» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3128 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098895 នាក់

ចាប់​មន្ត្រី​ប៉េអឹម​២​នាក់​ទៀត​បន្ទាប់ពី​បាញ់សម្លាប់​មនុស្ស​កាលពី​យប់​!

 

​ព្រះសីហនុ​៖ មន្ត្រី នគរបាល ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យ​ចំនួន​២​នាក់ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ព្រះសីហនុ ត្រូវបាន​ចាប់ខ្លួន ពាក់​ព​ន្ធ័​ការបាញ់សម្លាប់​យុវជន​ម្នាក់ កាលពី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១​ឧសភា នៅ​ជិត​រង្វង់​មូល​តោ​២​។​a kill pm5 

​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹង​បន្តថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ជិន រដ្ឋា និង​ឈ្មោះ អំ ឆេ​កូ ពួកគេ​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ព្រះសីហនុ​។ ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​បានប្រគល់​ពួកគេ​ឱ្យទៅ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត​។​​កាលពី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១​ឧសភា នៅ​ជិត​រង្វង់​មូល​តោ​២ ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ករណី​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង បណ្តាលឱ្យ​យុវជន​ម្នាក់​ឈ្មោះ ចាន់ បូរ៉ាន់ អាយុ ១៩​ឆ្នាំ បាន​ស្លាប់ នៅនឹងកន្លែង​។​ជនសង្ស័យ​ជា​ឃាតក​ទាំងពីរ​នាក់​ត្រូវបាន​បញ្ជូនទៅ​តុលាការខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា ។

​សូម​បញ្ជាក់ដែរថា​ខេត្តសៀមរាប​ប៉េអឹម​ចាប់​ប៉េអឹម​ចំនួន ២​នាក់ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​នៅក្នុង​ការបំពេញ​តួនាទី ដោយ​ផ្សំគំនិត​ជួញដូរ​គ្រឿងញៀន​ក៏ត្រូវ​បាន​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ផងដែរ​កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២២​ទាក់ទង​ប្រើ​តួនាទី​ប្រព្រឹត្ត​បទល្មើស​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​គ្រឿងញៀន​។​​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យុទ្ធ​ពល​ខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមេសា​ថា “​ការប្រព្រឹត្ត​បទល្មើស​របស់​អាវុធហត្ថ នាយ​អាវុធហត្ថ​ដែល​រកឃើញ​នៅ​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ពីរ​នាក់​នេះ គឺ​ដោយ​គាត់​បំពេញ​តួនាទី​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តែ​តាម​ការស្រាវជ្រាវ​របស់​គណៈកម្មការ​ចំពោះ​កិច្ច របស់​កងរាជអាវុធហត្ថ​បាន​រកឃើញថា គាត់​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ការបំពេញ​តួនាទី ដោយ​គាត់​ផ្សំគំនិត​ជាមួយនឹង​ការជួញដូរ​គ្រឿងញៀន​។​a kill pm1 a kill pm2 a kill pm3 a kill pma a kill pma1 


​