» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3015 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098782 នាក់

អយ្យការ​ក្រុងភ្នំពេញ​ចោទ​អនុប្រធាន​នគរបាល​ព្រហ្មទណ្ឌ​ដែល​ដេញ​បាញ់​ប្រជាពលរដ្ឋ​ចំនួន​២​បទល្មើស​!

 

​ភ្នំពេញ ៖​ទីបំផុត​នៅ​ព្រលប់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩​នេះ អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​លោក​វរសេនីយ៍ ឌួង ណាគ្រី ដែល​បាញ់​ប៉ង សម្លាប់ប្រជាពលរដ្ឋ ២​នាក់​ប្តី​ប្រពន្ធ​កាលពី​វេលា​ម៉ោង ១​យប់ ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ តាម​បណ្ដោយ​ផ្លូវ​៣៦៣ កែង​ផ្លូវ​លេខ​៦២៨ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវបាន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុ​ភិន សម្រេច​ចោទប្រកាន់​ចំនួន​២​បទល្មើស «​ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ដោយ​មិនមាន​ការអនុញ្ញាត​»​។​a car po shot1 

នេះ​បើតាម​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់​ណា ។ ជន​ត្រូវ​ចោទ ឌួង ណាគ្រី នឹងត្រូវ​បញ្ជូន​ទៅកាន់​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃស្អែក ដើម្បី​ចាត់ការ​បន្តទៀត​។​

​សូម​បញ្ជាក់ដែរថា​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ដែល​កាលពី​ថ្ងៃទី​២​ឧសភា​តម្រូវ​ឲ្យ​ជនបង្ក​និង​ជនរងគ្រោះ​សម្រួល​គ្នា​និង​ឲ្យ​ប​ញ្ជូ​ល​ទៅ​អនុវត្ត​វិន័យ​រដ្ឋបាល​របស់​កងក​ម្លាំ​ង​បាន​ប្តូរ​ចិត្ត​វិញ​នៅ​ថ្ងៃរសៀល​ទី​៣​មេសា ដោយបាន​បញ្ជា​ឲ្យ​ចាប់បញ្ជូន​ជនបង្ក ឌួង ណាគ្រី ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​ការបាញ់​ប៉ង​សម្លាប់​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ កាលពី​យ​ប​ថ្ងៃទី​១​ឧសភា​។​

ការប្តូ​ចិត្ត​នេះ​គឺ​ក្រោយពី​មានប្រតិកម្ម​ពីសារ​ព​តិ​មាន​និង​អ្នកលេង​បណ្តាញ​សង្គម​និង​មាន​បញ្ជារ​របស​ឲ់​លោក​អ៊ុក​សាវុធ​អគ្គរាជអាជ្ញា​សាលាឧទ្ធរណ៍​ឲ្យ​រាជអាជ្ញា​តុលាការ​ភ្នំពេញ​ចាត់​ចាត់ការ​រឿង​ប្រើ​អាវុធ​ដេញ​បាញ់ប្រហារ​ទាំង​កម្រោល​នេះ​។​

​សូមបញ្ជាក់ថា​ជនរងគ្រោះ​មានឈ្មោះ ភូ​រី​ស្ស ស្តូ​រ៉ា​ន់ អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ CPS និង​ប្រពន្ធ​មានឈ្មោះ តាំង សុខ​ឡេង អាយុ​៣១​ឆ្នាំ មុខ​របប បុ​ក្គ​លិ​ក ណាហ្គា​វើ​ល​នៅ​ថ្ងៃទី​២​ឧសភា​ត្រូវបាន​សម​ត្ត​កិច្ច​សម្លុត​ឲ្យ​បញ្ចប់រឿង​ដោយ​ឲ្យ​ព្រម​ទទួលយក​សំណង​៥​ពាន់​ដូ​ល្លារ​អាមេរិក​។

ពេលដែល​បានដាក់​ពាក្យ​ប្តឹង​ទារ​៣៥០០០​ដុល្លារ​ដោយ​មិន​យកឡាន​ម៉ាក រ៉ែ​ង​រ៉ូ​វែ​(RANGE ROVER)​ពណ៌​កណ្ដុរល្មេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4448​ដែល​រង​ការបាញ់​៥​គ្រាប់បែក​កញ្ចក់​ក្រោយ វិញ​ទេ​។ ​មានការ​កត់សម្គាល់ថា​ជនបង្ក​២​នាក់​(​តែ​ម្នាក់ទៀត​ត្រូវបាន​គេ​លាក់​អត្តសញ្ញាណ​) បើករថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ិ​ស​៣៣០( LEXLIS RX330 )​ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2B-5153 ។​a car po shot4 a car po shot1 (1) a car po shot3 a car po shot a car po shot1 

​