» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 950 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095865 នាក់

ខ្មែរ​សម្រុក​កាប់​ឈើ​ដុត​ធ្យូង​លក់​ឲ្យ​សៀម​មេព្រៃ​និង​សម​ត្ត​ច្រក​កិច្ច​ដឹង​តែ​ពី​សើម​មាត់​

 

​ខេត្តបន្ទាយមានជ័យ ៖ ព្រៃឈើ​ក្នុង​ខេត្ត​ព្រះ​វិ​ហ៊ា​រ​និង​ឧ​ត្ត​រ​មានជ័យ​បន្ទាយមានជ័យ​បាននិងកំពុង​រង​ការកាប់បំផ្លាញ មិន​ឈប់ឈរ​ជា​រៀងរាល់ ដោយ ក្រុម បំផ្លាញ​ជាតិ​មួយ ក្តាប់​តូច យក​ដុត​ចេញ​ជា​ធ្យួ​ង រាប់ពាន់​ការុង​ក្នុង​១​ថ្ងៃៗ ដឹក​យកទៅលក់​ឲ្យ សៀម​តាម​ច្រក ច្រក​តំបន់​បឹង​ត្រកួន .​និង​ច្រក​តំបន់​៥,​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​a chak coal1 

​អ្នក​យើ​ញ​ហេតុការណ៍​នេះ បានត្រឹមតែ​នាំគ្នា​ធ្វើការ សោកស្តាយ​តែប៉ុណ្ណោះ​ព្រោះ​បើ​គ្មាន​ការទប់ស្កាត់​តែ​នៅ​ថ្ងៃមុខ ព្រៃឈើ ប្រាកដជា រលាយ​គ្មាន​សល់​ហើយ​គ្រោះធម្មជាតិ​នឹង​គម្រាមកំហែង​ក្មេងជំនាន់ក្រោយ ។​

​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ទៀតថា​៖ រហូតមកដល់​សព្វថ្ងៃ​នេះ​អ្នករកស៊ី ដុត​ធ្យូង​លក់​មិន​ប្រែប្រួល​ទេ ពោលគឺ ធ្យូង​ខ្មែរ នៅតែ​ត្រូវបាន​ឈ្មួញ​ថៃ ចូលមក​ទិញ​ដឹក​ចេញ​តាម​ច្រក​តំបន់​បឹង​ត្រកួន​កាត់មុខ​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្មែរ ពិសេស​គយ​និង​រដ្ឋាករ​ច្រក​តំបន់ យ៉ាង​រលូន មិន​ខ្វល់​ឲ្យ​តែ​បាន លុយ​ចូល​ក្នង​ហោរ​ប៉ៅ ជាការ​ស្រេច ។​

បើតាមសេចក្តីរាយការណ៍មកថា ក្នុងឡានដឹកទំនិញ១គ្រឿងប្រភេទហុកឡ ត្រូវបង់ឲ្យខាងទំនាក់ទំនងព្រំដែន៥មុឺនរៀល ប៉ូលិសព្រំដែន៨០៧ លោកឡុង
សំណាង ៥មុឺនរៀល ប៉េអិមលោកចេក សោម ៥មុឺនរៀលគណៈកម្មការច្រក៥មុឺនរៀល។

ចំណែកប្រភេទរថយន្តដឹកទំនិញ ចេញចូលតាមច្រកនេះក្នុង១ថ្ងៃៗ មានជាច្រើនគ្រឿង ដូចជាឡានដឹកជី ដំឡូង ម៉ូតូ។ល។ ទោះជាទំនិញនោះមានច្បាប់ឬអត់ច្បាប់ នៅតែពួកគែប្រឹងច្របាច់ករ ក្រុមអាជីវករយកលុយដ៏ដែល។ក្រៅពីទំនិញខាងលើ គឺឃើញមានឡានធ្យូង ដឹកយកទៅលក់នៅស្រុកថៃ
ក្នុង១ថ្ងៃៗរាប់មុឺនការុង ទោះជាចេញនៅតាមច្រកតូចឬច្រកធំ ក៍នៅនៅតែបង់លុយជូនពួកគាត់ដែរ សូម្បីតែធ្យូងចេញនៅតាមច្រកតូច ប្រាសាទតាបែង
នៅតែគយទៅតាមឲ្យបង់លុយ ក្នុង១ឡាន២០០០បាត។

​គួរ​បញ្ជាក់ថា​៖ សព្វថ្ងៃនេះ​មាន​ត្រាក់ទ័រ​ថៃ បាន​ចូលមក​ដឹក​ធ្យូង លើ​ទឹកដី​ខ្មែរ​ជា​ហូ​ហែរ បើទោះជា​ឈ្មួញកណ្តាល ជា​ខ្មែរ អះអាងថា​ពេលនេះ តម្លៃ​ធ្យូង​ចុះថោក ជាង​មុន​បន្តិច​ក្តី គឺ​ឈ្មួញ​ថៃ ចូលមក​ទិញ​យ៉ាង​គគ្រឹក គគ្រេង​ដដែល​ឲ្យ​តែ​ខ្មែរ​មាន ធ្យូង​លក់​ដដែល ។​​ចំណែក​ខ្មែរ​វិញ កាប់​ឈើ​គ្មាន​សល់​ទេ ដែល​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​សម័យ​លង្វែក​ត្រូវ​ហិនហោច​ដោយសារ​ប្រាក់​ឌួង​សត្រូវ​សៀម​។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ៖ ការនាំ​ធ្យូង​ចេញទៅ​ថៃ​កន្លងមក​មាន ៣​ក្រុមហ៊ុន ខ្លះ​បាន​ផ្អាក​ពី​ការនាំចេញ​តាម ច្រក​តំបន់​បឹង​ត្រកួន ងាក​ទៅ​ដឹក​ចេញ​តាម​ច្រករបៀង​ប្រាសាទ​ត្បែង​, ក្នុង​ឃុំ​បន្ទាយឆ្មា រ​ជិត​ជើងភ្នំ ដងរែក​វិញ តាម​តម្រូវការ​ឈ្មួញ ព្រោះ​ចំណាយលុយ​ឲ្យ​មន្ត្រី​ច្រក​និង​មេព្រៃ​ដូចគ្នា ។
​រីឯ​ការដឹកចេញ​អាស្រ័យ​លើ​ឈ្មួញ​ថៃ ជា​អ្នក​រត់ការ​ដោយ​ខ្លួនឯង ចំណែក​ការ បង់ប្រាក់ ជូន មន្ត្រី នោះ​តាម​នៅ ច្រក ចេញ ចូល​ព្រំដែន កម្ពុជា ថៃ ផងដែរ ៕a chak coal3 a chak coal4 a chak coal a chak coal1 
​