
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3783 នាក់
ម្សិលមិញ 24358 នាក់
សរុប 21099550 នាក់
បាងកក៖នៅថ្ងៃទី០១ ខែឧសភា ម្សិលមិញនេះ មុនពិធីអភិសេគសោយរាជ្យសម្បតិ្តដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ឧសភា ដល់ ៦ ឧសភា ខាងមុខនេះមហាក្សត្រថៃព្រះមហាវិជ្ជរ៉ាឡុងកន( Maha Vajiralongkorn) ព្រះជន្ម ៦៦ ព្រះវស្សាបាន ប្រកាសថា ព្រះអង្គបានរៀបអភិសេកជាមួយឧត្តមសេនីយ៍ស៊ូធិដាវិច្ជរ៉សសុងកន( Sutida Vajirusongkorn) និងតែងតាំងជាព្រះមហេសីទី៤។
ម្ចាស់ក្សត្រីស៊ូធិដា( Sutida) អាយុ ៤០ ឆ្នាំ មុននេះ ធ្លាប់ជាអូតេស្តនៃក្រុមហ៊ុន Thai Airways។ កាលពីខែសីហា ឆ្នាំ២០១៤ គ្រាព្រះអង្គវិច្ជរ៉ានៅជារជ្ជទាយាទអ្នកស្រីត្រូវបានតែងតាំងជាបញ្ជាការកងកម្លាំងអង្គរក្សការពារមហាក្សត្របច្ចុប្បន្ន ។បន្ទាប់មក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានតែងតាំងជាបញ្ជាការអង្គភាពពិសេសចំណុះកម្លាំងការពារព្រះមហាក្សត្រ និងក្លាយជាឧត្តមសេនីយ៍។
មហាក្សត្រថៃ បច្ចុប្បន្ន បានឡើងគ្រងរាជ្យនៅខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីមហាក្សត្រមុនព្រះចៅភូមិប៊ុលអាឌុលយ៉ាដេ ដែលគ្រងរាជ្យបាន៧០ឆ្នាំចូលទីវង្គត់ ។ ពីនោះមក អ្នកស្រី Sutida តែងឃើញមានវត្តមានញឹកញាប់ក្បែរព្រះមហាក្សត្រថ្មី ក្នុងរាជពិធីផ្លូវការ។
ព្រះរាជបុត្រ ព្រះមហាក្សត្រថៃមហាវិច្ជរ៉ាឡុងកន( Maha Vajiralongkorn) គឺជាបុត្រាទី ២ របស់ព្រះមហាក្សត្រ ភូមិប៊ុលអាឌុលយ៉ាដេ(Bhumibol Adulyadej) និង ព្រះ មហាក្សត្រី ស៊ិរិគិត(Sirikit )ដោយទ្រង់បានប្រសូត្រនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៥២ គិតមកទល់នេះ ព្រះអង្គមាន ព្រះជន ៦៦ ព្រះវស្សាហើយ ។
ព្រះរាជបុត្រMahaVajiralongkornបានបញ្ចប់ការសិក្សាផ្នែកយោធាមកពីមហាវិទ្យាល័យយោធា ដ៏ល្បី ល្បាញ «Royal Military College, Duntroon» នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ។
មិនត្រឹមតែប៉ុណ្ណោះ រាជបុត្រអង្គនេះ គឺជាមន្ត្រីយោធាមួយរូប ដែលបាន ទទួលការបណ្ដុះបណ្ដាលផ្នែកអាវុធ នៅប្រទេស អូស្ត្រាលី អង់គ្លេស និង សហរដ្ឋអាមេរិក ហើយទ្រង់ក៏អាចបើកយន្តហោះ និង ឧទ្ធម្ភាគចក្រយោ ធា បានយ៉ាងល្អថែមទៀតផង ។ មហាវិច្ជរ៉ាឡុងកន( Maha Vajiralongkornគឺជាសកម្មជនម្នាក់យ៉ាងមោះមុត ក្នុងប្រតិបត្តការប្រឆាំងជាមួយបក្ស កុម្មុយនីស្តថៃក្នុងអំឡុងឆ្នាំ ១៩៧០ ។
មហាក្សត្រ Vajiralongkorn បានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ ៣ លើករួចហើយ ។
ព្រះ Maha Vajiralongkorn មានព្រះរាជបុត្រា និង បុត្រី សរុប ៧ អង្គ ដែលបានប្រសូត្រចេញពីឧទរ អតីតព្រះមហេសី ទាំង ៣មុន របស់ព្រះអង្គ ដោយក្នុងនោះមាន ៖
១-ព្រះអង្គម្ចាស់ក្សត្រី Soamsawali បានប្រសូត្រនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ១៩៥៧ លើទឹកដីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយគិតមក ទល់ ពេលនេះ គឺមានព្រះជន់ ៦២ ព្រះវស្សាហើយ ។ ព្រះអង្គម្ចាស់ក្សត្រី គឺជាបុត្រីទី ១ របស់ព្រះអង្គម្ចាស់ Adulakit Kitiyakara និង ព្រះនាងម្ចាស់ Bandhu Savali Yugala ។
