» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 835 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095750 នាក់

“​រុក្ខទិវា ៩​កក្កដា​” នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សក​ម្ម​ជន​អំពាវនាវ​សុំ​ជួយទប់​ស្គា​ត់​ការបំផ្លាញ​

 


​កំពង់ចាម​៖ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វ​ព្រះរាជ​ឫ​ទ័យ​យាង​ជា​ព្រះរាជាធិបតី ក្នុង​ពិធី “​រុក្ខទិវា ៩​កក្កដា​” នៅក្នុង​កសិដ្ឋាន​ផលិតផល​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​ចម្ការ លើ ស្ថិតនៅ​ភូមិ​កសិដ្ឋាន ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម​នា​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៥​នេះ​។a king tree 

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ថ្នាក់ដឹកនាំ​សង្ឃ​ទាំងពីរ​គណៈ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះ​ញាតិវង្សានុវង្ស បណ្តា​អង្គទូត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​។

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានប្រសាសន៍ថា សម្រាប់​ពិធី «​រុក្ខទិវា ៩ កក្កដា​» លើក​ទី​៣០​នេះ កូនឈើ​ចម្រុះ​ប្រភេទ មានដូចជា ធ្នង់ នាងនួន គ្រញូង បេង ក្ងោក និង​ត្របែកព្រៃ​សរុប​ចំនួន ១៥.០០០​ដើម នឹងត្រូវ​ដាំ​ក្នុង​សួន​រុក្ខទិវា​ទំហំ ១០​ហិកតា​នេះ ស្ថិត​ក្នុងភូមិ​កសិដ្ឋាន ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ កាលពី​ដើមឡើយ ពោលគឺ​ចាប់ពី​ឆ្នាំ ១៩៣៤​មក ទីតាំង​នេះ​គឺជា​អតីត ស្ថានីយ​កសិកម្ម ចម្ការ​ក្រូច ប៉ុន្តែ​ត្រូវបាន​ប្តូរ​ឈ្មោះ​មកជា ស្ថានីយ​ពិសោធន៍​ដំណាំ​កប្បាស​ចម្ការលើ នៅ​ឆ្នាំ​១៩៨១ ក្រោយ​ពេលដែល​ក្រសួងកសិកម្ម និង​អ្នកជំនាញការ​អតីត​សហភាពសូវៀត​បាន​សហ​ការដាំ​ដើម​កប្បាស​នៅលើ​ទីតាំង​នេះ ដើម្បី​បម្រើឱ្យ​ឧស្សាហកម្ម ដំណាំ​កប្បាស និង​បំពេញតម្រូវការ​រោងចក្រ​វាយ​ន​ភណ្ឌ​។

​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី មាន​ព្រះរាជបន្ទូល​ចាត់ទុក ពិធី “​រុក្ខទិវា​”​ជា​វប្បធម៌​ដ៏​ប្រសើរ និង​ជា​ចលនា​ជាតិ​មួយ​ដ៏​សំខាន់ ក្នុង​កម្មវិធី​ស្តារ និង​អភិរក្ស​ធម្មជាតិ ស្របតាម​គោលនយោបាយ​ជាតិ ក្នុង​គោលបំណង​អភិរក្ស និង​លើកស្ទួយ​នូវ​សម្បត្តិ​ធ ប្រកបដោយ​ចីរភាព ជាពិសេស​រក្សា​ការពារ​ព្រៃឈើ​ដែលជា​ជម្រក​ដ៏​សំខាន់បំផុត របស់​សត្វ​គ្រប់ ប្រភេទ រក្សា​ទឹក និង​ជីវៈចម្រុះ ទុកជា​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​ជំនាន់ និង​ជាការ​សន្សំ​បុណ្យ កុសល​ដ៏​ធំធេង​សម្រាប់​មនុស្សជាតិ​គ្រប់រូប​ផងដែរ ហើយ​ត្រូវបាន​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ អាជ្ញាធរ​ជាតិ​គ្រប់លំដាប់​ថ្នាក់ និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ នៅ​ទូទាំងប្រទេស​បាន​ចូលរួម​ដាំ​ដើមឈើ ដោយមាន​ទស្សនទាន​រួម ដាំ​ដើមឈើ និង​ការពារ​ព្រៃឈើ ជា​ការជួយ​ខ្លួនឯង ការបង្កើន​ធនធាន​។ ធម្មជាតិ​ដែលមាន​តម្លៃ​សម្បូរ​គ្រប់យ៉ាង ធានាបាន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជារាស្ត្រ ដែល​អាច ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ សុវត្ថិភាព​ពី​គ្រោះធម្មជាតិ ទាំង​ក្តីសង្ឃឹម​សម្រាប់​កូនចៅ​ជំនាន់ ក្រោយ​របស់​យើង​។

