» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 303 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095218 នាក់

និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍​​​ដែលគេដេញចេញទទួលបានការងារថ្មីនៅកាសែតខ្មែរថាម!

ភ្នំពេញ៖ លោក កៃគឹមសុង និពន្ធនាយកកាសែត ភ្នំពេញប៉ុស្ត៍​​ផ្នែកភាសាខ្មែរដែលត្រូវបានថៅកែថ្មីជាតិម៉ាឡេស៊ីដេញចេញពីការងារក្រោមលេសថាមានកំហុសក្នុងការចេញផ្សាយអំពីការដូរម្ចាស់ថ្មីនោះអាឡូវបានការងារថ្មីធ្វើវិញហើយ

a kay1

ជានាយកចាត់ការនៅកាសែតពីរភាសារដូចគ្នាគឺខ្មែរថាម។ លោកកៃគឹមសុងជាស្ថាបនិកកាសែតភ្នំពេញប៉ុស្តិបានបំពេញការងារបាន១១ឆ្នាំរួចមកហើយបន្ទាប់ពីថៅកែថ្មីជាតិអូស្ត្រាលីទិញបន្តពីថៅកែជាតិអាមេរិកាំង កាលពីឆ្នាំ២០០៧ បានឲ្យដឹងថា ការបណ្ដេញលោកចេញ ដោយសារម្ចាស់ថ្មី​ចោទប្រកាន់លោកនូវ​​កំហុសមួយ បន្ទាប់ពីបាន​អនុញ្ញាត​ឲ្យ​កាសែតនេះ​ចេញផ្សាយអត្ថបទមួយ ​ស្តីពី​ការ​ដូរម្ចាស់ថ្មី​នៅលើទំព័រមុខ​នៃ​កាសែត​ភ្នំពេញប៉ុស្តិ៍នេះ។

អាឡូវលោកកៃគឹមសុងត្រូវបានកាសែតខ្មែរថាមពីរភាសារ(អង់គ្លេសនិងខ្មែរ)ចេញផ្សាយរាល់ថ្ងៃមានលោកធីម៉ូហាន(T.Mohan)អតីតនិពន្ធនាយកកាសែតកាំបូឌៀថាម(កាសែតជាភាសារអង់គ្លេសស្រកកាសែភ្នំពេញប៉ុស្តិដែរ)ជាចាងហ្វាងទទួលយកឲ្យធ្វើជានិពន្ធនាយកដែលមានតួនាទីសំខាន់ច្រើនជាងកាលនៅភ្នំពេញប៉ុស្តិ។លោកកៃគឹមសុងមានសន្យាថានឹងធ្វើឲ្យកាសែតខ្មែរថាមដែលទើបចេញផ្សាយបានពីរបីឆ្នាំកន្លងមកនេះល្បីឈ្មោះ!។ a kay

សូមបញ្ជាក់ថាលោកប៊ីលក្លូហ(Bill Clough)ដែលជា​ម្ចាស់​ក្រុមហ៊ុនប៉ុស្តិមេឌៀ(Post Media Ltd)និង​ជា​ចាងហ្វាង​ការផ្សាយ​របស់​កាសែត Phnom Penh Post​​​ បានប្រកាស កាលពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៨ថាលោកបានលក់កាសែតនេះទៅឲ្យថៅកែជាតិម៉ាឡេស៊ី ប៉ុន្តែមិនបានទម្លាយឲ្យដឹងនូវទំហំទឹកប្រាក់ឡើយ។

គេមិនដឹងថាតើហេតុអ្វីបានជាថៅកែចាស់អាចលក់ពេលកំពុងមានការប្តឹងផ្តល់គ្នាជាមួយបុគ្គលឹកចាស់មិនទាន់ចប់នោះឡើយ?។ លោក Bill Clough បានបញ្ជាក់ថា ថៅកែថ្មីឈ្មោះSivakumar G. ( Siva ) ដែល​បាន​ទិញយក​កាសែត Phnom Penh Post គឺជា​អ្នកសារព័ត៌មាន​ដ៏​ល្បីល្បាញ និង​ដ៏​មានបទពិសោធន៍ ហើយក៏​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​វិនិយោគទុន​ដ៏​ធំ​របស់​ម៉ាឡេស៊ី​។​ ​

លោក Bill Clough បាន​បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ដោះស្រាយ​រួចរាល់​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​រឿង​ពន្ធដារ ដែល​ត្រូវ​បានបង្ហាញ​ជា​សាធារណៈ​កន្លងមក ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​និងបានបញ្ជាក់ថាបើគេមិនទិញកាសែតនេះនឹងងាប់។ ចំណែក​ករណី​នៅ​តុលាការ ដែល​អតីត​បុគ្គលឹក​ជាន់​ខ្ពស់​ជនជាតិ​បរទេស បាន​ប្តឹងទាំរសំណងការងារជាង២០ម៉ឺនដុល្លារ​នោះ កំពុង​បន្ត​ដោះស្រាយ នៅ​តុលាការ ។

​ក្រុមហ៊ុនមុន បាន​បញ្ជាក់ថា ការអនុវត្ត​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវបាន​ផ្អាក​រង់ចាំ​តុលាការ​កំពូល ជម្រះ​បណ្តឹងឧទ្ធរណ៍​។​គិតដល់​ខែឧសភា ឆ្នាំ​២០១៨​នេះ អស់​រយៈពេល ២៦ ឆ្នាំ​ហើយ សម្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចាប់តាំងពី​បង្កើត​ដំបូង​ដោយ​លោកម៉ៃខឹលហេល( Michael Hayes)នៅ​ឆ្នាំ​១៩៩២​។ នៅ​ឆ្នាំ​២០០៨ ក្រុមហ៊ុន Post Media បាន​ទិញ​កាសែត​ភ្នំពេញ ពី​លោកម៉ៃខឹលហេល( Michael Hayes)ហើយ​ចេញផ្សាយ​ប្រចាំថ្ងៃ​នូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​ភាសា​អង់គ្លេស និង​នៅ​ឆ្នាំ​២០០៩ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បានចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ​។