» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3441 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099208 នាក់

ស្រី​ដៃ​ខ្លាំង​បាញ់​ក្នុង​វត្ត​សារវន្ត​តេ​ជោ​ត្រូវ​វ​បាន​ចោទប្រកាន់​ពីបទ​ប៉ង​ធ្វើឃាត​ដាក់គុក​បាត់​!

 

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច ចោទប្រកាន់​លើ​ស្ត្រី​ឈ្មោះ ស្រី​ដៃ​ខ្លាំង​បាញ​គម្រាម​លោកសង្ឃ ពីបទ​ប៉ុនប៉ង​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​។a girl shoot 

បន្ទាប់មក ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន ស្ត្រី​ជា​ជនជាប់ចោទ​ឈ្មោះ ផាន ស្រី​លីន ដាក់ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ជំនុំជម្រះ​ទោស​ជា​ក្រោយ ករណី​បាញ់បោះ​ចំនួន​២​គ្រាប់ ផ្អើល​នៅ​វត្ត​សា​រ៉ា​វ័​ន្ត​។ ។
​នេះ​បើតាម​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​បានដឹង ។​

​សូម​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ បាន​បញ្ជូន​ខ្លួន​ស្ត្រី​ឈ្មោះ ផាន ស្រី​លីន អាយុ​២៩​ឆ្នាំ រួមទាំង​វត្ថុតាង​អាវុធខ្លី ទៅ​តុលាការ​ដើម្បី​ប្រគល់ជូន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​តាមផ្លូវ​ច្បាប់ ពាក់

​ព​ន្ធ័​ករណី​បាញ់​ចំនួន​២​គ្រាប់ នៅក្នុង​វត្ត​សា​រ៉ា​វ័​ន្ត ស្ថិតក្នុង​កុដិ​លេខ​២៣​។​​ហេតុការណ៍​ផ្ទុះអាវុធ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៦៖១៥​នាទី​យប់ ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​វត្ត​សា​រ៉ា​វ័​ន្ត ក្នុង​កុ​ដ​លេខ​២៣ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជនជាប់ចោទ​ឈ្មោះ ផាន ស្រី​លីន អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​ជាន់​ទី​៤ ផ្លូវ​២១៧ សង្កាត់​អូរឫស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​ដូង​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ស៊ូ ពិសិដ្ឋ អាយុ​៣២​ឆ្នាំ ជា​ព្រះសង្ឃ គង់នៅ​វត្ត​សា​រ៉ា​វ័​ន្ត កុ​ដ្ឋ​លេខ​២៣ ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕a girl shoot1 a girl shoot4 a girl shoot5 a girl shoot6 


​