​ទាក់ទង​និង​ព្រៃឈើ​នេះដែរ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលោក​តាន់​គឹម​សួ​សកម្មជន​ការ​ព្រៃឈើ​បាន​បង្ហោះ​សារ​អតម​ដោយ​រូបថត​អំពាវនាវ​ដោយ​សម្តេច​ធិបតី​នាយករ​ដ្ឋុំ​មន្ត្រី​ឲ្យ​ជួយ​អន្តរាគមន៍​ទប់​ស្គា​ត់​ការ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ឱ​រ៉ា​ល់​។​លោកតា​ន់​គឺ​សួរ​សូម​គោរព​ស្នើសុំ​ការអន្តរាគមន៍​ពីស​ម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាពិសេស នេះ​មិនមែនជា​ករណី​កាត់​ឆ្វៀល​ដី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់ភ្នំ​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​នោះទេ នេះ​គឺជា​ការរៀបចំ​ដើម្បី​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​របស់​អស់​លោកធំ និង​មានអំណាច​មួយចំនួន​ដែល​មានការ​គប់គិត​ជា​ប្រព័ន្ធ​តែម្ដង ករណីនេះ​មិន​ខុសពី​ករណី​ភ្នំ​តា​ម៉ៅ​នោះទេ គ្រាន់​ទម្រង់​នៃ​ការរៀបចំ​ផ្សេងគ្នា​តែប៉ុណ្ណោះ ។​

​លោកតា​ន់​គឺ​ម​សួ​និយាយថា​៖​មេខ្យល់​បាន​យកលុយ​ទៅ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ១​គ្រួសារ ១​លាន​រៀល​ជា​ថ្នូរ​ក្នុង​ការមិន​ប្រតិកម្ម​ចំពោះ​ការ​ឈូស​បំផ្លាញ​ព្រៃឈើ មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ជាច្រើន​ពាន់​នាក់​មិន​សុខចិត្ត ហើយក៏​មិន​ហ៊ាន​តវ៉ា​នោះដែរ​។ សូម​គោរព​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត​មេ​ត្ដា​ចាត់តាំង​មន្ត្រី​ជំនាញ​ដែល​គួរ​ជាទី​ទុកចិត្ត​ចុះទៅពិនិត្យ​នូវ​ករណីនេះ​ជាក់ស្ដែង​ដោយ​សម្ងាត់ ចៀសវាង​មន្ត្រី​ខិលខូច​មានការ​គប់គិត​គ្នា​រៀបចំ​ដើម្បី​ឈូស​បំពាន​ដីព្រៃ​ទាំងនោះ​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ក្នុងករណីនេះ​មានរឿង​មិន​ប្រក្រតី​នៅ​ពីក្រោយ​ច្រើនណាស់ គេ​រៀបចំ​ស៉ី​ដី​នោះ​២ ឆ្នាំ​មកហើយ​។​​លោក​ហ៊ុល ម៉ា​រ៉ា អតីត​ប្រធានការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ក៏​ធ្លាប់​មកសុំ​ច​ចារ​ជាមួយ​ខ្ញុំ​ឲ្យ​បិទ​ភ្នែក​ក្នុងករណី​ឈូស​ដីព្រៃ​ដើម្បី​ឲ្យ​លោកធំ​នេះ​ផងដែរ​។​a king tree2 a king tree3 a king tree4