383 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099150 នាក់

គយ​ចល័ត​ប្រចាំ​នៅ​ខេត្តបាត់ដំបង បើកឡាន​ ​ដេញ​កៀ​បុក អ្នកជិះ​ម៉ូតូ​រហូត​ដួលសន្លប់ របួស​ច្រើន​កន្លែង​និង​ស្រាំ​ឆ្អឹងជំនី​មិន​ទទួលខុសត្រូវ !

 

​បាត់ដំបង​៖​បើ​យោងតាម​សំដី របស់​បងប្អូន​អ្នកបើក​​បរ​ម៉ូតូ​ម្នាក់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖​ក្រុមមន្ត្រី​គយ​និង ប៉េអឹម​ដែល​នៅ​ប្រចាំការ​ផ្លូវជាតិ​​លេខ​៥ ដាក់​ទីតាំង​ឈរជើង​នៅ​ផ្តុំ​ភូមិ​អូរ​តា​គី​​ក្នុង​ខេត្តបាត់ដំបង បាន​បើកឡាន​ប្រដេញ​​កៀ​ទំលាក់​ផ្លូវ ដោយ​សង្ស័យថា​ម៉ូតូ​គេចពន្ធ​​ដែល​ធ្វើអោយ​អ្នកបើក​ម៉ូតូ ដួល​ធ្លាក់​ពីលើ​ផ្លូវ​​ជាតិ រងរបួស​ជាច្រើន​កន្លែង​​និង​ប្រេះ​ឆ្អឹងជំនីហើយគេចបាត់​។​a car moto2 

​ហេតុការណ៍​នេះ បានកើត​ឡើង​ឡើង​កាលពី​​ថ្ងៃទី​២៣​ខែមិថុនា ឆ្នាំ​២០១៩ នៅ​ម្តុំ​ភូមិ​អូរ​តា​គី​​ខេត្តបាត់ដំបង វេលា​ម៉ោង​១​និង​៤០​នាទី​ថ្ងៃត្រង់​តែ​សម​ត្ត​កិច្ច​ព្យាយាម​លាកបាំង​និង​គេចវេស​មិន​ទទួលខុសត្រូវ​។​​ជនរងគ្រោះ​រស់នៅ​ថ្មគោល ខេត្តបាត់ដំបង​។​ដោយ​​ថ្ងៃនោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅលេង​ក្នុង​ខេត្ត​បាត់​
​ដំបង​។​ស្រាប់តែ​ទៅដល់​កន្លែងកើតហេតុ​ខាង​​លើ មាន​ឡាន​ម៉ាក់​ហាយ​ឡិន​ឌើ​ព​ណ៍ស រប​​ស់គយ​និង​ប៉េ​អិ​ម ដែល​ប្រចាំ​នៅ​ម្តុំ​ភូមិ​អូរ​តា​គី​​ចំនួន​២​គ្រឿង បាន​ដេញ​កៀង​និង​បុក​ម៉ូតូ​រហូត​ដួល​ធ្លាក់​ពីលើ​ម៉ូតូ ធ្វើអោយ​អ្នកជិះ​ម៉ូតូ​សន្លប់​បាត់​​ស្មារតី មាន​របួស​ជាច្រើន​កន្លែង ខ្ទាំ​ក្នុង​ប្រេះ​​ឆ្អឹងជំនី និង​ខូច​ម៉ូតូ​យ៉ាងដំណំ​។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​និយាយថា​​បន្ទប់​ពី​ឃើញ​ប្អូន​ដួលសន្លប់ ឡាន​ក្រុមមន្ត្រី​​គយ មិនបាន​ជួយ​លើក​ជនរងគ្រោះ​អ្វី​ទេ ដោយ​គ្រាន់តែ​ឃើញ​ពួកគាត់ក៏ បើកឡានរត់​គេច​បាត់អស់​។​

​ជនរងគ្រោះ​បន្តថា ខ្លួន​កុំ​តែ​បាន​ពលរដ្ឋ​នៅ​កន្លែង​នោះ ជួយ​លើក​ជួយសង្គ្រោះ​​មិនដឹង​ជា​យ៉ាងណា​នោះទេ​?​។​បន្ទាប់ពី​បានដឹងខ្លួន​ទើប​ប្អូន​ទៅអោយ​ពេទ្យ​ព្យា​ល​។​ដោយ​ថ្លៃ​​ព្យាបាល​អស់​ប្រមាណ​ជាង​៥០០​ដុល្លារ​អា​មេ​​រិ​ក និង​ថ្លៃ​ធ្វើ​ម៉ូតូ​អស់​ជាង​១០០០​ដុល្លារ​អាមេរិក ។​(​ម៉ូតូ​ម៉ាក​PCX)

​លោក​វុ​ធ មេ​គយ​ច​ល័យ គ្រប់គ្រង​ផ្លូវជាតិ​លេខ​៥ មិនអាច​សុំ​ធ្វើការ​ស្រាយ​បំភ្លឺ​ករណី​​ខាងលើ នេះ​បានទេ ដោយ​ទូរស័ព្ទ​មិនអាច​ទំនាក់​​ទំនង​បាន​។​​លោក​ដែន​មន្ត្រី​គយ​ប្រចាំ​នៅ​ហុង​ឡុង​(​អូរ​តា​​គី​)​បាន​បំភ្លឺថា​រឿង​ដោយ​មិន​ទទួលខុសត្រូវ​ពី​ភាព​គ្មាន​សី​លធ​ម៍​និង​ច្បាប់​ថា​៖​លោក​មិនបាន​នៅ​កន្លែងកើតហេតុ​ទេ ហើយ​លោក​អត់​បានដឹង​ដែរ ខាង​ស្ថាប័នគយ គេ​មានកូន​​ឡាន​សម្រាប់​ឃាត់​និង​ដេញ​បទល្មើស ចឹ​ង​ហើ​​យ តែ​មិនមែន​ដេញ​បុក​នោះទេ ប្រសិនបើ​មាន​គួរតែ​ឈប់​អោយ គេ​ត្រួតពិនិត្យ​ត្រឹមត្រូវ ។​

​អ្នក​រិះគន់​បាន​និយាយថា ករណី​ខាងលើគឺជាបទល្មើសព្រហ្មទណ្ឌ ពិត​ហើយកើតជាមាន​ញឹកញយ​ណាស់ សម្រាប់​ក្រុម​​មន្ត្រី​គយ​និង​សមត្ថកិច្ច ដែល​តែងតែ​ប្រព្រឹត្ត​​ដូច​ករណី​ខាងលើ មកលើ​អ្នករកស៊ី​តូចតាច​គ្មាន​ខ្នងបង្អែក ។​​គួរតែមាន​វិធី​ណា ដែល​ល្អ​ជាង​នេះហើយ ជៀសវាង ការគ្រោះថ្នាក់​ដូចនេះ មិនគួរណា​ធ្វើ​ដូច​ដេញចាប់សម្លាប់​ចោរប្លន់​អញ្ចឹងទេ​៕a car moto a car moto1 a car moto3 
​