» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4992 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100759 នាក់

រកឃើញ​ទូដែក​ដាក់​ប្រាក់​និង​ឯកសារ​ចំនួន​៧​ពេល​រុះរើ​អគារ​កាស៊ីណូ ឆេះ​នៅ​ប៉ោយប៉ែត​

​ក្រុង​ប៉ោយប៉ែត ៖ ទូដែក​ដាក់​ឯកសារ​និង​ទ្រព្យសម្បត្តិ​ចំនួន​៧​ទូ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ទាំងពីរ​ក្រោយពី​អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវបាន​ក្រុម​ជំនាញ​រុះរើ​រកឃើញ​មានសុវត្ថិភាពល្អ។​a casino box 

​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ ដែល​ទទួល​ការងារ​ជា​អនុប្រធាន​សម្របសម្រួល​ក្រុមការងារ​រុះរើ​អគារ​កា​ស៊ីណូ​ខាងលើ​បាន​ប្រាប់ថាៈ ក្រុមការងារ​បច្ចេកទេស​រុះរើ​ដែល​ខាង​ក្រុមហ៊ុន​កា​សុ​ី​ណូ យកមក​ធ្វើការ​មាន​ទាំង​ថៃ​និង​កម្ពុជា បាននិងកំពុង​ចាប់ផ្តើម​រុះរើ​ហើយ ដោយ​ចែកជា​ពីរ​ក្រុម គឺ​មួយក្រុម​រុះរើ​គ្រឿង​ដែក និង​មួយក្រុម​ទៀត​រុះរើ​ប្រភេទ​បេតុង ។​​លោក​បន្តថា ក្នុងការ​រុះរើ​នេះ​បាន​រកឃើញ​ទូដែក​ដាក់​ឯកសារ​និង​ទ្រព្យសម្បត្តិ ចំនួន​៧​ទូ របស់​ក្រុមហ៊ុន​កា​ស៊ីណូ​ទាំងពីរ​។ សម្រាប់​រយៈពេល​នៃ​ការរុះរើ លោក​មិនអាច​កំណត់​ជាក់លាក់​បានទេ តែ​តាម​ការវាយតម្លៃ​របស់​ក្រុម​ម៉ៅការ​រុះរើ អាច​ប្រើពេល​៤​ខែ ។​

មុន​ការរុះរើ​សំណង់​អគារ​ខាងលើ ផ្លូវ​ដែល​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ស័ង្កសី​បិទ​ជិត ដោយ​ផ្លូវ​ចូល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ពី​ខាងកើត​នៃ​រង្វង់​មូល​ក៏​ត្រូវបាន​បិទ​មិនឱ្យ​មានការ​ចេញចូល​ឬ​ចរាចរ​ក្រៅពី​ក្រុមការងារ​រុះរើ​ឡើយ ដើម្បី​កុំឱ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេងៗ​ដល់​អ្នកធ្វើដំណើរ​ឆ្លង​កាត់​។​សូមបញ្ជាក់ថា​អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​កាស៊ីណូ​ដាយ​មេន​រី​សត Royal G Club ឬ Grand Diamond City និង​កាស៊ីណូ Casino Poipet Resort នា​ក្រុង​ប៉ោយប៉ែត កាលពី​យប់​ម៉ោង ១១ និង ៣០ នាទី ឈានចូល​ថ្ងៃទី ២៩ ខែធ្នូ ហើយ​រលត់ គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ និង​បិទ​បញ្ចប់​ការសង្គ្រោះ​រុករក​ជនរងគ្រោះ​នៅ​ល្ងាច​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២​។ ក្នុងនោះ ខូចខាត​សំណង់ ៣ អគារ​ធំៗ ស្ពាន​ថ្មើរជើង​ឆ្លងផ្លូវ ២ និង​ទ្រព្យសម្បត្តិ លុយកាក់​យ៉ាងច្រើន​.​បណ្តាលឱ្យ​មនុស្ស​ស្លាប់​សរុប​ចំនួន​២៦​នាក់ និង​អ្នករបួស​ចំនួន​៥៧​នាក់ ។​តាមរយៈ​នៃ​ការរុះរើ​ដែល​ប្រើពេល​រហូតដល់​ទៅ​៤​ខែ ក៏​អាចធ្វើឱ្យ​ការ​ចរាចរ​រថយន្ត​ដឹកទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវ​បង្វែរ​ទៅ​ចេញចូល​តាម​ច្រក​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អ៊ា​ន​(​ថៃ​)​ដែល​កំពុងតែ​ស្ថាបនា​ច្រករ​ផងដែរ ។ក្រោយការឆេះកាស៊ីណូនេះគេមិនដឹងទេថានឹងមានការសាងសង់ឡើងវិញដែរឬអត់នោះទេព្រោះថាភ្ញៀវចូលលេងនឹងអាចថយចុះដោយសារនៅក្នុងប្រទេសថៃក្នុងគោលនយោបាយទាក់ទាញទេសចរណ៍អាជ្ញាធរថៃក៏បានបើកឲ្យមានកាស៊ីណូនៅក្នុងប្រទេសផងដែរ។a casino box1 a casino box2 

​