» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2671 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098438 នាក់

បិទ​ក្លឹប​កំសាន្ត​រ៉ុ​ក​ឧកញ៉ា​គិត​ធាង​បន្ទាប់ពី​ក្មេងប្រុស​ស្រី​៣១២​នាក់​ដែល​ឃាត់ខ្លួន​ក្នុង​ក្លឹប​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ​២០១៩ រដ្ឋបាល​សាលា​រាជធានី​ក្រោម​បញ្ជារ​របស់លោក​ឃួ​ង​ស្រេង បានចេញ​សេចក្តីសំរេច​មួយ​បិទ​ទាំងស្រុង មជ្ឈមណ្ឌល​កំសាន្ត រ៉ុ​ក ដែលមាន​ទីតាំង​ស្ថិតនៅក្នុង សង្កាត់​ទន្លេរ​បាសាក់ ខណ្ឌចំការមន​។​a rock3 

ការប្រកាស​បិទ​ក្លឹប​របស់​ឧកញ៉ា​គិត​ធៀង​ដែល​កន្លងមក​មិនសូវមាន​សម​ត្ត​កិច្ច​ណា​ហ៊ាន​ប៉ះ​គឺ​ក្រោយពី​សមត្ថកិច្ច​នគរបាល​រាជធានី​ដឹកនាំ​បញ្ជារ​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស​ថេត​ចុះបង្ក្រាប​ករណី​គ្រឿងញៀន ទ្រង់ទ្រាយ​ធំ​កាលពី​រំលង​អ​ធ្រា​ត​ចូល​ព្រឹក​ថ្ងៃទី​២៣​កុម្ភៈ ។​

លោក​ស​ថេត​បាន​ឲ្យ​ដឹ​ងា​តម​ហ្វេ​ស​ប៊ុ​កថា​៖
​ខ្ញុំ និង​ស្នងការរង​ជាច្រើនរូប ព្រមទាំង​កម្លាំង​ជំនាញ​ចម្រុះ បាន​ចុះបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដោយផ្ទាល់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ដោយ​ឃាត់ខ្លួន​អ្នកប្រើប្រាស់ និង​អ្នក​ចែកចាយ​ជាង​៣០០​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​១៤​នាក់ ហើយ​ដកហូត​បាន​គ្រឿងញៀន​ជាង​៣៩​គីឡូក្រាម និង​សារធាតុ​ញៀន​ជា​ទឹក ៩​គីឡូ​២​ខាំ ជញ្ជីង​ថ្លឺ​ង​គ្រឿងញៀន ១២ និង​កាំភ្លើងខ្លី​១​ដើម​។​

​ការបង្ក្រាប​ដែល​ចាប់បាន​គ្មាន​អាណា​មួយ​រត់​រួច​ចឹ​ង​គេ​ជឿថា​៖ ត្រូវបាន​គេ​រៀបចំ​ផែនការ​យ៉ាង​កំបាំង មិន​បែកធ្លាយ​ព័ត៌មាន​ទេ ។​
​ជាការ​កត់សម្គាល់ ក្នុងពេល​បើក​ប្រតិបត្តិ​ការបង្ក្រាប សមត្ថកិច្ច​មិន​អនុញាតអោយ​អ្នកសារព័ត៌មាន​ណា​ម្នាក់​ចូលទៅក្នុង​រង្វង់​ប្រតិបត្តិការ​នោះឡើយ​។​បន្ទាប់មកបានគេខើញមានមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរគ្រឿងញៀនមានលោកនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការអាជ្ញាធរប្រឆាំងគ្រឿងញៀនលោកធនាយឧត្តមសេនីយ៍ម៉កជីតូអគ្គស្នងការរងនគរបាលជាតិបានមានវត្តមានមកសង្កេតផងដែរ។a rock8 

សូមបញ្ជាក់ថា​តាម​ព​តិ​មាន​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹងថា​៖​ក្រោយពេល​បង្ក្រាប​មជ្ឈមណ្ឌល​រ៉ុ​ក​ទ្រង់ទ្រាយ​ធំ​នេះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​លេច​ព​តិ​មាន​ថា​៖​លោក​ឧកញ៉ា​គិត​ធាង​ថៅកែ​ក្លឹប​រ៉ុ​ក​នេះ​ធ្លាប់​បានធ្វើ​កិច្ចសន្យា​មួយច្បាប់​ជាមួយ​សម​ត្ត​កិច្ច​ដោយ​ខ្លឹមសារ​ដូចខាងក្រោម​÷

​សូម​សន្យា​ចំពោះមុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ថា​÷a drug rock 
១ មិន​អនុញ្ញាត​ឲ្យ​មាន​ផលិត​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ទីតាំង​អាជីវកម្ម​របស់ខ្លួន​។​២ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​រាយការណ៍​ជាបន្ទាន់​ក្នុងករណី​សង្ស័យ​មានការ​ផលិត​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ទីតាំង​អាជីវកម្ម​របស់ខ្លួន​។​

៣ អនុវត្តតាម​កិច្ចសន្យា​បាន​សន្យា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពេល​សុំ​បើក​អាជីវកម្ម​របស់ខ្លួន​។​​ក្នុងករណី​ដែល​ខ្ញុំបាទ​នាង​ខ្ញុំ​មិន​អនុវត្ត​ទៅតាម​ខ្លឹមសារ​សន្យា​ខាងលើ​ខ្ញុំបាទ​នាង​ខ្ញុំ​សុខចិត្ត​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បិទ​អាជីវកម្ម​ទាំងស្រុង​​និង​ទទួលខុសត្រូវ​តាមច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ព្រមទាំង​ច្បាប់​ផ្សេងៗ​ទៀត​។​

បើ​ចឹ​ង​មែន​នោះ​តើ​លោក​ឧកញ៉ា​គិត​ធាង​នឹងត្រូវ​ទទួលទោស​កំ​រឹត​ណា​បើ​មកដល់ពេលនេះ​គេ​នៅ​មិនទាន់​ឃើញ​ក្បាល​អស់លោក​មាន​សម​ត្ត​កិច្ច​ណា​ម្នាក់​ទៅ​ហៅ​ឧកញ៉ា​គិត​ធាង​សួរនាំ​អី​ផង​ហ្នឹង​?​។​ចាំមើល​មើល​វា​ល្ម៉េ​ច​វិញ​សម្រាប់អ្នកមានលុយនិងជាអ្នកមានគុណដល់មន្ត្រីជាន់ខ្ពស់ដែរផងនោះព្រោះសាលាក្រុងថាសមត្តកិច្ចនឹងស្រាវជ្រាវរកអ្នកនាំចូលគ្រឿងញៀនទៀត?៕a druk rock a rock a rock1 a rock2 a rock4 a rock5 a rock6 a rock7 a rock9 
​