» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 837 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095752 នាក់

សង្ស័យថា​គណៈបញ្ជាការ​ឯកភាព​ខេត្តរតនៈគិរី​បាន​ប្រយោជន៍​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ហូ​ជី​វ៉ៃ​ណុប​ណាក់​ស្រេង​ប្រណី​ចេញទៅ​ស្រុក​យួន​!

 


​ខេត្តរតនគិរី​: ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​៖​ក្នុង រយៈពេល​ជាង​១​សប្ដាហ៍​កន្លងទៅនេះ​ឈ្មួញ​ឈើ​ជាច្រើន​នាក់​ដែលមាន​តួនាទី​ជា​សម​ត្ត​កិច្ច​ផង​បាន​សម្រុក​ដឹកជញ្ជូន​ឈើប្រណិត​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​ច្រើន​កន្លែង​ក្នុងស្រុក​អូ​រយ៉ា​ដាវ ក៏ដូចជា​នៅតាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស យ៉ាង​ពេញបន្ទុក​។​

ដោយសារ​ពួក​ឈ្ម​ញ​ឈើ​អាចធ្វើ​សកម្មភាព​ខុសច្បាប់​ដោយ​សេរី​ចឹ​ង​បានជា​គេ​សង្ស័យថា​គណៈបញ្ជាការ​ឯកភាព​ខេត្តរតនៈគិរី​រួមមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី​ក្រោម​បញ្ជា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី អាច​ទទួលបាន​លាភសក្ការៈ​ពី​ឈ្មួញ​ឈើ​ទាំងនោះ​បានជា​សំងំ​ឈឹង​ចឹ​ង​។​ឯ លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ក៏​សម្ងំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះឡើយ​។​a car roita3 

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ហៅ​អា​វ៉ៃ និង​ឈ្មួញ​ឈ្មោះ ណុប ណាក់ ហៅ​ណាក់​ក្បាល​ធំ ជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី ព្រមទាំង​ឈ្មួញ​ឈ្មោះ ស្រេង ប្រណី កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយ​យប់ៗ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​ច្រើន​ប្រភេទ​ទាំង​ធំ​ទាំង​តូច​ពី​៥០​ទៅ​៧០​គ្រឿង ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ កន្លងមក​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ធ្លាប់​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាច្រើន​ករណី​នៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ និង​ស្រុក​ដទៃទៀត ប៉ុន្តែ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មួញ​ឈ្មោះ ណុប ណាក់ និង​ឈ្មួញ​ឈ្មោះ ស្រេង ប្រណី តែង​គេច​ផុតពី​ការបង្ក្រាប​យ៉ាង​ក្រអឺតក្រទម​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​យួន​មក​ទំនាក់ទំនង​ទិញ​ឈើ​ពី​ឈ្មួញ​ខ្មែរ​នៅក្នុង​ខេត្តរតនគិរី ហើយ​ឈ្មួញ​ខ្មែរ​ដឹកជញ្ជូន​ឈើ​ប្រគល់​ឲ្យ​ឈ្មួញ​យួន​នៅតាម​តំបន់​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​ជាច្រើន​កន្លែង​។ មានការ​រិះគន់​ចំៗ​ថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​ស្នងការ​នគរបាល​ខេត្តរតនគិរី និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ទប់ស្កាត់​ឬ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​នោះទេ ទើប​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ហៅ​អា​វ៉ៃ និង​ឈ្មួញ​ឈ្មោះ ណុប ណាក់ ហៅ​ណាក់​ក្បាល​ធំ ព្រមទាំង​ឈ្មួញ​ឈ្មោះ ស្រេង ប្រណី ឡើងចាង​ចឹ​ង​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ ត្រុ​វ​បាន​គេ​ជឿថា​បានទទួល​ផលប្រយោជន៍​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ទាំងយប់​ទាំង​ថ្ងៃ​ផងដែរ​៕a car roita a car roita1 a car roita4 a gate yadav a ho phal5 
​