» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3052 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098819 នាក់

ប្រកាសអាសន្ន​ចំនួន​អ្នក​ទោស​កើនឡើង​មិនធម្មតា

​
​ ​ភ្នំពេញ​៖​កំណើន​អ្នកទោស​ជា​ទណ្ឌិត​និង​ជនជាប់ចោទ ដែល​ជាប់ឃុំ​ក្នុង​ពន្ធ​នា​​គារ​នៅ​ប្រទេស​កម្ពុជា បាន​កើនឡើង​សរុប​ជិត ៥​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​ជា​តួលេខ​ដ៏​ច្រើន​មិន​ធ្លាប់មាន ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លោក នុត សវ​នា កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ ។a prisona

​លោក នុត សវ​នា ថ្លែងថា ការកើនឡើង​នៃ​ចំនួន​អ្នកទោស​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នេះ​ជា​ក្តីបារម្ភ​ដ៏​ធំ​មួយ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កម្ពុជា​ត្រូវធ្វើ​ទំនើបកម្ម​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ ។ នេះ​បើតាម​ការ​ស្រង់​សម្តី​របស់លោក​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ។​តាម​វិទ្យុ RFI គឺ​លោក នុត សវ​នា បាន​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​សរុប​ជិត ៥​ម៉ឺន​នាក់ ដែលជា​ចំនួន​ដ៏​ខ្ពស់ ។ ការកើនឡើង​នូវ​ចំនួន​អ្នក​ជាប់ឃុំ​នេះ​កើតចេញពី​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ និង​បញ្ហា​ផ្លូវច្បាប់​កម្ពុជា ។ ដើម្បី​ទម្លាយ​ភាព​ចង្អៀត​នៅក្នុង​ពន្ធនាគារ កម្ពុជា​ត្រូវ​សាងសង់​អគារ​ពន្ធនាគារ​បន្ថែម ឬ​ច្នៃ​បន្ទប់​ពន្ធនាគារ​ឱ្យ​ធំ​ជាង​មុន ដើម្បី​ដោះស្រាយ​ឱ្យទាន់​សភាពការណ៍​បន្ទា​ន់​សព្វថ្ងៃ ។

សម្រាប់កំណើនអ្នកទោសនេះលោក នុត សវ​នា ចង់ឱ្យមាន​កិច្ចសហការ​រវាង​ស្ថាប័ន​តុលាការ​ក្រសួងយុត្តិធម៌ ស្ថាប័ន​ជំនាញ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ។​សូមបញ្ជាក់ថា​កាលពីដើម​អា​ណ្ត​ត្តិ​រាជរដ្ឋាភិបាល​ទី​៧​ឯក​ស​សុខា​ឧបនាយករដ្ឋមន្ត្រី​បាន​បង្ហើ​ឲ្យ​ដឹងថា​មាន​អ្នកទោស​ក្នង​ព​ន្ធ័​នាគារ​ជាង​៤​ម៉ឺន​នាក់​ទៅហើយ​ក្នុងនោះ​ប្រមាណ​ជិត​៥០​ភាគរយ​ជា​អ្នកទោស​បទល្មើស​គ្រឿងញៀន​។​ឡូ​វ​នេះ​បន្ទាប់ពី​មាន​បទបញ្ជា​នាយករដ្ឋមន្ត្រី​ជម្រុញ​ឲ្យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​និង​ក្មេង​ទំនើង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ធ្វើ​ឲ្យ​ចំនួន​អ្នកទោស​ដាច់ខាត​កាន់តែ​កើនឡើង​ជាមិនខាន​។​តាម​ស្ថានភាព​នេះ​ការបង្កើត​គុក​វា​មិនមែនជា​ដំណោះស្រាយ​ទេ​។​ការធ្វើ​សមាះ​រណកម្ម​អ្នកទោស​ទៅ​និង​សង្គមជាតិ​ការដោះស្រាយ​ទំនាស់​ក្រៅ​ប្រព​ន្ធ័​តុលា​ក​អាចជា​មធ្យោបាយ​ល្អ​ផងដែរ​៕a prison speu1 ​