ព្រះអង្គម្ចាស់ក្សត្រី Soamsawali គឺជារាជវង្សក្សត្រមួយព្រះអង្គ ដែលបាន រៀបអភិសេក ជាមួយ ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅឆ្នាំ ១៩៧៧ ប៉ុន្តែមិនបានប៉ុន្មាន នៅឆ្នាំ ១៩៩១ ទ្រង់ ទាំងពីរក៏បានបែកបាក់គ្នា ដោយបន្សល់បានរាជបុត្រីមួយព្រះអង្គ ជា ចំំណងដៃ មានព្រះនាមថា Bajrakitiyabha សព្វថ្ងៃមានព្រះជន់ ៣៩ វស្សា ។
គួរបញ្ជាក់ដែរថា ក្រោយពីបានបែកបាក់គ្នាជាមួយព្រះរាជបុត្រ Maha Vajiralongkorn ហើយ ព្រះអង្គម្ចាស់ក្សត្រី Soamsawali នៅតែបន្ត រស់ នៅម្នាក់ឯង ដោយមិនយកស្វាមីទៀតឡើយ រហូតដល់បច្ចុប្បន្ននេះ ។
២-ព្រះអង្គម្ចាស់ក្សត្រី Yuvadhida Suratsawadee គឺជាកូនស្រីប្រជារាស្ត្រ សាមញ្ញា ដែលបានកើតនៅលើទឹកដីទីក្រុង បាងកក នៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ១៩៦២ ។ សព្វថ្ងៃ ព្រះអង្គម្ចាស់ក្សត្រី កំពុងរស់នៅលើទឹក ដីរដ្ឋ Florida សហរដ្ឋអាមេរិក ជាមួយវ័យ ៥៩ ឆ្នាំ ។
ព្រះអង្គម្ចាស់ក្សត្រី គឺជាអតីតតារាសម្ដែងដ៏ស្រស់ស្អាតម្នាក់ និងមាន ឈ្មោះកំណើតថា Sujarinee Vivacharawongse ។សម្រាប់ឈ្មោះ Yuvadhida Suratsawadee នេះ គឺជាឈ្មោះថ្មី បន្ទាប់ពីបានរៀប អភិសេកជាមួយព្រះរាជបុត្រ ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅឆ្នាំ ១៩៩៤ ។ ម្ចាស់ក្សត្រីខាងលើ បាននៅសោយសុខជាមួយត្រកូល ក្សត្រ ត្រឹមតែរយៈពេល ២ ឆ្នាំប៉ុណ្ណោះ ហើយក៏បានចែកផ្លូវជាមួយ ព្រះរាជបុត្រ Maha Vajiralongkorn នៅឆ្នាំ ១៩៩៦ ។
គួរបញ្ជាក់ដែរថា ថ្វីបើ ព្រះអង្គម្ចាស់ក្សត្រី និង ព្រះរាជបុត្រ Maha Vajiralongkorn រស់នៅក្រោមចំណងអាពាហ៍អាពាហ៍ត្រឹមតែរយៈពេល ២ ឆ្នាំ យ៉ាងណាក្ដី ក៏ប៉ុន្តែទ្រង់ទាំងពីរ បានរស់នៅជាមួយគ្នារយៈពេលយូរ មុនពេលរៀបអាភិសេកតាមច្បាប់ប្រទេស រហូតបង្កើតបានចំណង ដៃ បុត្រា ៤ អង្គ និង បុត្រី ១ អង្គ ។
៣-ព្រះអង្គម្ចាស់ក្សត្រី Srirasmi Suwadee បានកើតនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ១៩៧១ នៅខេត្ត Samut Songkhram ប្រទេសថៃ ជាកូនស្រីទី ៣ ក្នុងចំណោមបងប្អូន ៦ នាក់ (រាប់ទាំងព្រះអង្គម្ចាស់ក្សត្រីដែរ) ជាមួយគ្រួសាររាស្ត្រសមញ្ញា ។ព្រះអង្គម្ចាស់ក្សត្រី Srirasmi Suwadee ធ្លាប់ជាស្រីបម្រើផ្ទាល់របស់ព្រះរាជបុត្រ ព្រះមហាក្សត្រ Maha Vajiralongkorn តាំងតែអាយុ ២២ ឆ្នាំ មកម្ល៉េះ ។
ឆ្នាំ ២០០១ ព្រះអង្គម្ចាស់ក្សត្រី Srirasmi Suwadee បានរៀបអភិសេកជាមួយ ព្រះ Maha Vajiralongkorn តាមច្បាប់ប្រទេស និង បានចែកផ្លូវគ្នា នៅឆ្នាំ ២០១៤ ដោយបានបន្សល់ចំណងដៃបុត្រាមួយព្រះអង្គព្រះនាម Dipangkorn Rasmijoti ព្រះជន ១៤ ព្រះវស្សា ។
គួរបញ្ជាក់ដែរថា ព្រះអង្គម្ចាស់ក្សត្រី Srirasmi Suwadee គឺជាមហេសីទី៣ របស់ ព្រះរាជបុត្រ Maha Vajiralongkorn ដែលកន្លងមកធ្លាប់បានធ្វើរឿងហួសចិត្ត មួយចំនួនកើតឡើង ដូចជា បង្ហាញខ្លួនជាមួយរាងកាយអាក្រាត ក្នុងពិធីខួបកំណើតសត្វសុនខ របស់ទ្រង់ជាដើម ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះថា ក្រុមយោធានៃកងយុទ្ធពលខេមភូមិន្ទថៃ បានរៀបចំក្បួនសម្រាប់ព្រះរាជ ពិធីគ្រងរាជសម្បត្តិរបស់ ព្រះមហាក្សត្រថៃ មហាវីជីរ៉ា ឡុងកន គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខ ។
សកម្មភាពដ៏មមាញឹក របស់ក្រុមយោធាថៃ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា ម្សិលមិញនេះ ដើម្បីត្រៀមខ្លួនសម្រាប់ ព្រះរាជពិធីអភិសេកគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រថៃបច្ចុប្បន្ននេះ ៕