» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2823 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098590 នាក់

បញ្ជូនក្រុមចោរ​អុកឡុក និង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ៣នាក់ទៅតុលាការ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ដែល​ដើរ​អុកឡុក និង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រោយចង្វា​ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រសួងមហាផ្ទៃ​ចាប់បញ្ជូន​ខ្លួន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់​កាលពី​ម្សិលមិញ​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​៖ ទី​១៖ ឈ្មោះ ឯល រី​សាត ហៅ អែល រី​សាត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ទី​២៖ ឈ្មោះ ឡាប រ៉ូ​ស្សេត ហៅ ខុង​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី​៣៖ ឈ្មោះ រ័ត្ន វណ្ណ​ដេ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ ប្រភព​បញ្ជាក់ថា ក្រុម​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​គាស់​ទ្វា​របស់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ចំណុច​ផ្ទះ​លេខ​១៩​អេ​ហ្វ ផ្លូវ​ទន្លេសាប ភូមិ​៣ ក្រុម​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ កាលពី​យប់​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បញ្ជាក់ថា ដោយមាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ នគរបាល​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ជាវ វិបុល ប្រធានការិយាល័យ បាន​បើក​ការស្រាវជ្រាវ​រហូត​ឈានដល់​ការចាប់ខ្លួន ក្រុម​ជនសង្ស័យ​បាន​៣​នាក់ កាលពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅ​។​
​យោងតាម​លិខិត​ពី​ពលរដ្ឋ​នៅ​ខណ្ឌ​ជ្រោយចង្វា ប្តឹង​ទៅកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បាន​ថា​សមត្ថកិច្ច​មូលដ្ឋាន​មិន​បង្ក្រាប បាន​អះអាងថា ក្រុម​ជនសង្ស័យ តែងតែ​ធ្វើ​សកម្មភាព អុកឡុក និង​លួច​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ ក្នុង​ទឹកដី​សង្កាត់​ជ្រោយចង្វារ រៀងរាល់ថ្ងៃ ដោយ​មិន​រើសមុខ គឺ​លួ​យ​របស់របរ​គ្រប់​ប្រភេទ សូម្បីតែ​ថូ​ជ័រ​ដាំ​ផ្កា លំអ​ផ្ទះ ស្បែកជើង ខោអាវ និង​ហ៊ាន​ឈានដល់​គាស់​ទ្វា​ផ្ទះ​ពលរដ្ឋ​ថែមទៀត​ផង​។​
​ពលរដ្ឋ​បន្ដថា ពួកគាត់​ធ្លាប់បាន​ប្តឹងទៅ សមត្ថកិច្ច​មូលដ្ឋាន​ជាច្រើនលើក ប៉ុន្តែ​ហាក់​គ្មាន​អើពើ​បង្ក្រាប​នោះទេ បានត្រឹមតែ​ទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ ដោយ​មិន​ចាត់ការ​វិធានការ​ផ្លូវច្បាប់ ចាប់​ក្រុម​ជនសង្ស័យ​ឡើយ បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ជនសង្ស័យ បង្ក​ភាពអសន្តិសុខ ដល់​ពលរដ្ឋ​ទាំងយប់​ទាំង​ថ្ងៃ​។​
​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ជ្រោយចង្វារ បាន​សម្តែង​ការ​សាទរ​ចំពោះ​ចំណាត់ការ​របស់ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ដែល​បាន​ជួយ​ដក​បន្លា​ពី​ក្នុង​ទ្រូង របស់​ពួកគាត់​នាពេលនេះ​។​
​ពលរដ្ឋ​សង្ឃឹមថា តុលាការ​នឹងមាន​ចំណាត់ការ​លើ​ក្រុមចោរ​ទាំងអស់នេះ ឲ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់ ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​៕

1-23-1

2-21-1-500x337